ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 48:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​យើង​បាន​ឮ នោះ​យើង​ក៏​បាន​ឃើញ ក្នុង​ទី​ក្រុង​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ គឺ​នៅ​ក្នុង​ទី​ក្រុង​របស់​ព្រះ​នៃ​យើង ព្រះ​នឹង​តាំង​ទី​ក្រុង​នោះ ឲ្យ​រឹង​មាំ​រហូត​ត​ទៅ។ –បង្អង់

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូចដែល​យើង​បាន​ឮ​យ៉ាងណា យើង​ក៏​ឃើញ​យ៉ាងនោះដែរ ក្នុង​ទីក្រុង​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ក្នុង​ទីក្រុង​របស់​ព្រះ​នៃយើង គឺថា​ព្រះ​នឹង​ធ្វើឲ្យ​ទីក្រុងនោះ​ស្ថិតស្ថេរ​ជារៀងរហូត​។ សេឡា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​បាន​ឮ​គេ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ ដ៏​អស្ចារ្យ​របស់​ព្រះអង្គ ឥឡូវ​នេះ យើង​ក៏​បាន​ឃើញ​ផ្ទាល់​នៅ​ក្នុង​ទីក្រុង របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ​របស់​យើង ព្រះអង្គ​នឹង​ការពារក្រុង​នេះ ឲ្យ​បាន​រឹង‌មាំ​រហូត​ត​ទៅ។ - សម្រាក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ក្នុង​ទី​ក្រុង​របស់​ព្រះ​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ក្រុង​របស់​ព្រះ​នៃ​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​បាន​ឃើញ​មាន ដូច​ជា​បាន​ឮ​រៀង​មក​ហើយ ព្រះ‌ទ្រង់​នឹង​តាំង​ទី​ក្រុង​នោះ ឲ្យ​នៅ​ជាប់​ជា​រៀង‌រាប​ដរាប​ទៅ។ –បង្អង់

សូមមើលជំពូក

អាល់គីតាប

យើង​បាន​ឮ​គេ​ថ្លែង​អំពី​ស្នា‌ដៃ ដ៏​អស្ចារ្យ​របស់​ទ្រង់ ឥឡូវ​នេះ យើង​ក៏​បាន​ឃើញ​ផ្ទាល់​នៅ​ក្នុង​ទីក្រុង របស់​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ម្ចាស់​របស់​យើង ទ្រង់​នឹង​ការពារ ក្រុង​នេះ ឲ្យ​បាន​រឹង‌មាំ​រហូត​ត​ទៅ។ - សម្រាក

សូមមើលជំពូក



ទំនុកតម្កើង 48:8
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ អ័ហា‌ស៊ីយ៉ា ជា​បុត្រ​អ័ហាប់ ក៏​ទូល​ដល់​យេ‌ហូសា‌ផាត​ថា៖ «សូម​ឲ្យ​ពួក​បម្រើ​ទូល‌បង្គំ បាន​ចុះ​នាវា​ទៅ​ជា‌មួយ​ពួក​បម្រើ​ទ្រង់​ផង»។ ប៉ុន្តែ យេ‌ហូសា‌ផាត​មិន​ព្រម​ទេ។


ព្រះ​គង់​នៅ​កណ្ដាល​ទី​ក្រុង​នោះ ហើយ​ទី​ក្រុង​នោះ​មិន​ត្រូវ​រង្គើ​ឡើយ ព្រះ​នឹង​ជួយ​ទី​ក្រុង​នោះ ចាប់​តាំង​ពី​ព្រលឹម​ស្រាង។


គេ​និយាយ​ពី​ក្រុង​ស៊ីយ៉ូន​ថា អ្នក​នេះ​មួយ អ្នក​នោះមួយ បាន​កើត​នៅ​ក្រុង​នោះ ដ្បិត​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ‌អង្គ​នឹង​តាំង​ក្រុង​នោះ​ឲ្យ​មាំ‌មួន។


ថ្ងៃ​ក្រោយ ភ្នំ​នៃ​ដំណាក់​របស់​ព្រះ‌‌យេហូវ៉ា នឹង​តាំង​ឡើង ខ្ពស់​លើស​ជាង​អស់​ទាំង​ភ្នំ​ធំៗ ហើយ​បាន​តម្កើង​ឡើង ប្រសើរ​ជាង​អស់​ទាំង​ភ្នំ​តូចៗ អស់​ទាំង​សាសន៍​នឹង​ចូល​ហូរ‌ហែ​ទៅ​ក្នុង​ទី​នោះ។


ឯ​មនុស្ស​រស់​គឺ​ជា​មនុស្ស​រស់​ហើយ ដែល​នឹង​សរសើរ​ដល់​ព្រះ‌អង្គ ដូច​ជា​ទូល‌បង្គំ​នៅ​ថ្ងៃ​នេះ​ដែរ ឪពុក​នឹង​បន្ត​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ​ឲ្យ​កូន​ស្គាល់​ត​ទៅ


ពួក​អ្នក​ចែវ​របស់​អ្នក គេ​បាន​នាំ​អ្នក​ទៅ​ក្នុង​ទឹក​ធំ ខ្យល់​ពី​ទិស​ខាង​កើត​បាន​ធ្វើ​ឲ្យ​អ្នក​បែក​ធ្លាយ នៅ​កណ្ដាល​សមុទ្រ។


នៅ​ថ្ងៃ​ក្រោយ ភ្នំ​ដែល​ជា​ទី​តាំង​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា នឹង​បាន​តម្កើង​ឡើង​ជា​កំពូល​លើ​អស់​ទាំង​ភ្នំ​ធំ និង​លើក​ឡើង​ខ្ពស់​លើ​អស់​ទាំង​ភ្នំ​តូច នោះ​ជន​ជាតិ​ទាំង‌ឡាយ​នឹង​ឡើង​ទៅ​ហូរ‌ហែ


ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​ឈ្មោះ​ពេត្រុស ខ្ញុំ​នឹង​សង់​ក្រុម​ជំនុំ​របស់​ខ្ញុំ​នៅ​លើ​ថ្ម​ដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ គ្មាន​អំណាច​លើក្រុម​ជំនុំ​នេះ​ឡើយ។