ព្រោះដាវីឌបានប្រព្រឹត្តសេចក្ដីដែលទៀងត្រង់នៅព្រះនេត្រព្រះយេហូវ៉ា ដោយឥតបែរចេញពីសេចក្ដីបង្គាប់ណាមួយរបស់ព្រះអង្គ ដរាបអស់ព្រះជន្ម មានតែរឿងអ៊ូរី ជាសាសន៍ហេតប៉ុណ្ណោះ
ទំនុកតម្កើង 44:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចិត្តយើងខ្ញុំមិនបានបែរក្រោយទេ ជំហានយើងខ្ញុំក៏មិនបានឈានចេញពីផ្លូវ របស់ព្រះអង្គដែរ ព្រះគម្ពីរខ្មែរសាកល ចិត្តរបស់យើងខ្ញុំមិនបានថយទៅវិញទេ ហើយជំហានរបស់យើងខ្ញុំក៏មិនបានបែរចេញពីគន្លងរបស់ព្រះអង្គដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងខ្ញុំពុំបានបែរចិត្តចេញពីព្រះអង្គទេ ហើយយើងខ្ញុំក៏ពុំបានឃ្លាតចាក ពីមាគ៌ារបស់ព្រះអង្គដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចិត្តយើងខ្ញុំមិនបានថយត្រឡប់ទេ ជំហាននៃយើងខ្ញុំក៏មិនបានទាសចេញពីផ្លូវទ្រង់ដែរ អាល់គីតាប យើងខ្ញុំពុំបានបែរចិត្តចេញពីទ្រង់ទេ ហើយយើងខ្ញុំក៏ពុំបានឃ្លាតចាក ពីមាគ៌ារបស់ទ្រង់ដែរ |
ព្រោះដាវីឌបានប្រព្រឹត្តសេចក្ដីដែលទៀងត្រង់នៅព្រះនេត្រព្រះយេហូវ៉ា ដោយឥតបែរចេញពីសេចក្ដីបង្គាប់ណាមួយរបស់ព្រះអង្គ ដរាបអស់ព្រះជន្ម មានតែរឿងអ៊ូរី ជាសាសន៍ហេតប៉ុណ្ណោះ
ដោយព្រោះគេបានបែរចេញមិនតាមព្រះអង្គទៀត ហើយមិនព្រមប្រព្រឹត្តតាមផ្លូវណាមួយ របស់ព្រះអង្គឡើយ
អស់អ្នកដែលបៀតបៀន ហើយបច្ចាមិត្តរបស់ទូលបង្គំមានគ្នាច្រើន ប៉ុន្តែ ទូលបង្គំមិនបានបែរចេញ ពីសេចក្ដីបន្ទាល់របស់ព្រះអង្គឡើយ។
មនុស្សព្រហើនចំអកមើលងាយ ទូលបង្គំជាពន់ពេក ប៉ុន្តែ ទូលបង្គំមិនបានបែរចេញ ពីក្រឹត្យវិន័យរបស់ព្រះអង្គឡើយ។
ប៉ុន្ដែ អស់អ្នកដែលងាកទៅរក ផ្លូវវៀចវេររបស់ខ្លួនវិញ ព្រះយេហូវ៉ានឹងនាំគេចេញទៅ ជាមួយពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។ សូមឲ្យសេចក្ដីសុខគ្របដណ្ដប់លើអ៊ីស្រាអែល!
គឺបានថយចេញ ហើយប្រព្រឹត្តដោយក្បត់ ដូចបុព្វបុរសរបស់គេ គេក្រឡាច់រមួលដូចជាធ្នូមិនត្រង់។
គេបានវិលត្រឡប់ទៅតាមអំពើទុច្ចរិតរបស់បុព្វបុរសគេ ដែលមិនព្រមស្តាប់តាមពាក្យយើង គេបានទៅតាមព្រះដទៃផ្សេងៗ ដើម្បីគោរពបម្រើព្រះទាំងនោះវិញ ពួកអ៊ីស្រាអែល និងពួកយូដាបានផ្តាច់សេចក្ដីសញ្ញា ដែលយើងបានតាំងនឹងបុព្វបុរសគេហើយ»។
អស់អ្នកដែលបានរាថយ លែងដើរតាមព្រះយេហូវ៉ា ជាអ្នកដែលមិនបានស្វែងរកព្រះយេហូវ៉ា ឬសួរយោបល់ពីព្រះអង្គសោះ។
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឈរឲ្យមាំមួន កុំរង្គើ ទាំងធ្វើការព្រះអម្ចាស់ឲ្យបរិបូរជានិច្ច ដោយដឹងថា កិច្ចការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនឥតប្រយោជន៍ឡើយ។
អ្នករាល់គ្នា និងព្រះផងដែរជាស្មរបន្ទាល់ អំពីរបៀបដែលយើងប្រព្រឹត្តចំពោះអ្នករាល់គ្នាដែលជាអ្នកជឿ គឺយើងប្រព្រឹត្តដោយបរិសុទ្ធ សុចរិត និងឥតកន្លែងបន្ទោសបាន