ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 79:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​បាន​ប្រគល់សាក​សព​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ ទៅ​ឲ្យ​សត្វ​ហើរ​លើ​អាកាសធ្វើ​ជា​អាហារ គឺ​ជា​សាច់​នៃ​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដល់​សត្វ​តិរច្ឆាន​នៅ​ផែនដី។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកគេ​បាន​ប្រគល់​សាកសព​បាវបម្រើ​របស់ព្រះអង្គ​ជា​ចំណី​ដល់​បក្សាបក្សីនៅលើអាកាស ហើយ​ប្រគល់​សាច់​វិសុទ្ធជន​របស់ព្រះអង្គ​ដល់​សត្វព្រៃនៅលើផែនដី​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​បាន​បោះ​សាក‌សព​អ្នក​បម្រើ​របស់​ព្រះអង្គ ទៅ​ឲ្យ​ត្មាត​ស៊ី យក​សាក‌សព​អ្នក​ជឿ​ព្រះអង្គ ទៅ​ឲ្យ​សត្វ​តិរច្ឆាន​ធ្វើ​ជា​ចំណី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​បាន​ប្រគល់​ខ្មោច​នៃ​ពួក​អ្នក​បំរើ​ទ្រង់ ទុក​ជា​អាហារ​ដល់​សត្វ​ហើរ​លើ​អាកាស នឹង​សាច់​នៃ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់​ដល់​សត្វ​នៅ​ផែនដី

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​បាន​បោះ​សាក‌សព​អ្នក​បម្រើ​របស់​ទ្រង់ ទៅ​ឲ្យ​ត្មាត​ស៊ី យក​សាក‌សព​អ្នក​ជឿ​ទ្រង់ ទៅ​ឲ្យ​សត្វ​តិរច្ឆាន​ធ្វើ​ជា​ចំណី។

សូមមើលជំពូក



ទំនុកតម្កើង 79:2
7 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ឲ្យ​មានគ្រោះ​កាច​បួន​យ៉ាង​កើត​ឡើង សម្រាប់​ដាក់​ទោស​គេ គឺ​ដាវ​សម្រាប់​កាប់​សម្លាប់ ឆ្កែ​សម្រាប់​ហែក​ស៊ី សត្វ​ហើរ​លើ​អាកាស ហើយ​សត្វ​ព្រៃ​នៅ​ផែនដី​សម្រាប់​ជញ្ជែង​ស៊ី ហើយ​បំផ្លាញ​ផង។


គេ​នឹង​ស្លាប់​ដោយ​លំបាក​ណាស់ ឥត​មាន​អ្នក​ណា​យំ​សោក​ឡើយ ក៏​គ្មាន​អ្នក​ណា​បញ្ចុះ​សព​គេ​ដែរ គឺ​គេ​នឹង​ដូច​ជា​ជី​នៅ​ដី គេ​នឹង​ត្រូវ​វិនាស​ដោយ​ដាវ និង​អំណត់ ហើយ​សាក​សព​របស់​គេ​នឹង​បាន​សម្រាប់​ជា​អាហារ​ដល់​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ព្រៃ​នៅ​ផែនដី។


គ្រា​នោះ យើង​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ប្រឹក្សា​របស់​ពួក​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម​បាត់ពី​ទី​នេះ ព្រម​ទាំង​ធ្វើ​ឲ្យ​គេ​ដួល​ដោយ​ដាវ នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​របស់​គេ ហើយ​ដោយ​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​គេ​ផង យើង​នឹង​ប្រគល់​សាក​សព​របស់​គេ​ដល់​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ជើង​បួន​នៅ​ផែនដី​ធ្វើ​ជា​អាហារ។


គឺ​យើង​នឹង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ខ្មាំង​សត្រូវ​របស់​គេ ហើយ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​គេ ឯ​សាក‌សព​របស់​គេ​ក្លាយ​ជា​ចំណី​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ជើង​បួន​នៅ​ផែនដី។


សាក​សព​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​នេះ​នឹង​ក្លាយ​ជា​ចំណី​សត្វ​ហើរ​លើ​អាកាស សត្វ​នៅ​ដី​ផង ឥត​មាន​អ្នក​ណា​បង្អើល​វា​ចេញ​ឡើយ។


យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​កើត​មាន​ទុក្ខ​លំបាក ដល់​ម៉្លេះ​បានជា​គេ​ដើរ​ដូច​មនុស្ស​ខ្វាក់ ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌យេហូវ៉ា ឈាម​របស់​គេ​នឹង​ហូរ​ខ្ចាយ​ដូច​ជា​ធូលី​ដី ហើយ​សាច់​របស់​គេ​ដូច​ជា​លាមក។


ខ្មោច​របស់​អ្នក​នឹង​បាន​ជា​អាហារ​ដល់​សត្វ​ស្លាប​ហើរ​នៅ​លើ​អាកាស និង​សត្វ​ព្រៃ​ដើរ​លើ​ដី ឥត​មាន​អ្នក​ណា​នឹង​ដេញ​វា​ឡើយ។