គេបានភ្លេចព្រះដែលសង្គ្រោះគេ ជាព្រះដែលបានធ្វើការយ៉ាងធំសម្បើម នៅស្រុកអេស៊ីព្ទ
ទំនុកតម្កើង 78:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេមិនបាននឹកចាំពីព្រះចេស្ដារបស់ព្រះអង្គ ឬពីថ្ងៃដែលព្រះអង្គបានរំដោះគេពីខ្មាំងសត្រូវ ព្រះគម្ពីរខ្មែរសាកល ពួកគាត់មិនបាននឹកចាំអំពីព្រះហស្តរបស់ព្រះអង្គ នៅថ្ងៃដែលព្រះអង្គបានប្រោសលោះពួកគាត់ពីខ្មាំងសត្រូវឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេពុំបាននឹកឃើញ អំពីឫទ្ធានុភាពរបស់ព្រះអង្គទេ ហើយក៏ពុំបាននឹកឃើញពីថ្ងៃ ដែលព្រះអង្គបានរំដោះពួកគេ ឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្តដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេមិនបាននឹកចាំពីព្រះហស្តទ្រង់ ឬពីថ្ងៃដែលទ្រង់បានដោះគេចេញពីខ្មាំងសត្រូវ អាល់គីតាប ពួកគេពុំបាននឹកឃើញ អំពីអំណាចរបស់ទ្រង់ទេ ហើយក៏ពុំបាននឹកឃើញពីថ្ងៃ ដែលទ្រង់បានរំដោះពួកគេ ឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្តដែរ។ |
គេបានភ្លេចព្រះដែលសង្គ្រោះគេ ជាព្រះដែលបានធ្វើការយ៉ាងធំសម្បើម នៅស្រុកអេស៊ីព្ទ
គេបានភ្លេចកិច្ចការរបស់ព្រះអង្គ ភ្លេចការអស្ចារ្យទាំងឡាយ ដែលព្រះអង្គបានសម្ដែងឲ្យគេឃើញ។
ពិធីនេះនឹងបានជាទីសម្គាល់មួយនៅដៃអ្នករាល់គ្នា និងជាសេចក្ដីរំឭកនៅកណ្ដាលថ្ងាសអ្នករាល់គ្នា ដើម្បីឲ្យក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាបាននៅក្នុងមាត់អ្នករាល់គ្នា ដ្បិតព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទ ដោយព្រះហស្តដ៏ខ្លាំងពូកែ។
កាលនៅស្រុកអេស៊ីព្ទនៅឡើយ តើពួកយើងមិនបាននិយាយសេចក្ដីនេះនឹងលោកថា "កុំឲ្យមករវីរវល់នឹងពួកយើង ទុកឲ្យពួកយើងនៅបម្រើសាសន៍អេស៊ីព្ទចុះ" ដ្បិតដែលពួកយើងនៅបម្រើសាសន៍អេស៊ីព្ទ នោះប្រសើរជាងមកស្លាប់នៅទីរហោស្ថានបែបនេះ»។
នៅគ្រានោះ ព្រះអម្ចាស់នឹងលូកព្រះហស្តរបស់ព្រះអង្គទៅម្តងទៀត ដើម្បីប្រមូលពួកសំណល់នៃប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសល់ ឲ្យមកពីស្រុកអាសស៊ើរ ស្រុកអេស៊ីព្ទ ស្រុកប៉ាត្រូស ស្រុកអេធីយ៉ូពី ស្រុកអេឡាំ ស្រុកស៊ីណើរ ស្រុកហាម៉ាត ហើយពីអស់ទាំងកោះនៅសមុទ្រមកវិញ
ព្រះអង្គបាននាំអ៊ីស្រាអែល ជាប្រជារាស្ត្រព្រះអង្គ ចេញពីស្រុកអេស៊ីព្ទមកដោយទីសម្គាល់ និងការអស្ចារ្យ ដោយព្រះហស្តខ្លាំងពូកែ និងព្រះពាហុលើកសម្រេច ព្រមទាំងការស្ញែងខ្លាចយ៉ាងធំ។
ពួកកូនចៅអ៊ីស្រាអែលមិនបាននឹកចាំពីព្រះយេហូវ៉ា ជាព្រះរបស់គេ ដែលបានរំដោះគេឲ្យរួចពីកណ្ដាប់ដៃរបស់ពួកខ្មាំងសត្រូវទាំងប៉ុន្មាន ដែលនៅជុំវិញទេ