៙ តើខ្ញុំនឹងតបស្នងអ្វីដល់ព្រះយេហូវ៉ា ចំពោះអស់ទាំងព្រះគុណ ដែលទ្រង់បានផ្តល់មកខ្ញុំ?
ទំនុកតម្កើង 66:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មាត់ខ្ញុំបានអំពាវនាវរកព្រះអង្គ ហើយអណ្ដាតខ្ញុំបានសរសើរតម្កើងព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល មាត់របស់ខ្ញុំបានស្រែកហៅព្រះអង្គ ហើយពាក្យសរសើរតម្កើងដ៏ខ្ពស់ក៏នៅលើអណ្ដាតរបស់ខ្ញុំដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានស្រែកអង្វររកព្រះអង្គ ទាំងពោលពាក្យលើកតម្កើងព្រះអង្គទៀតផង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មាត់ខ្ញុំបានអំពាវនាវដល់ទ្រង់ ហើយអណ្តាតខ្ញុំបានសរសើរដំកើងទ្រង់ អាល់គីតាប ខ្ញុំបានស្រែកអង្វររកទ្រង់ ទាំងពោលពាក្យលើកតម្កើងទ្រង់ទៀតផង |
៙ តើខ្ញុំនឹងតបស្នងអ្វីដល់ព្រះយេហូវ៉ា ចំពោះអស់ទាំងព្រះគុណ ដែលទ្រង់បានផ្តល់មកខ្ញុំ?
ឱព្រះដ៏ជាមហាក្សត្រនៃទូលបង្គំអើយ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ហើយសូមថ្វាយព្រះពរព្រះនាមព្រះអង្គ អស់កល្បជានិច្ច។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំលើកតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានលើកទូលបង្គំឡើង ហើយពុំបានទុកឲ្យខ្មាំងសត្រូវមានអំណរ ដោយឈ្នះទូលបង្គំឡើយ។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានស្រែករកព្រះអង្គ គឺទូលបង្គំបានទូលអង្វរព្រះយេហូវ៉ាថា
«តើមានប្រយោជន៍អ្វី បើទូលបង្គំស្លាប់ ហើយចុះទៅក្នុងរណ្តៅនោះ? តើធូលីអាចសរសើរព្រះអង្គកើតឬ? តើគេអាចថ្លែងរៀបរាប់ពីព្រះហឫទ័យ ស្មោះត្រង់របស់ព្រះអង្គកើតឬ?
មនុស្សវេទនានេះបានស្រែកឡើង នោះព្រះយេហូវ៉ាព្រះសណ្ដាប់ ហើយសង្គ្រោះគេឲ្យរួច ពីទុក្ខលំបាកទាំងប៉ុន្មានរបស់ខ្លួន។