ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 1:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ធ្វើ​ឲ្យ​ជីវិត​គេ​ជូរ​ល្វីង​ដោយ​ការ​នឿយ​លំបាក គឺ​ប្រើ​ឲ្យ​ធ្វើ​បាយ​អ និង​ធ្វើ​ដុំ​ឥដ្ឋ ព្រម​ទាំង​ធ្វើ​ការ​នៅ​ស្រែ​ចម្ការ​គ្រប់​មុខ។ ការ​ងារ​ដែល​គេ​បង្ខំ​ឲ្យ​ធ្វើ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ជា​ការងារ​យ៉ាង​តឹង‌រ៉ឹង​ទាំង​អស់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​វេទនា​ខ្លោច‌ផ្សា គឺ​ប្រើ​ឲ្យ​ជាន់​ដី​ឥដ្ឋ ធ្វើ​ដុំ​ឥដ្ឋ និង​ធ្វើ​ការ​គ្រប់​មុខ​នៅ​តាម​ស្រែ​ចម្ការ ពោល​គឺ​ប្រើ​ឲ្យ​ធ្វើ​ការ‌ងារ​ដ៏​ធ្ងន់‌ធ្ងរ​គ្រប់​យ៉ាង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រម​ទាំង​ធ្វើ​ឲ្យ​ជីវិត​គេ មាន​សេចក្ដី​ជូរ​ល្វីង ដោយ​ការ​លំបាក​វេទនា គឺ​ប្រើ​ឲ្យ​ធ្វើ​បាយអ​នឹង​ឥដ្ឋ ព្រម​ទាំង​ការ​នៅ​ចំការ​គ្រប់​មុខ​ផង ឯ​ការ​ដែល​គេ​ចាប់​ប្រើ​ឲ្យ​ធ្វើ​ទាំង​ប៉ុន្មាន​នោះ​សុទ្ធ​តែ​ការ​យ៉ាង​តឹង‌រ៉ឹង​ទាំង​អស់។

សូមមើលជំពូក

អាល់គីតាប

គេ​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​វេទនា​ខ្លោច​ផ្សា គឺ​ប្រើ​ឲ្យ​ជាន់​ដី​ឥដ្ឋ ធ្វើ​ដុំ​ឥដ្ឋ និង​ធ្វើ​ការ​គ្រប់​មុខ​នៅ​តាម​ស្រែ​ចម្ការ ពោល​គឺ​ប្រើ​ឲ្យ​ធ្វើ​ការ​ងារ​ដ៏​ធ្ងន់​ធ្ងរ​គ្រប់​យ៉ាង។

សូមមើលជំពូក



និក្ខមនំ 1:14
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អាប់‌រ៉ាម​ថា៖ «ចូរ​ដឹង​ឲ្យ​ប្រាកដ​ថា ពូជ‌ពង្ស​របស់​អ្នក​នឹង​ទៅ​ជា​អ្នក​ដទៃ​ស្នាក់​នៅ​ក្នុង​ស្រុក​មួយ ដែល​មិន​មែន​ជា​ស្រុក​របស់​ខ្លួន គេ​នឹង​ក្លាយ​ជា​ទាសករ​នៅ​ស្រុក​នោះ ហើយ​អ្នក​ស្រុក​នោះ​នឹង​សង្កត់‌សង្កិន​គេ​អស់​រយៈ​ពេល​បួនរយ​ឆ្នាំ


គឺ​ទ្រង់​មាន​រាជ‌ឱង្ការ​ទៅ​គេ តាម​គំនិត​របស់​ពួក​មនុស្ស​ស្រករ​គ្នា​វិញ​ថា៖ «បិតា​យើង​បាន​ធ្វើ​ឲ្យ​នឹម​អ្នក​រាល់​គ្នា​ធ្ងន់​ណាស់ តែ​យើង​នឹង​បន្ថែម ឲ្យ​នឹម​អ្នក​រាល់​គ្នា​ធ្ងន់​ជាង​ទៅ​ទៀត បិតា​បាន​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​ខ្យា‌ដំរី»។


តាំង​ពី​ខ្ញុំ​នៅ​ក្មេង គេ​បាន​ធ្វើ​ទុក្ខ​ខ្ញុំ​ជា​ច្រើន​ដង សូម​ឲ្យ​អ៊ីស្រា‌អែល​ពោល​តាម​ឥឡូវ​នេះ​ថា


ទោះ​បើ​អ្នក​រាល់​គ្នា​បាន​ដេក នៅ​កណ្ដាល​ក្រោល​សត្វ គង់​តែ​នឹង​មាន​ស្លាបសត្វ​ព្រាប ដែល​ស្រោប​ដោយ​ប្រាក់ ហើយ​រោម​វា​ក៏​ស្រោប​ដោយ​មាស​ចែង​ចាំង។


«យើង​បាន​ដោះ​បន្ទុក​ចេញ​ពី​ស្មារបស់​អ្នក ហើយ​ក៏​យក​កញ្ច្រែង​ចេញពី​ដៃ​របស់​អ្នក​ដែរ។


ដូច្នេះ គេ​ក៏​ដាក់​ឲ្យ​មាន​ពួក​តម្រួតត្រួត​ត្រា ដើម្បី​ធ្វើ​ទុក្ខ​ពួក​អ៊ីស្រា‌អែល ដោយ​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។ ពួក​អ៊ីស្រា‌អែល​បាន​សង់​ក្រុង​ពីថំ និង​ក្រុង​រ៉ាមសេស សម្រាប់​ជា​ឃ្លាំង​ថ្វាយ​ផារ៉ោន។


ដូច្នេះ ពួក​អេស៊ីព្ទ​បាន​បង្ខំ​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ធ្វើ​ការ​យ៉ាង​ធ្ងន់​ធ្ងរ


ពេល​នោះ ស្តេច​ស្រុក​អេស៊ីព្ទ​បញ្ជា​ទៅ​ឆ្មប​សាសន៍​ហេព្រើរ ម្នាក់​ឈ្មោះ​នាង​ស៊ីប្រា ហើយ​ម្នាក់​ទៀត​ឈ្មោះ​នាង​ពូអា​ថា៖


លុះ​យូរ​ឆ្នាំ​ក្រោយ​មក ស្តេច​ស្រុក​អេស៊ីព្ទ​ក៏​សុគត​ទៅ ហើយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​រស់​ក្នុង​ភាព​ជា​ទាសករ បាន​ស្រែក​ថ្ងូរ រួច​អំពាវ‌នាវ​ដល់​ព្រះ ហើយ​សម្រែក​នៃ​ការ​រង​ទុក្ខ​លំបាក​របស់​គេ​ក៏​ឡើង​ទៅ​ដល់​ព្រះ។


«យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ។


លោក​ម៉ូសេ​ក៏​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​តាម​ពាក្យ​នោះ ប៉ុន្ដែ គេ​មិន​ស្តាប់​លោក​ឡើយ ព្រោះ​គេ​បាក់​ទឹក​ចិត្ត និង​ភាព​ជា​ទាសករ​ដ៏​ឃោរ​ឃៅ។


មនុស្ស​អាក្រក់​ដែល​គ្រប់‌គ្រង​លើ ប្រជាជន​ទាល់​ក្រ នោះ​ធៀប​ដូច​ជា​សិង្ហ​ដែល​គ្រហឹម​គំរាម ហើយ​ដូច​ខ្លា​ឃ្មុំ​ដែល​កំពុង​ស្វែង​រក​អាហារ។


ដូច្នេះ ព្រះ‌អម្ចាស់ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​ប្រជា‌រាស្ត្រយើង ដែល​អាស្រ័យ​នៅ​ក្រុង​ស៊ីយ៉ូន​អើយ កុំ​ខ្លាច​ចំពោះ​សាសន៍​អាស‌ស៊ើរ​នោះ​ឡើយ ទោះ‌បី​គេ​វាយ​អ្នក​ដោយ​រំពាត់ ហើយ​លើក​ដំបង​ទាស់​នឹង​អ្នក ដូច​យ៉ាង​សាសន៍​អេស៊ីព្ទ​ក៏​ដោយ


