បន្ទាប់មក ព្រះបាទសាឡូម៉ូនបានឈរនៅមុខអាសនានៃព្រះយេហូវ៉ា ចំពោះមុខក្រុមជំនុំអ៊ីស្រាអែលទាំងអស់គ្នា ក៏លើកព្រះហស្តប្រទូលទៅលើមេឃថា៖
ទំនុកតម្កើង 68:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកមានត្រកូលខ្ពស់នឹងចេញពីស្រុកអេស៊ីព្ទ អ្នកស្រុកអេធីយ៉ូពី នឹងលើកដៃទៅរកព្រះ។ ព្រះគម្ពីរខ្មែរសាកល រាជទូតនឹងមកពីអេហ្ស៊ីប; អេត្យូពីនឹងប្រញាប់លាតដៃរបស់ខ្លួនទៅព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអេស៊ីបនឹងចាត់ទូតមក ជនជាតិអេត្យូពី នឹងលើកដៃស្វែងរកព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកធំនឹងចេញពីស្រុកអេស៊ីព្ទមក ឯស្រុកអេធីយ៉ូពី នឹងប្រញាប់ប្រវាដៃទៅឯព្រះដែរ។ អាល់គីតាប ជនជាតិអេស៊ីបនឹងចាត់ទូតមក ជនជាតិអេត្យូពី នឹងលើកដៃស្វែងរកអុលឡោះ។ |
បន្ទាប់មក ព្រះបាទសាឡូម៉ូនបានឈរនៅមុខអាសនានៃព្រះយេហូវ៉ា ចំពោះមុខក្រុមជំនុំអ៊ីស្រាអែលទាំងអស់គ្នា ក៏លើកព្រះហស្តប្រទូលទៅលើមេឃថា៖
ទូលបង្គំលើកដៃប្រណម្យដល់ព្រះអង្គ ព្រលឹងទូលបង្គំស្រេកឃ្លានចង់បានព្រះអង្គ ដូចជាដីហួតហែង។ –បង្អង់
៙ ប្រសិនបើយើងខ្ញុំបានភ្លេច ព្រះនាមព្រះរបស់យើងខ្ញុំ ឬប្រទូលដៃទៅរកព្រះដទៃណាមួយ
ភ្នែកទូលបង្គំស្រវាំងដោយសារទុក្ខព្រួយ ឱព្រះយេហូវ៉ាអើយ ទូលបង្គំអំពាវនាវរកព្រះអង្គរាល់ថ្ងៃ ទូលបង្គំបានប្រទូលដៃទៅរកព្រះអង្គ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «កម្រៃនៃស្រុកអេស៊ីព្ទ ហើយផលចម្រើននៃស្រុកអេធីយ៉ូពី និងពួកសេបា ជាមនុស្សមានមាឌធំ នឹងមកឯអ្នក ហើយខ្លួនគេនឹងបានជារបស់អ្នកដែរ គេនឹងដើរតាមក្រោយអ្នក គេនឹងឆ្លងមកទាំងជាប់ច្រវាក់ ហើយទម្លាក់ខ្លួនក្រាបចុះអង្វរចំពោះអ្នក ដោយពាក្យថា ព្រះគង់ជាមួយលោកពិត គ្មានព្រះឯណាទៀតក្រៅពីព្រះអង្គឡើយ»។
យើងនឹងដាក់ទីសម្គាល់មួយនៅកណ្ដាលពួកគេ ហើយចាត់ពួកគេខ្លះដែលរួចខ្លួន ឲ្យទៅឯសាសន៍ដទៃ គឺទៅស្រុកតើស៊ីស ស្រុកពូល និងស្រុកលូឌ ជាសាសន៍ដែលជំនាញបាញ់ធ្នូ ស្រុកទូបាល និងស្រុកយ៉ាវ៉ាន ហើយទៅកោះទាំងប៉ុន្មាន ដែលនៅឆ្ងាយ ជាពួកអ្នកដែលមិនទាន់ឮនិយាយពីកិត្តិយសរបស់យើង ឬឃើញសិរីល្អរបស់យើងនៅឡើយ។ អ្នកទាំងនោះនឹងប្រកាសប្រាប់ពីសិរីល្អរបស់យើង នៅកណ្ដាលសាសន៍ទាំងប៉ុន្មាន។
ពួកអ្នកថ្វាយបង្គំយើង គឺកូនស្រីនៃពួកអ្នកដែលយើងបានកម្ចាត់កម្ចាយទៅ គេនឹងនាំយកតង្វាយពីខាងនាយទន្លេ ស្រុកអេធីយ៉ូពី មកថ្វាយយើង។