ម៉ាថាយ 22:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 បន្ទាប់មក ពួកផារិស៊ីក៏ចេញទៅ ហើយពិគ្រោះគ្នាដើម្បីចាប់កំហុស ពីសេចក្ដីដែលព្រះអង្គមានព្រះបន្ទូល។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល15 បន្ទាប់មក ពួកផារិស៊ីក៏ចេញទៅពិគ្រោះគ្នា ដើម្បីដាក់អន្ទាក់ចាប់ព្រះយេស៊ូវតាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។ សូមមើលជំពូកKhmer Christian Bible15 បន្ទាប់មក ពួកអ្នកខាងគណៈផារិស៊ីបានចេញទៅពិគ្រោះគ្នា ដើម្បីចាប់កំហុសពេលព្រះអង្គមានបន្ទូល សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ពួកខាងគណៈផារីស៊ី*ចេញទៅពិគ្រោះគ្នា រិះរកមធ្យោបាយចាប់កំហុសព្រះយេស៊ូ នៅពេលព្រះអង្គមានព្រះបន្ទូល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 កាលពួកផារិស៊ីបានចេញទៅ នោះគេពិគ្រោះគ្នាពីដំណើរយ៉ាងណានឹងចាប់ទ្រង់ ដោយនូវព្រះបន្ទូល សូមមើលជំពូកអាល់គីតាប15 ពួកខាងគណៈផារីស៊ី ចេញទៅពិគ្រោះគ្នា រិះរកមធ្យោបាយចាប់កំហុសអ៊ីសា នៅពេលគាត់មានប្រសាសន៍។ សូមមើលជំពូក |
ដ្បិតទូលបង្គំបានឮពាក្យបង្កាច់របស់មនុស្សជាច្រើន ហើយមានសេចក្ដីស្ញែងខ្លាចនៅព័ទ្ធជុំវិញ អស់ទាំងសម្លាញ់ស្និទ្ធស្នាលរបស់ទូលបង្គំ គេជាពួកអ្នកដែលចាំមើលតែទូលបង្គំដួលដែរ គេថា ចូរបរិហារចុះ នោះយើងនឹងបរិហារដែរ ប្រហែលជាយើងនឹងបញ្ចុះបញ្ចូលវាបានទេដឹង ដូច្នេះ យើងនឹងឈ្នះវាបាន នោះយើងនឹងសងសឹកនឹងវា។