ពួកស្ដេចនៅផែនដីលើកគ្នាឡើង ពួកគ្រប់គ្រងប្រឹក្សាគ្នាទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងអ្នកដែលព្រះអង្គ បានចាក់ប្រេងតាំង ដោយពោលថា៖
ទំនុកតម្កើង 48:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគេឃើញទីក្រុងនោះ គេក៏អស្ចារ្យក្នុងចិត្ត គេមានចិត្តតក់ស្លុត គេរត់ចេញទៅ ព្រះគម្ពីរខ្មែរសាកល ពួកគេបានឃើញទីក្រុងនោះ ក៏ភ្ញាក់ផ្អើល ពួកគេបានតក់ស្លុត ហើយប្រញាប់រត់ចេញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលគេឃើញក្រុងស៊ីយ៉ូន គេស្ញែងខ្លាចជាខ្លាំង ហើយគេនាំគ្នារត់ចេញទៅវិញ ទាំងភ័យតក់ស្លុត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រាឃើញទីក្រុង នោះក៏អស្ចារ្យក្នុងចិត្ត គេមានសេចក្ដីតក់ស្លុត រួចរត់ចេញបាត់ទៅ អាល់គីតាប ពេលគេឃើញក្រុងស៊ីយ៉ូន គេស្ញែងខ្លាចជាខ្លាំង ហើយគេនាំគ្នារត់ចេញទៅវិញ ទាំងភ័យតក់ស្លុត |
ពួកស្ដេចនៅផែនដីលើកគ្នាឡើង ពួកគ្រប់គ្រងប្រឹក្សាគ្នាទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងអ្នកដែលព្រះអង្គ បានចាក់ប្រេងតាំង ដោយពោលថា៖
ព្រះអង្គធ្វើឲ្យកង់រទេះរបស់គេរបូតចេញ ឲ្យគេបរដោយពិបាក។ ពួកអេស៊ីព្ទស្រែកថា៖ «ចូរយើងនាំគ្នារត់ចេញពីសាសន៍អ៊ីស្រាអែលទៅ ដ្បិតព្រះយេហូវ៉ាច្បាំងនឹងយើងជាសាសន៍អេស៊ីព្ទ ជំនួសពួកគេហើយ»។
ស្តេចទាំងនោះបានប្រមូលផ្ដុំកម្លាំង ហើយមកបោះទ័ពនៅត្រង់ជ្រោះមេរ៉ុម ដើម្បីច្បាំងនឹងសាសន៍អ៊ីស្រាអែល។