ទំនុកតម្កើង 89:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបង្ក្រាបអំនួតរបស់សមុទ្រ កាលណារលកកម្រើកឡើង ព្រះអង្គធ្វើឲ្យវាស្ងប់ទៅវិញ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់គ្រប់គ្រងលើសមុទ្របក់បោក; នៅពេលរលករបស់វាខ្ជោលឡើង ព្រះអង្គទ្រង់ធ្វើឲ្យវាស្ងប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបង្ក្រាបអំនួតរបស់សមុទ្រ នៅពេលរលកសមុទ្រកក្រើកឡើង ព្រះអង្គបានធ្វើឲ្យស្ងប់ទៅវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បង្ក្រាបការលើកកំពស់នៃសមុទ្រ កាលណារលកកំរើកឡើង នោះទ្រង់បន្ទ្រោមចុះ ឲ្យស្ងប់វិញ អាល់គីតាប ទ្រង់បង្ក្រាបអំនួតរបស់សមុទ្រ នៅពេលរលកសមុទ្រកក្រើកឡើង ទ្រង់បានធ្វើឲ្យស្ងប់ទៅវិញ។ |
ព្រះអង្គធ្វើឲ្យសូរសន្ធឹក នៃសមុទ្របានស្ងប់ឈឹង គឺសូរសន្ធឹកនៃរលក ការច្របូកច្របល់របស់ប្រជាជន
សេចក្ដីសុចរិតនឹងបានជាខ្សែក្រវាត់ចង្កេះ របស់អ្នកនោះ ហើយសេចក្ដីស្មោះត្រង់ជាខ្សែក្រវាត់កម្លាំងផង។
គឺព្រះអង្គសម្ដែងសេចក្ដីសប្បុរសដល់មនុស្សទាំងពាន់ៗ ហើយក៏សងអំពើទុច្ចរិតរបស់បុព្វបុរស ទៅលើទ្រូងនៃពួកកូនចៅគេ នៅតាមក្រោយ ព្រះអង្គជាព្រះដ៏ធំ ហើយមានឫទ្ធិ ព្រះនាមព្រះអង្គ គឺព្រះយេហូវ៉ានៃពួកពលបរិវារ។
ព្រះអង្គស្ដីបន្ទោសសមុទ្រ ក៏ធ្វើឲ្យគោកទៅ ព្រះអង្គធ្វើឲ្យទន្លេទាំងប៉ុន្មានរីងស្ងួតដែរ ចំណែកស្រុកបាសាន ក៏ហួតហែង ព្រមទាំងស្រុកកើមែលដែរ ឯផ្កាព្រៃល្បាណូនក៏ស្រពោន។
ព្រះអង្គក៏តើនឡើង បន្ទោសខ្យល់ ហើយបង្គាប់ទៅសមុទ្រថា៖ «ចូរស្ងប់ ហើយស្ងៀមទៅ!» ពេលនោះ ខ្យល់ក៏ស្ងប់ ហើយស្ងាត់សូន្យឈឹង។
ពេលនោះ គេមានសេចក្តីស្ញប់ស្ញែងជាខ្លាំង ហើយសួរគ្នាទៅវិញទៅមកថា៖ «ចុះតើលោកនេះជានរណាដែលសូម្បីតែខ្យល់ និងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ?»។