ប៉ុន្តែ ដោយព្រោះអំពើបែបនេះ ព្រះករុណាបានមើលងាយព្រះយេហូវ៉ាជាខ្លាំង ហើយបុត្រដែលត្រូវប្រសូតមកនោះនឹងត្រូវសុគតមិនខាន»។
ទំនុកតម្កើង 99:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ ព្រះអង្គបានឆ្លើយតបដល់ពួកលោក ព្រះអង្គជាព្រះដែលអត់ទោសដល់ពួកលោក តែព្រះអង្គធ្វើទោសចំពោះកំហុស ដែលពួកលោកបានប្រព្រឹត្ត។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាដ៏ជាព្រះនៃយើងខ្ញុំអើយ ព្រះអង្គបានឆ្លើយនឹងពួកគេហើយ! ព្រះអង្គជាព្រះដែលលើកលែងទោសឲ្យពួកគេ ហើយជាអ្នកសងសឹកចំពោះការប្រព្រឹត្តរបស់ពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ ព្រះអង្គបានឆ្លើយតបមកពួកលោក ទោះបីព្រះអង្គដាក់ទោសលោកទាំងនោះ ព្រោះតែកំហុសដែលលោកបានប្រព្រឹត្តក្ដី ក៏ព្រះអង្គតែងតែអត់ទោសឲ្យពួកលោកជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយ ទ្រង់បានមានបន្ទូលតបនឹងអ្នកទាំងនោះ ទ្រង់ជាព្រះដែលអត់ទោសឲ្យគេ ទោះបើទ្រង់បានធ្វើទោសចំពោះអំពើរបស់គេក៏ដោយ អាល់គីតាប ឱអុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំអើយ ទ្រង់បានឆ្លើយតបមកពួកគាត់ ទោះបីទ្រង់ដាក់ទោសអ្នកទាំងនោះ ព្រោះតែកំហុសដែលគាត់បានប្រព្រឹត្តក្ដី ក៏ទ្រង់តែងតែអត់ទោសឲ្យពួកគាត់ជានិច្ច។ |
ប៉ុន្តែ ដោយព្រោះអំពើបែបនេះ ព្រះករុណាបានមើលងាយព្រះយេហូវ៉ាជាខ្លាំង ហើយបុត្រដែលត្រូវប្រសូតមកនោះនឹងត្រូវសុគតមិនខាន»។
រីឯព្រះអង្គវិញ ព្រះអង្គមានព្រះហឫទ័យ អាណិតអាសូរ ព្រះអង្គអត់ទោសអំពើទុច្ចរិតរបស់គេ ហើយមិនបានបំផ្លាញគេទេ ព្រះអង្គទប់ព្រះហឫទ័យរបស់ព្រះអង្គ ជាច្រើនលើកច្រើនសា មិនឲ្យសេចក្ដីក្រោធរបស់ព្រះអង្គ ឆួលឡើងទាំងអស់ឡើយ។
ប៉ុន្តែ យើងនឹងមិនដកសេចក្ដីសប្បុរស របស់យើងចេញពីដាវីឌឡើយ ក៏មិនឲ្យសេចក្ដីស្មោះត្រង់របស់យើងខកខានដែរ។
លោកអើរ៉ុនតបទៅគេថា៖ «ដូច្នេះ ចូរដោះក្រវិលមាសពីត្រចៀកប្រពន្ធ និងកូនប្រុសកូនស្រីរបស់អ្នករាល់គ្នា យកមកឲ្យខ្ញុំ»។
ព្រះអង្គមានព្រះហឫទ័យមេត្តាករុណា ដល់មនុស្សទាំងពាន់ ក៏អត់ទោសចំពោះអំពើទុច្ចរិត អំពើរំលង និងអំពើបាប ប៉ុន្តែ ព្រះអង្គមិនរាប់មនុស្សមានទោសថា ជាឥតទោសឡើយ ព្រះអង្គដាក់ទោសចំពោះអំពើទុច្ចរិតរបស់ឪពុក រហូតដល់កូនចៅ ដល់បី ហើយបួនជំនាន់ផង»។
មើលខ្ញុំបានឃើញតែប៉ុណ្ណោះ គឺថាព្រះបានបង្កើតមនុស្សមកជាទៀងត្រង់ ប៉ុន្តែ គេបានស្វែងរកបង្កើតការអាក្រក់ជាច្រើនវិញ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ឱយ៉ាកុប ជាអ្នកបម្រើរបស់យើងអើយ កុំខ្លាចឲ្យសោះ ដ្បិតយើងនៅជាមួយអ្នកហើយ យើងនឹងធ្វើឲ្យអស់ទាំងនគរ ដែលយើងបានបណ្ដេញអ្នកទៅនោះ បានផុតអស់រលីង តែយើងនឹងមិនឲ្យអ្នកអស់រលីងទេ គឺនឹងគ្រាន់តែវាយផ្ចាលអ្នកតាមខ្នាតប៉ុណ្ណោះ ប៉ុន្តែ យើងមិនទុកឲ្យអ្នកនៅជាឥតទោសឡើយ។
យើងគិតថា "ប្រាកដជាឯងរាល់គ្នានឹងកោតខ្លាចយើង ឯងរាល់គ្នានឹងទទួលការប្រៀនប្រដៅ។ នោះទីលំនៅរបស់ឯងរាល់គ្នាមិនត្រូវកាត់ចេញ តាមអស់ទាំងសេចក្ដីដែលយើងបាន តម្រូវឲ្យទាស់នឹងឯងរាល់គ្នាឡើយ"។ ប៉ុន្តែ ពួកគេចេះតែប្រព្រឹត្តអស់ទាំង អំពើអាក្រក់កាន់តែខ្លាំងឡើង។
ប៉ុន្តែ ព្រះយេហូវ៉ាមានព្រះបន្ទូលទៅកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «ដោយព្រោះអ្នកមិនបានជឿដល់យើង ដើម្បីលើកយើងជាបរិសុទ្ធនៅចំពោះភ្នែករបស់កូនចៅអ៊ីស្រាអែល ហេតុនោះ អ្នកមិនត្រូវនាំក្រុមជំនុំនេះ ចូលទៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យគេឡើយ»។
«អើរ៉ុនត្រូវបានប្រមូលទៅជួបដូនតារបស់គាត់ហើយ។ ដ្បិតគាត់មិនត្រូវចូលទៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យកូនចៅអ៊ីស្រាអែលឡើយ ព្រោះអ្នកទាំងពីរបានបះបោរទាស់នឹងបញ្ជារបស់យើង នៅកន្លែងទឹកមេរីបា។
ដ្បិតទោះជាគេបានស្គាល់ព្រះ ក៏គេមិនបានតម្កើងព្រះអង្គជាព្រះ ឬអរព្រះគុណព្រះអង្គដែរ ផ្ទុយទៅវិញ គេបែរជាមានគំនិតឥតប្រយោជន៍ ហើយចិត្តល្ងង់ខ្លៅរបស់គេ ក៏ត្រឡប់ជាងងឹត។
ប៉ុន្ដែ ព្រះយេហូវ៉ាខ្ញាល់នឹងខ្ញុំព្រោះតែអ្នករាល់គ្នា ហើយព្រះអង្គមិនព្រមតាមពាក្យខ្ញុំទេ។ ព្រះអង្គមានព្រះបន្ទូលថា "ប៉ុណ្ណឹងបានហើយ! កុំនិយាយនឹងយើងពីរឿងនេះទៀត!