មានសេចក្ដីស្ញែងខ្លាចសង្ខុញចូលមកលើខ្ញុំ ក៏ដេញតាមកិត្តិនាមរបស់ខ្ញុំ ដូចជាខ្យល់ ហើយសេចក្ដីសុខរបស់ខ្ញុំ បានរលាយបាត់ទៅដូចជាពពក។
ទំនុកតម្កើង 88:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ បានគ្របលើទូលបង្គំ សេចក្ដីស្ញែងខ្លាចរបស់ព្រះអង្គ បានបំផ្លាញទូលបង្គំ។ ព្រះគម្ពីរខ្មែរសាកល សេចក្ដីក្រេវក្រោធរបស់ព្រះអង្គបានបក់មកលើទូលបង្គំ ការបំភ័យរបស់ព្រះអង្គបានបំផ្លាញទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គ សង្កត់មកលើទូលបង្គំ ព្រះអង្គធ្វើឲ្យទូលបង្គំ ភ័យតក់ស្លុតបាត់ស្មារតី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីក្រោធដ៏សហ័សរបស់ទ្រង់បានហូរគ្រប លើទូលបង្គំហើយ សេចក្ដីស្ញែងខ្លាចរបស់ទ្រង់បានកាត់ទូលបង្គំចេញ អាល់គីតាប កំហឹងដ៏ខ្លាំងក្លារបស់ទ្រង់ សង្កត់មកលើខ្ញុំ ទ្រង់ធ្វើឲ្យខ្ញុំ ភ័យតក់ស្លុតបាត់ស្មារតី។ |
មានសេចក្ដីស្ញែងខ្លាចសង្ខុញចូលមកលើខ្ញុំ ក៏ដេញតាមកិត្តិនាមរបស់ខ្ញុំ ដូចជាខ្យល់ ហើយសេចក្ដីសុខរបស់ខ្ញុំ បានរលាយបាត់ទៅដូចជាពពក។
ព្រោះតែសេចក្ដីថ្នាំងថ្នាក់ និងសេចក្ដីក្រោធរបស់ព្រះអង្គ ដ្បិតព្រះអង្គបានលើកទូលបង្គំឡើង ហើយបោះចោល។
រូបសាច់ទូលបង្គំញ័រញាក់ ដោយកោតខ្លាចព្រះអង្គ ហើយទូលបង្គំភ័យខ្លាចការជំនុំជម្រះ របស់ព្រះអង្គ។
៙ ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៅ? តើព្រះអង្គនឹងលាក់អង្គទ្រង់រហូតឬ? តើសេចក្ដីក្រោធរបស់ព្រះអង្គ នឹងឆួលឆេះដូចជាភ្លើងដល់កាលណាទៀត?
តើអ្នកណាស្គាល់អំណាច នៃសេចក្ដីក្រោធរបស់ព្រះអង្គ? សេចក្ដីក្រោធរបស់ព្រះអង្គ ធ្វើឲ្យមនុស្សកោតខ្លាចព្រះអង្គ។
ដ្បិតយើងខ្ញុំត្រូវវិនាសទៅ ដោយសេចក្ដីក្រោធរបស់ព្រះអង្គ ហើយសេចក្ដីក្រោធរបស់ព្រះអង្គ ធ្វើឲ្យយើងខ្ញុំញ័ររន្ធត់។
ព្រះអង្គត្រូវដកចេញពីអំណាចការពារ និងពីសេចក្ដីយុត្តិធម៌ តើមានអ្នកណារំពឹងគិតពង្សាវតាររបស់ព្រះអង្គ? ព្រះអង្គត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់ ហើយត្រូវគេវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំ។
លុះក្រោយពីហុកសិបពីរអាទិត្យនោះទៅ នោះអ្នកដែលគេបានចាក់ប្រេងតាំង នឹងត្រូវផ្តាច់ចេញ ហើយនឹងគ្មានអ្វីសោះ រួចប្រជាជនរបស់ស្ដេចមួយអង្គដែលត្រូវមក នឹងបំផ្លាញទីក្រុង និងទីបរិសុទ្ធ។ ចុងបំផុតនៃហេតុការណ៍នោះនឹងមកដូចជាជំនន់ទឹក ក៏នឹងមានចម្បាំងរហូតទីបំផុត ដ្បិតសេចក្ដីវេទនាបានកំណត់ទុកហើយ។
ព្រះអង្គដែលមិនបានសំចៃទុកព្រះរាជបុត្រាព្រះអង្គផ្ទាល់ គឺបានលះបង់ព្រះរាជបុត្រាសម្រាប់យើងរាល់គ្នា តើទ្រង់មិនប្រទានអ្វីៗទាំងអស់មកយើង រួមជាមួយព្រះរាជបុត្រាព្រះអង្គដែរទេឬ?
ព្រះគ្រីស្ទបានលោះយើងឲ្យរួចពីបណ្ដាសារបស់ក្រឹត្យវិន័យ ដោយទ្រង់ត្រឡប់ជាត្រូវបណ្ដាសាជំនួសយើង (ដ្បិតមានសេចក្ដីចែងទុកមកថា «ត្រូវបណ្ដាសាហើយអ្នកណាដែលត្រូវគេព្យួរនៅលើឈើ»)
ដ្បិតថ្ងៃដ៏ធំនៃសេចក្ដីក្រោធរបស់ព្រះអង្គបានមកដល់ហើយ តើអ្នកណាអាចនឹងឈរនៅបាន?»។