ជាតិសាសន៍ទាំងឡាយអើយ ចូរសរសីរតម្កើងព្រះយេហូវ៉ា! ប្រជាជនទាំងប៉ុន្មានអើយ ចូរលើកតម្កើងព្រះអង្គ!
ទំនុកតម្កើង 66:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផែនដីទាំងមូលថ្វាយបង្គំព្រះអង្គ ហើយច្រៀងសរសើរដល់ព្រះអង្គ គេច្រៀងសរសើរដល់ព្រះនាមព្រះអង្គ»។ –បង្អង់ ព្រះគម្ពីរខ្មែរសាកល ផែនដីទាំងមូលនឹងថ្វាយបង្គំព្រះអង្គ ហើយច្រៀងសរសើរតម្កើងព្រះអង្គ; ពួកគេនឹងច្រៀងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ!”។ សេឡា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សម្នានៅផែនដីទាំងមូល ក្រាបថ្វាយបង្គំព្រះអង្គ ហើយនាំគ្នាស្មូត្រទំនុកតម្កើង ព្រះអង្គ គេស្មូត្រទំនុកតម្កើង ថ្វាយព្រះនាមព្រះអង្គ។ - សម្រាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផែនដីទាំងមូលនឹងថ្វាយបង្គំ ហើយនឹងច្រៀងថ្វាយទ្រង់ផង គេនឹងច្រៀងសរសើរដល់ព្រះនាមទ្រង់។ –បង្អង់ អាល់គីតាប មនុស្សម្នានៅផែនដីទាំងមូល ក្រាបថ្វាយបង្គំទ្រង់ ហើយនាំគ្នាច្រៀង គីតាបសាបូរទ្រង់ គេច្រៀង គីតាបសាបូរជូននាមទ្រង់។ - សម្រាក |
ជាតិសាសន៍ទាំងឡាយអើយ ចូរសរសីរតម្កើងព្រះយេហូវ៉ា! ប្រជាជនទាំងប៉ុន្មានអើយ ចូរលើកតម្កើងព្រះអង្គ!
៙ សូមឲ្យមនុស្សទាំងអស់នៅលើផែនដី ទទួលស្គាល់ព្រះយេហូវ៉ា ហើយងាកបែរមករកព្រះអង្គ សូមឲ្យមនុស្សគ្រប់សាសន៍ទាំងអស់ ថ្វាយបង្គំព្រះអង្គ។
ឱព្រះនៃការសង្គ្រោះរបស់យើងខ្ញុំអើយ ព្រះអង្គឆ្លើយតបយើងខ្ញុំ ដោយឫទ្ធិបារមីគួរឲ្យស្ញែងខ្លាច និងដោយសេចក្ដីសុចរិត ព្រះអង្គជាសេចក្ដីសង្ឃឹម ដល់អស់ទាំងចុងបំផុតផែនដី និងដល់ចុងសមុទ្រនៅទីឆ្ងាយ
វារាល់គ្នានឹងមិនធ្វើទុក្ខ ឬបំផ្លាញគ្នា នៅគ្រប់លើភ្នំបរិសុទ្ធរបស់យើង ដ្បិតគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ។
លោកបានទទួលអំណាចគ្រប់គ្រង និងសិរីល្អ ព្រមទាំងរាជសម្បត្តិ ដើម្បីឲ្យប្រជាជនទាំងអស់ ជាតិសាសន៍នានា និងមនុស្សគ្រប់ភាសាបានគោរពបម្រើព្រះអង្គ ឯអំណាចគ្រប់គ្រងរបស់ព្រះអង្គ ជាអំណាចគ្រប់គ្រងនៅស្ថិតស្ថេរអស់កល្ប ឥតដែលកន្លងបាត់ឡើយ ហើយរាជ្យរបស់ព្រះអង្គនឹងបំផ្លាញមិនបានឡើយ។
ដ្បិតចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច នោះឈ្មោះយើងនឹងបានជាធំ នៅកណ្ដាលពួកសាសន៍ដទៃ ហើយនៅគ្រប់ទីកន្លែង គេនឹងដុតកំញានថ្វាយដល់ឈ្មោះយើង ព្រមទាំងតង្វាយបរិសុទ្ធផង ដ្បិតឈ្មោះយើងនឹងបានជាធំ នៅក្នុងសាសន៍ដទៃវិញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ឱព្រះអម្ចាស់អើយ តើមានអ្នកណាមិនកោតខ្លាច ហើយលើកតម្កើងព្រះនាមព្រះអង្គ? ដ្បិតមានតែព្រះអង្គមួយប៉ុណ្ណោះដែលបរិសុទ្ធ ហើយគ្រប់ទាំងសាសន៍នឹងមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតការជំនុំជម្រះរបស់ព្រះអង្គ បានសម្តែងមកឲ្យឃើញហើយ»។