ជា​អ្នក​ដែល​បាន​វាយ​ជន​ជាតិ​ទាំង‌ឡាយ ដោយ​ចិត្ត​ក្រេវ‌ក្រោធ​ជា‌និច្ច ហើយ​បាន​គ្រប់‌គ្រង​លើ​អស់​ទាំង​សាសន៍ ដោយ​សេចក្ដី​ក្រោធ ជា​ការ​ញាំ‌ញី​ដែល​ឥត​មាន​អ្នក​ណា​ឃាត់‌ឃាំង​ឡើយ។


យើង​នឹង​ដាក់​ពែង​នោះ​ទៅ​ក្នុង​ដៃ របស់​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​អ្នក​វិញ ជា​ពួក​អ្នក​ដែល​បាន​និយាយ​ទៅ​ព្រលឹង​អ្នក​ថា ចូរ​ឱន​ចុះ ដើម្បី​ឲ្យ​យើង​បាន​ដើរ​លើ​អ្នក ឲ្យ​ខ្នង​អ្នក​បាន​រាប​ដូច​ជា​ដី សម្រាប់​ជា​ថ្នល់​ឲ្យ​គេ​ដើរ​លើ។


ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា តើ​យើង​ធ្វើ​អ្វី​នៅ​ទី​នេះ​ឥឡូវ ដែល​ឃើញ​ថា រាស្ត្រ​យើង​បាន​ត្រូវ​យក​ចេញ​ទៅ ដោយ​ឥត​ថ្លៃ​ដូច្នេះ។ ឯ​ពួក​អ្នក​ដែល​ឃុំ​គ្រង​លើ​គេ ក៏​ស្រែក​គំហក ហើយ​រាល់​ថ្ងៃ នាម​យើង​ត្រូវ​ប្រមាថ​ជា‌និច្ច នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


តើ​មិន​មែន​ជា​ការ​តម​អត់​យ៉ាង​នេះ​វិញ ដែល​យើង​ពេញ​ចិត្ត​ទេ​ឬ គឺ​ឲ្យ​ដោះ​ច្រវាក់ ដែល​អ្នក​ដាក់​គេ​ដោយ​អំពើ​អាក្រក់ ឲ្យ​ស្រាយ​ចំណង​ដែល​អ្នក​បាន​ចង​គេ ហើយ​ឲ្យ​អ្នក​ដែល​អ្នក​បាន​សង្កត់‌សង្កិន បាន​រួច​ចេញ​ទទេ ព្រម​ទាំង​បំបាក់​គ្រប់​ទាំង​នឹម​ផង


ក៏​មិន​ត្រូវ​ត្រួត‌ត្រា​លើ​គេ​ដោយ​តឹង‌រ៉ឹង​ពេក​ឡើយ ត្រូវ​ឲ្យ​កោត​ខ្លាច​ដល់​ព្រះ​នៃ​អ្នក​វិញ


ហើយ​អ្នក​នឹង​ទុក​អ្នក​ទាំង​នោះ ជា​មត៌ក​ឲ្យ​កូន​ចៅ​អ្នក​ត​ទៅ ដើម្បី​ឲ្យ​បាន​ជា​កេរ‌អាករ​ដែរ គឺ​ពី​អស់​អ្នក​ទាំង​នោះ​ហើយ ដែល​អ្នក​រាល់​គ្នា​ត្រូវ​យក​ទុក​ជា​អ្នក​បម្រើ​ដល់​អ្នក តែ​ត្រង់​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​ជា​បង‌ប្អូន​អ្នក នោះ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ត្រួត‌ត្រា​ដោយ​តឹង‌រ៉ឹង​ឡើយ។


