សូមកុំលះបង់ចោលទូលបង្គំ ក្នុងគ្រាដែលចាស់ជរា ហើយកុំបោះបង់ចោលទូលបង្គំ ក្នុងគ្រាដែលកម្លាំងទូលបង្គំអន់ថយនេះឡើយ។
នៅគ្រានៃវ័យចំណាស់ សូមកុំបោះទូលបង្គំចោល នៅពេលកម្លាំងរបស់ទូលបង្គំអស់ទៅ សូមកុំចាកចេញពីទូលបង្គំឡើយ
សូមកុំលះបង់ទូលបង្គំ នៅគ្រាដែលទូលបង្គំមានវ័យចាស់ជរា សូមកុំបោះបង់ចោលទូលបង្គំ នៅគ្រាដែលកម្លាំងទូលបង្គំចុះឱនថយនេះឡើយ!
សូមកុំបោះបង់ចោលទូលបង្គំ ក្នុងកាលដែលចាស់ជរាឡើយ ហើយកុំលះបង់ទូលបង្គំ ក្នុងកាលដែលមានកំឡាំងអន់ថយនោះដែរ
សូមកុំលះបង់ខ្ញុំ នៅគ្រាដែលខ្ញុំមានវ័យចាស់ជរា សូមកុំបោះបង់ចោលខ្ញុំ នៅគ្រាដែលកម្លាំងខ្ញុំចុះអោនថយនេះឡើយ!
ថ្ងៃនេះ ទូលបង្គំមានអាយុប៉ែតសិបឆ្នាំហើយ តើនឹងអាចសង្កេតរបស់ល្អពីរបស់អាក្រក់បានឬ តើទូលបង្គំជាបាវបម្រើរបស់ទ្រង់ អាចនឹងភ្លក់រសនៃរបស់ដែលទទួលទាន ឬអាចស្តាប់សំឡេងរបស់ពួកចម្រៀងប្រុសស្រីទៀតបានឬទេ ដូច្នេះ តើគួរអ្វីឲ្យទូលបង្គំបាននៅផ្ទុកលើព្រះករុណា ជាអម្ចាស់នៃទូលបង្គំទៀត
ឱព្រះអើយ សូមកុំលះបង់ចោលទូលបង្គំឡើយ ទោះជាទូលបង្គំចាស់សក់ស្កូវហើយក៏ដោយ ដើម្បីឲ្យទូលបង្គំបានប្រកាស ពីឫទ្ធានុភាពរបស់ព្រះអង្គ ដល់មនុស្សជំនាន់ក្រោយ គឺពីព្រះចេស្ដារបស់ព្រះអង្គ ដល់មនុស្សទាំងអស់ដែលត្រូវកើតមក។
សាច់ឈាម និងចិត្តទូលបង្គំ អាចនឹងសាបសូន្យទៅ ប៉ុន្តែ ព្រះជាកម្លាំង នៃចិត្ត និងជាចំណែករបស់ទូលបង្គំរហូតតទៅ។
អាយុជីវិតរបស់យើងខ្ញុំ បានត្រឹមតែចិតសិបឆ្នាំ ឬបើមានកម្លាំងច្រើន នោះបានប៉ែតសិបឆ្នាំ តែទោះជាយ៉ាងនោះក៏ដោយ ក៏ឆ្នាំទាំងនោះ មានតែការនឿយលំបាក និងទុក្ខព្រួយទទេ អាយុយើងខ្ញុំកន្លងទៅយ៉ាងលឿន ហើយយើងខ្ញុំក៏ហើរទៅបាត់។
ទោះបីជាអ្នកចាស់ជរា យើងនឹងបីអ្នកដរាបដល់អ្នកមានសក់ស គឺយើងបានបង្កើត ហើយយើងនឹងថែរក្សាអ្នក អើ យើងនឹងបី ហើយនឹងជួយអ្នកឲ្យរួច។
ហេតុនេះហើយបានជាខ្ញុំរងទុក្ខដូច្នេះ ប៉ុន្ដែ ខ្ញុំមិនខ្មាសទេ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿ ហើយខ្ញុំជឿជាក់ថា ព្រះអង្គអាចនឹងថែរក្សាអ្វីៗដែលខ្ញុំបានផ្ញើទុកនឹងព្រះអង្គ រហូតដល់ថ្ងៃនោះឯង។
ព្រះអម្ចាស់នឹងរំដោះខ្ញុំឲ្យរួចពីការអាក្រក់គ្រប់បែបយ៉ាង ហើយសង្គ្រោះខ្ញុំសម្រាប់ព្រះរាជ្យនៃស្ថានសួគ៌របស់ព្រះអង្គ។ សូមលើកតម្កើងសិរីល្អរបស់ព្រះអង្គ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។