៙ ព្រះអង្គនឹងមិនឲ្យជើងអ្នករអិលភ្លាត់ឡើយ ព្រះអង្គដែលថែរក្សាអ្នក ព្រះអង្គនឹងមិនផ្ទំរលីវឡើយ។
ទំនុកតម្កើង 94:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ កាលទូលបង្គំគិតថា «ជើងទូលបង្គំរអិលហើយ» នោះព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ជួយទ្រទូលបង្គំ។ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើទូលបង្គំពោលថា៖ “ជើងរបស់ខ្ញុំរអិលហើយ” នោះព្រះយេហូវ៉ាអើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនឹងទ្រទ្រង់ទូលបង្គំ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ ពេលណាទូលបង្គំពោលថា «ខ្ញុំដួលឥឡូវហើយ!» នោះព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណា ជួយទ្រទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទូលបង្គំបានពោលថា ជើងទូលបង្គំរអិលភ្លាត់ហើយ នោះ ឱព្រះយេហូវ៉ាអើយ សេចក្ដីសប្បុរសនៃទ្រង់ បានទប់ទល់ទូលបង្គំ អាល់គីតាប ឱអុលឡោះតាអាឡាអើយ ពេលណាខ្ញុំពោលថា «ខ្ញុំដួលឥឡូវហើយ!» នោះទ្រង់សំដែងចិត្តមេត្តាករុណា ជួយទ្រខ្ញុំ។ |
៙ ព្រះអង្គនឹងមិនឲ្យជើងអ្នករអិលភ្លាត់ឡើយ ព្រះអង្គដែលថែរក្សាអ្នក ព្រះអង្គនឹងមិនផ្ទំរលីវឡើយ។
ដ្បិតទូលបង្គំបានពោលថា «អស់អ្នកដែលអួតខ្លួនទាស់នឹងទូលបង្គំ សូមកុំឲ្យគេអរសប្បាយ ដោយទូលបង្គំភ្លាត់ជើងឡើយ!»។
តែឯទូលបង្គំវិញ ជើងទូលបង្គំសឹងតែនឹងជំពប់ដួល ជំហានទូលបង្គំហៀបតែនឹងរអិលទៅហើយ។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីកុំឲ្យជំនឿរបស់អ្នកវិនាសបាត់ឡើយ។ កាលណាអ្នកបានប្រែចិត្តវិលមកវិញ ចូរចម្រើនកម្លាំងឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនផង»។
«ម្តេចក៏មិនលក់ប្រេងក្រអូបនេះ យកប្រាក់បីរយដេណារី ទៅចែកឲ្យអ្នកក្រីក្រវិញទៅ?»
អ្នករាល់គ្នាមានព្រះចេស្តារបស់ព្រះកំពុងថែរក្សា តាមរយៈជំនឿ ដើម្បីទទួលការសង្គ្រោះ ដែលប្រុងប្រៀបនឹងសម្តែងមកនៅគ្រាចុងក្រោយបង្អស់។
ព្រះអង្គនឹងគាំពារជើង ពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ តែពួកអាក្រក់នឹងត្រូវស្ងៀមស្ងាត់ នៅក្នុងទីងងឹតវិញ ដ្បិតមនុស្សមិនមែនឈ្នះដោយកម្លាំងបានទេ។