Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 11:4 - អាល់គីតាប

4 ម៉ូសា​ជម្រាប​ស្តេច​ហ្វៀរ៉អ៊ូន​ថា៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​តទៅ: “នៅ​កណ្តាល​អធ្រាត្រ យើង​នឹង​ឆ្លង​កាត់​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 លោក​ម៉ូសេ​ទូល​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ នៅ​កណ្ដាល​អធ្រាត្រ យើង​នឹង​ចេញ​ទៅ​កណ្ដាល​ស្រុក​អេស៊ីព្ទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 លោក​ម៉ូសេ​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “នៅ​កណ្ដាល​អធ្រាត្រ យើង​នឹង​ឆ្លង​កាត់​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ម៉ូសេ​ក៏​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដល់​កណ្តាល​អធ្រាត្រ​អញ​នឹង​ចេញ​ទៅ​នា​កណ្តាល​ស្រុក​អេស៊ីព្ទ

សូមមើលជំពូក ចម្លង




និក្ខមនំ 11:4
12 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ណា​អ្នក​ឮ​សន្ធឹក​ជើង​នៅ​លើ​ចុង​មន ចូរ​ប្រញាប់‌ប្រញាល់​ចេញ​ទៅ​ដ្បិត គឺ​ពេល​នោះ​ហើយ ដែល​យើង​ជាអុលឡោះ‌តាអាឡា​នាំ​មុខ​អ្នក​វាយ​លុក​ទី​តាំង​ទ័ព​ភីលី‌ស្ទីន»។


ពួក​គេ​នឹង​បាត់​បង់​ជីវិត​តែ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក នៅ​ពាក់​កណ្ដាល​អធ្រាត្រ ប្រជា‌ជន​កើត​វឹក‌វរ ហើយ​វិនាស​អស់​ទៅ គេ​ទម្លាក់​អ្នក​កាន់​អំណាច​ដោយ​ងាយ​ស្រួល។


ឱ​អុលឡោះ​អើយ! មាន​តែ​ទ្រង់​ទេ​ដែល​អាច​នាំ​យើង​ខ្ញុំ ក៏​ប៉ុន្តែ ទ្រង់​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ ទ្រង់​ឈប់​ទៅ​ជា​មួយ កង‌ទ័ព​យើង​ខ្ញុំ​ទៀត​ហើយ។


ជា​ដំបូន្មាន​ដែល​ទ្រង់​បង្គាប់​មក ពូជ‌ពង្ស​របស់​យូសុះ នៅ​ពេល​ទ្រង់​វាយ​ប្រហារ​ស្រុក​អេស៊ីប។ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់ ទាល់​តែ​សោះ បន្លឺ​ថា:


នៅ​យប់​នោះ យើង​នឹង​ឆ្លង​កាត់​ស្រុក​អេស៊ីប ហើយ​ប្រហារ​កូន​ច្បង​ទាំង​អស់​របស់​ពួក​គេ ទាំង​មនុស្ស ទាំង​សត្វ។ យើង​ជាអុលឡោះ‌តាអាឡា យើង​នឹង​ដាក់​ទោស​ព្រះ‌ក្លែង‌ក្លាយ​ទាំង​អស់​របស់​ជន‌ជាតិ​អេស៊ីប។


ពេលអុលឡោះ‌តាអាឡា​ឆ្លង​កាត់​ស្រុក​អេស៊ីប ដើម្បី​ប្រហារ​ជន‌ជាតិ​អេស៊ីប ហើយ​មើល​ឃើញ​ឈាម​លើ​ក្រប​ទ្វារ​ទាំង​សង​ខាង និង​ក្រប​ទ្វារ​ខាង​លើ នោះ​ទ្រង់​នឹង​រំលង​ផ្ទះ​របស់​អ្នក​រាល់​គ្នា មិន​ឲ្យ​មេ​បំផ្លាញ​ចូល​ទៅ​ប្រហារ​អ្នក​រាល់​គ្នា​ឡើយ។


នៅ​កណ្តាល​អធ្រាត្រអុលឡោះ‌តាអាឡា​បាន​ប្រហារ​កូន​ច្បង​ទាំង​អស់ នៅ​ស្រុក​អេស៊ីប គឺ​ចាប់​តាំង​ពី​កូន​ច្បង​របស់​ស្តេច​ហ្វៀរ៉អ៊ូន ដែល​គ្រង​រាជ្យ​រហូត​ដល់​កូន​ច្បង​របស់​អ្នក​ជាប់​គុក ព្រម​ទាំង​កូន​ដំបូង​ទាំង​ប៉ុន្មាន​របស់​ហ្វូង​សត្វ​ដែរ។


អុលឡោះ‌តាអាឡា​ស្រឡាញ់​ប្រជា‌ជន របស់​ទ្រង់​យ៉ាង​ខ្លាំង ទ្រង់​ចេញ​ទៅ​ដូច​វីរ‌ជន ដូច​អ្នក​ចំបាំង​ដ៏​ចំណាន ទ្រង់​បន្លឺ​សំឡេង ស្រែក​កម្លា ហើយ​យក​ជ័យ‌ជំនះ​លើ​ខ្មាំង​សត្រូវ។


យើង​បាន​ធ្វើ​ឲ្យ​ជំងឺ​អាសន្ន‌រោគ រាត‌ត្បាត​អ្នក​រាល់​គ្នា ដូច​នៅ​ស្រុក​អេស៊ីប។ យើង​បាន​ឲ្យ​ខ្មាំង​ប្រហារ​យុវជន របស់​អ្នក​រាល់​គ្នា​ដោយ​មុខ​ដាវ ហើយ​ចាប់​សេះ​របស់​អ្នក​រាល់​គ្នា​យក​ទៅ។ យើង​បាន​ធ្វើ​ឲ្យ​មាន​ក្លិន​អសោច សាយ​ឡើង​ពី​ទី​តាំង​ទ័ព​របស់​អ្នក​រាល់​គ្នា។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ក្នុង​គ្រា​ដែល​យើង​ដើរ​កាត់​ចំណោម​អ្នក​រាល់​គ្នា មនុស្ស‌ម្នា​នឹង​សោក​សង្រេង នៅ​តាម​ចម្ការ​ទំពាំង‌បាយជូរ​ទាំង​អស់» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


អ្នក​បើក​ផ្លូវ​នឹង​ដើរ​នៅ​មុខ​អ្នក​រាល់​គ្នា គេ​ទម្លុះ​កំពែង​ក្រុង ឲ្យ​អ្នក​រាល់​គ្នា​ចេញ​តាម​ប្រឡោះ​នោះ។ ស្ដេច​របស់​អ្នក​រាល់​គ្នា​ដើរ​នៅ​មុខ​អ្នក​រាល់​គ្នា ដោយ​មានអុលឡោះ‌តាអាឡា​នៅ​មុខ​គេ​បង្អស់។


លុះ​ដល់​ពាក់​កណ្ដាល​អធ្រាត្រ​មាន​គេ​ស្រែក​ឡើង​ថា “ស្វាមី​មក​ដល់​ហើយ! ចូរ​នាំ​គ្នា​រត់​ទៅ​ទទួល​លោក!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម