ពួកជំនាន់ក្រោយនឹងមានសេចក្ដីអស្ចារ្យ ពីប្រវត្តិរបស់គេ ដូចជាជំនាន់មុនបានភ័យខ្លាចដែរ។
ទំនុកតម្កើង 37:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែព្រះអម្ចាស់សើចចំអក ដាក់មនុស្សអាក្រក់វិញ ដ្បិតព្រះអង្គជ្រាបថា ថ្ងៃអន្សារបស់គេជិតមកដល់ហើយ។ ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់ទ្រង់សើចដាក់មនុស្សអាក្រក់ ដ្បិតព្រះអង្គទ្រង់ជ្រាបថា ថ្ងៃរបស់គេជិតមកដល់ហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ ព្រះអម្ចាស់សើចចំអកដាក់មនុស្សអាក្រក់ ព្រោះព្រះអង្គជ្រាបថា ពេលដែលគេត្រូវវិនាស ជិតមកដល់ហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែព្រះអម្ចាស់ទ្រង់នឹងសើចនឹងគេ ដ្បិតទ្រង់ជ្រាបថា ថ្ងៃកំណត់របស់គេកាន់តែជិតដល់ អាល់គីតាប ក៏ប៉ុន្តែ អុលឡោះតាអាឡាសើចចំអកដាក់មនុស្សអាក្រក់ ព្រោះទ្រង់ជ្រាបថា ពេលដែលគេត្រូវវិនាស ជិតមកដល់ហើយ។ |
ពួកជំនាន់ក្រោយនឹងមានសេចក្ដីអស្ចារ្យ ពីប្រវត្តិរបស់គេ ដូចជាជំនាន់មុនបានភ័យខ្លាចដែរ។
ដូច្នេះ យើងនឹងសើចដែរ ក្នុងថ្ងៃដែលអ្នករាល់គ្នាត្រូវអន្តរាយ យើងនឹងចំអកឲ្យ ក្នុងកាលដែលអ្នករាល់គ្នា កើតមានសេចក្ដីភិតភ័យផង
ដ្បិតនឹងមានថ្ងៃមួយរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ មកលើមនុស្សឫកខ្ពស់ និងមនុស្សមានចិត្តឆ្មើងឆ្មៃ លើអស់អ្នកដែលត្រូវបានគេលើកតម្កើង ឲ្យបន្ទាបចុះវិញ
ចូរសម្លាប់គោរបស់គេទាំងអស់ ឲ្យវាចុះទៅឯទីសម្លាប់ចុះ វរដល់គេ ដ្បិតថ្ងៃកំណត់របស់គេបានមកដល់ហើយ គឺជាវេលាធ្វើទោសដល់គេ។
ឯអ្នក ឱចៅហ្វាយដ៏សៅហ្មង ហើយកំណាចរបស់អ៊ីស្រាអែលអើយ ថ្ងៃរបស់អ្នកបានមកដល់ ក្នុងគ្រានៃអំពើទុច្ចរិតនៅចុងបំផុត
ក្នុងពេលដែលគេកំពុងឃើញនិមិត្តកំភូតសម្រាប់អ្នក ហើយកំពុងដែលគេថ្លែងទំនាយសេចក្ដីកុហកដល់អ្នកនោះ ដើម្បីឲ្យអ្នកបានដួលទៅលើកពួកមនុស្សអាក្រក់ ដែលត្រូវរបួសដល់ស្លាប់ ជាពួកអ្នកដែលថ្ងៃបានមកដល់ ក្នុងគ្រានៃអំពើទុច្ចរិតនៅចុងបំផុត។
នេះជាសេចក្ដីកាត់ស្រាយនៃពាក្យទាំងនោះ "មេនេ" ប្រែថា ព្រះបានរាប់ថ្ងៃនៃ រាជ្យរបស់ព្រះករុណា ហើយព្រះអង្គបានបញ្ចប់រាជ្យនេះហើយ។
ដាវីឌនិយាយទៀតថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ព្រះយេហូវ៉ានឹងប្រហារជីវិតទ្រង់ ឬថ្ងៃកំណត់ដែលទ្រង់ត្រូវសុគតនឹងមកដល់ ឬទ្រង់នឹងចេញទៅវិនាសក្នុងទីចម្បាំងណាមួយជាមិនខាន។