អស់អ្នកដែលអរសប្បាយនឹងទុក្ខលំបាក របស់ទូលបង្គំ សូមឲ្យគេត្រូវខ្មាស ហើយជ្រប់មុខទាំងអស់គ្នាចុះ! អស់អ្នកដែលលើកគ្នាទាស់នឹងទូលបង្គំ សូមឲ្យគេហ៊ុមព័ទ្ធដោយភាពអាម៉ាស់ ហើយបាក់មុខទៅ!
ទំនុកតម្កើង 55:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ មិនមែនជាខ្មាំងសត្រូវទេដែលបំបាក់មុខខ្ញុំ បើជាខ្មាំងសត្រូវមែន នោះខ្ញុំអាចទ្រាំទ្របាន ក៏មិនមែនជាអ្នកស្អប់ខ្ញុំ ដែលលើកខ្លួនទាស់នឹងខ្ញុំដែរ បើជាអ្នកស្អប់ខ្ញុំមែន នោះខ្ញុំអាចពួនពីគេបាន។ ព្រះគម្ពីរខ្មែរសាកល តាមពិត មិនមែនជាខ្មាំងសត្រូវទេ ដែលត្មះតិះដៀលខ្ញុំ—— បើដូច្នោះ ខ្ញុំអាចទ្រាំបាន; មិនមែនជាអ្នកដែលស្អប់ខ្ញុំទេ ដែលលើកខ្លួនឡើងទាស់នឹងខ្ញុំ—— បើដូច្នោះ ខ្ញុំអាចលាក់ខ្លួនពីអ្នកនោះបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលបំបាក់មុខខ្ញុំ មិនមែនជាខ្មាំងសត្រូវរបស់ខ្ញុំទេ ប្រសិនបើជាខ្មាំងសត្រូវមែន ខ្ញុំមុខជាទ្រាំទ្របានមិនខាន ហើយអ្នកដែលវាយប្រហារខ្ញុំ ក៏មិនមែនជាអ្នកស្អប់ខ្ញុំដែរ ប្រសិនបើជាអ្នកដែលស្អប់ខ្ញុំមែន ខ្ញុំមុខជាគេចខ្លួនមិនខាន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ មិនមែនជាខ្មាំងសត្រូវដែលបកកេរខ្ញុំ យ៉ាងនោះខ្ញុំនឹងធន់ទ្រាំបាន ក៏មិនមែនជាអ្នកស្អប់ខ្ញុំដែលលើកខ្លួនទាស់នឹងខ្ញុំ នោះខ្ញុំនឹងបានពួនខ្លួនឲ្យរួចពីគេ អាល់គីតាប អ្នកដែលបំបាក់មុខខ្ញុំ មិនមែនជាខ្មាំងសត្រូវរបស់ខ្ញុំទេ ប្រសិនបើជាខ្មាំងសត្រូវមែន ខ្ញុំមុខជាទ្រាំទ្របានមិនខាន ហើយអ្នកដែលវាយប្រហារខ្ញុំ ក៏មិនមែនជាអ្នកស្អប់ខ្ញុំដែរ ប្រសិនបើជាអ្នកដែលស្អប់ខ្ញុំមែន ខ្ញុំមុខជាគេចខ្លួនមិនខាន |
អស់អ្នកដែលអរសប្បាយនឹងទុក្ខលំបាក របស់ទូលបង្គំ សូមឲ្យគេត្រូវខ្មាស ហើយជ្រប់មុខទាំងអស់គ្នាចុះ! អស់អ្នកដែលលើកគ្នាទាស់នឹងទូលបង្គំ សូមឲ្យគេហ៊ុមព័ទ្ធដោយភាពអាម៉ាស់ ហើយបាក់មុខទៅ!
ដ្បិតទូលបង្គំបានពោលថា «អស់អ្នកដែលអួតខ្លួនទាស់នឹងទូលបង្គំ សូមកុំឲ្យគេអរសប្បាយ ដោយទូលបង្គំភ្លាត់ជើងឡើយ!»។
សូម្បីតែមិត្តស្និទ្ធស្នាលរបស់ទូលបង្គំ ជាអ្នកដែលទូលបង្គំបានទុកចិត្ត ហើយបានបរិភោគអាហាររបស់ទូលបង្គំ ក៏បានលើកកែងជើងទាស់នឹងទូលបង្គំដែរ ។
ឯពូថៅ តើនឹងអួតខ្លួន ចំពោះអ្នកដែលប្រើវាឬ? តើរណារនឹងតម្កើងខ្លួនចំពោះអ្នកដែលអារដែរឬ? នេះឧបមាដូចជារំពាត់ដែលនឹងយារ អ្នកដែលលើកវាឡើង ឬដូចជាដំបងនឹងលើកមនុស្សឡើង ជាមនុស្សដែលមិនមែនធ្វើជាឈើផង
ខ្ញុំមិនមែននិយាយពីអ្នកទាំងអស់គ្នាទេ ខ្ញុំស្គាល់អ្នកដែលខ្ញុំបានជ្រើសរើស ប៉ុន្តែ ត្រូវតែបានសម្រេចតាមបទគម្ពីរដែលថា "អ្នកដែលបរិភោគនំបុ័ងជាមួយខ្ញុំ បានលើកកែងជើងទាស់នឹងខ្ញុំ" ។