Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 4:41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 ពេល​នោះ គេ​មាន​សេចក្តី​ស្ញប់​ស្ញែង​ជា​ខ្លាំង ហើយ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ចុះ​តើ​លោក​នេះ​ជា​នរណា​ដែល​សូម្បី​តែ​ខ្យល់ និង​សមុទ្រ​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

41 ពួកគេ​ភ័យខ្លាច​យ៉ាងខ្លាំង ហើយ​និយាយ​គ្នាទៅវិញទៅមក​ថា៖ “ចុះ​តើ​លោកនេះ​ជា​នរណា​? សូម្បីតែ​ខ្យល់ និង​រលក​ក៏​ស្ដាប់បង្គាប់​លោក​ដែរ!”៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

41 នោះ​ពួកគេ​កោត​ខ្លាច​យ៉ាង​ខ្លាំង​ និង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖​ «ចុះ​តើ​លោក​នេះ​ជា​នរណា​ សូម្បី​តែ​ខ្យល់​ និង​បឹង​ក៏​ស្ដាប់​បង្គាប់​លោក​ដែរ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 ពួក​គេ​កោត​ស្ញប់‌ស្ញែង​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​លោក​នេះ​ជា​នរណា​បាន​ជា​ខ្យល់​ព្យុះ និង​សមុទ្រ​ស្ដាប់​បង្គាប់​លោក​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 នោះ​គេ​មាន​សេចក្ដី​ស្ញែង​ខ្លាច​ជា​ខ្លាំង ទាំង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ដូច្នេះ តើ​លោក​នេះ​ជា​អ្វី បាន​ជា​ខ្យល់ នឹង​សមុទ្រ​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

41 ពួក​គេ​កោត​ស្ញប់‌ស្ញែង​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​អ៊ីសា​នេះ​ជា​នរណា​បាន​ជា​ខ្យល់​ព្យុះ និង​សមុទ្រ​ស្ដាប់​បង្គាប់​គាត់​ដូច្នេះ?»។

សូមមើលជំពូក ចម្លង




ម៉ាកុស 4:41
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​ពាក្យ​ថា "ឯង​នឹង​មក​បាន​តែ​ត្រឹម​នេះ នឹង​ហួស​ទៅ​ទៀត​មិន​បាន រលក​ដ៏​អង់‌អាច​របស់​ឯង​ត្រូវ​ឈប់​នៅ​ទី​នេះ"។


ជា​ព្រះ​ដែល​គួរ​ស្ញែង​ខ្លាច នៅ​ក្នុង​អង្គ​ប្រជុំ​របស់​ពួក​អ្នក​បរិសុទ្ធ ក៏​គួរ​កោត​ខ្លាច លើស​ជាង​អស់​អ្នក នៅ​ជុំ‌វិញ​ព្រះ‌អង្គ​នោះ?


ឯ​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​នឹង​គេ​នោះ គឺ​ជា​ជីវិត និង​ជា​សេចក្ដី​សុខ​ដែល​យើង​បាន​ឲ្យ​ដល់​គេ ដើម្បី​ឲ្យ​គេ​កោត​ខ្លាច​យើង ព្រម​ទាំង​ភ័យ‌ញ័រ​នៅ​ចំពោះ​ឈ្មោះ​យើង។


ពេល​ព្រះ‌អង្គ និង​ពេត្រុស​ចូល​ដល់​ក្នុង​ទូក ខ្យល់​ក៏​ស្ងប់​ឈឹង


អ្នក​ទាំង​នោះ​មាន​សេចក្តី​អស្ចារ្យ ហើយ​ពោល​ថា៖ «តើ​លោក​នេះ​ជា​មនុស្ស​បែប​ណា​ហ្ន៎! ដែល​សូម្បី​តែ​ខ្យល់ និង​សមុទ្រ​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ?»


ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភ័យ? តើ​អ្នក​រាល់​គ្នា​នៅ​តែ​គ្មាន​ជំនឿ​ទេ​ឬ?»


ពួក​គេ​បាន​មក​ដល់​ស្រុក​គេរ៉ា‌ស៊ីន នៅ​ត្រើយ​សមុទ្រ​ម្ខាង។


ប៉ុន្តែ ស្ត្រី​នោះ​ដឹង​ពី​ហេតុ​ដែល​បាន​កើត​ឡើង​ចំពោះ​នាង នាង​ក៏​ចូល​មក ហើយ​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ​ទាំង​ភ័យ​ញ័រ រួច​ទូល​ការ​ពិត​ទាំង​អស់​ថ្វាយ​ព្រះ‌អង្គ។


គេ​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង​ពន់​ពេក ដោយ​ពាក្យ​ថា៖ «លោក​បាន​ធ្វើ​ការ​ទាំង​អស់​សុទ្ធ​តែ​ល្អ គឺ​លោក​បាន​ប្រោស​ទាំង​មនុស្ស​ថ្លង់​ឲ្យ​ស្តាប់​ឮ ហើយ​មនុស្ស​គ​ឲ្យ​និយាយ​បាន»។


គ្រប់​គ្នា​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​និយាយ​គ្នា​ថា៖ «តើ​ពាក្យ​សម្ដី​នេះ​ជា​អ្វី? ដ្បិត​លោក​បង្គាប់​វិញ្ញាណ​អសោចិ៍ ទាំង​មាន​អំណាច និង​ចេស្ដា ហើយ​វា​ក៏​ចេញ​ទៅ»។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​ជំនឿ​របស់​អ្នក​រាល់​គ្នា​នៅ​ឯ​ណា?» ពួកគេ​ភ័យ​ខ្លាច ហើយ​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ចិត្ត ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ចុះ​តើ​លោក​នេះ​ជា​នរណា បាន​ជា​លោក​បញ្ជា សូម្បី​តែ​ខ្យល់ និង​ទឹក ហើយ​វា​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ?»។


ហេតុនេះ ដោយ​យើង​ទទួល​បាន​នគរ​មួយ​ដែល​មិនចេះ​កក្រើក នោះ​ត្រូវ​ឲ្យ​យើង​ដឹង​គុណ ហើយ​គោរព​បម្រើ​ព្រះ តាម​របៀប​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ ទាំង​មាន​ចិត្ត​គោរព​ប្រតិបត្តិ ហើយ​កោត​ខ្លាច​ព្រះ‌អង្គ​ទៅ


ឱ​ព្រះ‌អម្ចាស់​អើយ តើ​មាន​អ្នក​ណា​មិន​កោត​ខ្លាច ហើយ​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ? ដ្បិត​មាន​តែ​ព្រះ‌អង្គ​មួយ​ប៉ុណ្ណោះ​ដែល​បរិសុទ្ធ ហើយ​គ្រប់​ទាំង​សាសន៍​នឹង​មក​ក្រាប​ថ្វាយ​បង្គំ​ព្រះ‌អង្គ ដ្បិត​ការ​ជំនុំ​ជម្រះ​របស់​ព្រះ‌អង្គ បាន​សម្តែង​មក​ឲ្យ​ឃើញ​ហើយ»។


សូម​អ្នក​រាល់​គ្នា​បាន​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ ដោយ​ស្មោះ​ត្រង់​អស់​អំពី​ចិត្ត​ប៉ុណ្ណោះ ដ្បិត​ចូរ​ពិចា‌រណា​មើល​ការ​ដ៏​ធំ​ធេង ដែល​ព្រះ‌អង្គ​បាន​ប្រោស​ដល់​អ្នក​រាល់​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម