ទំនុកតម្កើង 69:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំផុងនៅក្នុងភក់ដ៏ជ្រៅ ជាកន្លែងដែលគ្មានទីឈរឡើយ ទូលបង្គំបានចូលទៅក្នុងទឹកជ្រៅ ហើយជំនន់ក៏បោកគ្របលើទូលបង្គំ។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំបានលិចចុះក្នុងភក់ដ៏ជ្រៅ គឺគ្មានកន្លែងដាក់ជើងឡើយ ទូលបង្គំបានចូលទៅក្នុងជម្រៅទឹក ហើយទឹកជំនន់បានជន់លិចទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំកាន់តែផុងខ្លួនទៅៗ ពុំមានអ្វីដែលទូលបង្គំអាចតោងបានឡើយ ទូលបង្គំលិចចុះទៅក្នុងទឹក ហើយទឹកក៏ហូរនាំយកទូលបង្គំទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំផុងចុះក្នុងល្បាប់ដ៏ជ្រៅ ជាកន្លែងដែលគ្មានទីឈរសោះ ទូលបង្គំបានមកដល់ក្នុងទីទឹកជ្រៅ ហើយរលកក៏បោកគ្របលើទូលបង្គំ អាល់គីតាប ខ្ញុំកាន់តែផុងខ្លួនទៅៗ ពុំមានអ្វីដែលខ្ញុំអាចតោងបានឡើយ ខ្ញុំលិចចុះទៅក្នុងទឹក ហើយទឹកក៏ហូរនាំយកខ្ញុំទៅ។ |
៙ ដូច្នេះ ត្រូវឲ្យអស់អ្នកដែលកោតខ្លាចដល់ព្រះ បានអធិស្ឋានដល់ព្រះអង្គ នៅពេលដែលអាចរកព្រះអង្គឃើញ យ៉ាងនោះ កាលណាមានទឹកជំនន់ធំជន់ឡើង ប្រាកដជានឹងមិនលិចលង់ដល់អ្នកនោះឡើយ។
ព្រះអង្គបានស្រង់ខ្ញុំចេញពីរណ្ដៅ នៃសេចក្ដីវិនាស ចេញពីភក់ជ្រាំ ក៏ដាក់ជើងខ្ញុំនៅលើថ្មដា ហើយធ្វើឲ្យជំហានខ្ញុំឈរយ៉ាងរឹងមាំ។
ស្ត្រីទាំងប៉ុន្មាន ដែលនៅសល់ក្នុងដំណាក់របស់ស្តេចយូដា នឹងត្រូវនាំចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូន ហើយស្ត្រីទាំងនោះនឹងពោលថា ពួកជំនិតរបស់ទ្រង់បានបញ្ឆោតទ្រង់ ហើយក៏ឈ្នះទ្រង់ផង ឥឡូវនេះ ព្រះបាទរបស់ព្រះករុណាផុងជាប់ ទៅក្នុងភក់ហើយ នោះគេងាកចេញពីទ្រង់ទៅ។
គេក៏ចាប់យកហោរាយេរេមាទៅដាក់ក្នុងគុកងងឹតរបស់ម៉ាលគា ជាកូនហាម៉ាលេក ដែលនៅទីលានគុក គេយកខ្សែសម្រូតហោរាយេរេមាចុះទៅ រីឯនៅក្នុងគុកងងឹតនោះគ្មានទឹកទេ មានសុទ្ធតែភក់ ហើយហោរាយេរេមាក៏ផុងទៅក្នុងភក់នោះ។
ទូលបង្គំបានចុះទៅដល់ឫសនៃភ្នំទាំងប៉ុន្មាន រនុកនៃផែនដីបានបិទខ្ទប់ពីលើ ទូលបង្គំទុកជាដរាបតទៅ ប៉ុន្តែ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ព្រះអង្គបាននាំទូលបង្គំឡើងចេញ ពីរណ្តៅមកទាំងរស់។
ពេលភ្លៀងធ្លាក់មក ហើយមានទឹកជន់ មានខ្យល់បក់មកប៉ះនឹងផ្ទះនោះ តែផ្ទះនោះមិនរលំឡើយ ព្រោះផ្ទះនោះបានចាក់គ្រឹះនៅលើថ្ម។