ដ្បិតទូលបង្គំបានឮពាក្យមួលបង្កាច់ របស់មនុស្សជាច្រើន ការភ័យខ្លាចមកពីគ្រប់ជ្រុងទាំងអស់ គេឃុតឃិតគ្នាទាស់នឹងទូលបង្គំ គេគ្រោងនឹងដកជីវិតទូលបង្គំ។
ទំនុកតម្កើង 41:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកដែលស្អប់ទូលបង្គំ នាំគ្នាខ្សឹបខ្សៀវអំពីទូលបង្គំ គេប្រឌិតរឿងអាក្រក់ទាស់នឹងទូលបង្គំ។ ព្រះគម្ពីរខ្មែរសាកល អស់អ្នកដែលស្អប់ខ្ញុំ ខ្សឹបខ្សៀវគ្នាទាស់នឹងខ្ញុំ; ពួកគេគិតគូរការអាក្រក់ទាស់នឹងខ្ញុំ ដោយពោលថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលស្អប់ទូលបង្គំ និយាយខ្សឹបខ្សៀវដាក់គ្នាទៅវិញទៅមក ប្រឆាំងនឹងទូលបង្គំ ថាទូលបង្គំគេចមិនផុតពីស្លាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកដែលស្អប់ទូលបង្គំ គេខ្សឹបខ្សៀវគ្នា ទាស់នឹងទូលបង្គំ គេបង្កើតការប្រទូសរ៉ាយនឹងទូលបង្គំ។ អាល់គីតាប អស់អ្នកដែលស្អប់ខ្ញុំ និយាយខ្សឹបខ្សៀវដាក់គ្នាទៅវិញទៅមក ប្រឆាំងនឹងខ្ញុំ ថាខ្ញុំគេចមិនផុតពីស្លាប់។ |
ដ្បិតទូលបង្គំបានឮពាក្យមួលបង្កាច់ របស់មនុស្សជាច្រើន ការភ័យខ្លាចមកពីគ្រប់ជ្រុងទាំងអស់ គេឃុតឃិតគ្នាទាស់នឹងទូលបង្គំ គេគ្រោងនឹងដកជីវិតទូលបង្គំ។
មនុស្សវៀចវេរ គេសាបព្រោះសេចក្ដីទាស់ទែងគ្នា ហើយអ្នកបេះបួយ ក៏នាំឲ្យទាំងមិត្តសម្លាញ់ យ៉ាងជិតស្និទ្ធបាក់បែកគ្នាដែរ។
ទីណាដែលឥតមានឧស នោះភ្លើងក៏រលត់ ហើយទីណាដែលឥតមានអ្នកបេះបួយ នោះសេចក្ដីទាស់ទែងគ្នាក៏បាត់អស់ទៅដែរ។
បន្ទាប់មក ពួកផារិស៊ីក៏ចេញទៅ ហើយពិគ្រោះគ្នាដើម្បីចាប់កំហុស ពីសេចក្ដីដែលព្រះអង្គមានព្រះបន្ទូល។
ពួកគេមានពេញដោយសេចក្តីទុច្ចរិតគ្រប់យ៉ាង សេចក្ដីអាក្រក់ សេចក្តីលោភលន់ និងសេចក្តីព្យាបាទ ក៏មានពេញដោយសេចក្តីឈ្នានីស ការកាប់សម្លាប់ ឈ្លោះប្រកែក បោកបញ្ឆោត កិច្ចកល ពួកគេចូលចិត្តនិយាយដើម
ដ្បិតខ្ញុំខ្លាចក្រែងលោពេលខ្ញុំមកដល់ ខ្ញុំមិនឃើញអ្នករាល់គ្នា ដូចដែលខ្ញុំចង់ឃើញ ហើយក្រែងលោអ្នករាល់គ្នាមិនឃើញខ្ញុំ ដូចដែលអ្នករាល់គ្នាចង់ឃើញនោះដែរ។ ខ្ញុំខ្លាចក្រែងលោមានការឈ្លោះប្រកែក ការច្រណែន កំហឹង ប្រណាំងប្រជែង បរិហារកេរ្ដិ៍គ្នា និយាយដើមគ្នា អួតបំប៉ោង និងវឹកវរ។