ត្រូវ​នៅ​ជា​មួយ​ចៅ‌ហ្វាយ​នោះ ទុក​ដូច​ជា​ជើង​ឈ្នួល​តាម​កំណត់​ឆ្នាំ មិន​ត្រូវ​ឲ្យ​ចៅ‌ហ្វាយ​ត្រួត‌ត្រា​លើ​គេ​ដោយ​តឹង‌រ៉ឹង​នៅ​មុខ​អ្នក​រាល់​គ្នា​ឡើយ


អ្នក​រាល់​គ្នា​ស៊ី​សាច់​របស់​ជន​ជាតិ​ខ្ញុំ ហើយ​ពន្លាត់​ស្បែក​ពី​ខ្លួន​គេ​ចេញ រួច​បំបាក់​ឆ្អឹង ហើយ​កាត់​គេ​ជា​ដុំៗ ដូច​ជា​កាប់​សាច់ រៀប​ដាក់​ក្នុង​ឆ្នាំង ក៏​ដូច​ជា​សាច់​នៅ​ក្នុង​ថ្លាង។


ចូរ​ដង​ទឹក​ទុក​សម្រាប់​ពេល​ដែល​សត្រូវ​ឡោម‌ព័ទ្ធ​ឯង​ចុះ ត្រូវ​រៀប​ចំ​បន្ទាយ​ឯង​ឲ្យ​មាំ‌មួន​ឡើង ចូរ​ចុះ​ទៅ​ជាន់​លាយ​ដី​ឥដ្ឋ ហើយ​ជួស‌ជុល​ឡ​ឥដ្ឋ​ឲ្យ​មាំ‌មួន


គឺ​ពី​ដំណើរ​ដែល​ដូន​តា​របស់​យើង​ខ្ញុំ​បាន​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​យើង​ខ្ញុំ​បាន​រស់​នៅ​ស្រុក​នោះ​ជា​យូរ​ឆ្នាំ។ សាសន៍​អេស៊ីព្ទ​បាន​ធ្វើ​បាប​យើង​ខ្ញុំ និង​ដូនតា​របស់​យើង​ខ្ញុំ។


ស្តេច​នោះ​ប្រព្រឹត្ត​នឹង​ពូជ​សាសន៍​យើង​ដោយ​ឆ្លៀវ​ឆ្លាត ហើយ​បង្ខំ​ឲ្យ​បុព្វ​បុរស​របស់​យើង​បំបរ​បង់​ចោល​កូន​តូចៗ​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​រស់​តទៅ​ទៀត។


យើង​បាន​ឃើញ​ទុក្ខ​លំបាក​របស់​ប្រជា​រាស្ត្រ​យើង​នៅ​ស្រុក​អេស៊ីព្ទ​ហើយ ហើយ​ក៏​ឮ​សំឡេង​ស្រែក​ថ្ងូរ​របស់​គេ​ដែរ យើង​ចុះ​មកដើម្បី​រំដោះ​ពួក​គេ។ ចូរ​មក! យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ស្រុក​អេស៊ីព្ទ" ។


សាសន៍​អេស៊ីព្ទ​បាន​ប្រព្រឹត្ត​អាក្រក់​ដល់​យើង​ខ្ញុំ ព្រម​ទាំង​ធ្វើ​ទុក្ខ ហើយ​ដាក់​បន្ទុក​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ការ​យ៉ាង​ធ្ងន់។


ប៉ុន្ដែ ព្រះ‌យេហូវ៉ា​បាន​នាំ​យក​អ្នក​រាល់​គ្នា​ចេញ​ពី​គុក​រំលាយ​ដែក​នៅ​ស្រុក​អេស៊ីព្ទ​មក ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​ប្រជា‌រាស្ត្រ ជា​មត៌ក​របស់​ព្រះ‌អង្គ​ផ្ទាល់ ដូច​ជា​ថ្ងៃ​នេះ។


គាត់​ឆ្លើយ​ថា៖ «កុំ​ហៅ​ខ្ញុំ​ថា​ណា‌អូមី ឡើយ ត្រូវ​ហៅ​ថា​ម៉ារ៉ា វិញ ដ្បិត​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា ព្រះ‌អង្គ​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​ដោយ​ជូរ​ល្វីង​ណាស់។