ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 35:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ប្រមាថ​មើល​ងាយ​ទូល‌បង្គំ​ឥត​ស្រាកស្រាន្ត ហើយ​សង្កៀត​ធ្មេញ​ដាក់​ទូល‌បង្គំ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកគេ​សង្កៀត​ធ្មេញ​ដាក់​ខ្ញុំ ដូចជា​មនុស្ស​ចំអកឡកឡឺយ​ដែល​មិនគោរពព្រះ​នៅក្នុង​ពិធីជប់លៀង​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ចូល​ដៃ​ជា​មួយ​មនុស្ស​ពាល ដែល​នៅ​ជុំ‌វិញ​ទូលបង្គំ ហើយ​សង្កៀត​ធ្មេញ​ដាក់​ទូលបង្គំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​បាន​សំញែង​ធ្មេញ​ដាក់​ទូលបង្គំ ដូច​ជា​ពួក​អ្នក​មាន​ពុត ដែល​ប្រមាថ ក្នុង​ពេល​លៀង‌លោម​គ្នា

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​ចូល​ដៃ​ជា​មួយ​មនុស្ស​ពាល ដែល​នៅ​ជុំ‌វិញ​ខ្ញុំ ហើយ​សង្កៀត​ធ្មេញ​ដាក់​ខ្ញុំ។

សូមមើលជំពូក



ទំនុកតម្កើង 35:16
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​បាន​ហែក‌ហួរ​ខ្ញុំ ដោយ​សេចក្ដីក្រោធ របស់​ព្រះ‌អង្គ ព្រម​ទាំង​ស្អប់​ខ្ញុំ​ផង ព្រះ‌អង្គ​សង្កៀត​ធ្មេញ​ដាក់​ខ្ញុំ ខ្មាំង​សត្រូវ​របស់​ខ្ញុំ បាន​សំលៀង​ភ្នែក​ទាស់​នឹង​ខ្ញុំ។


៙ មនុស្ស​អាក្រក់ គេ​បង្កើត​គម្រោង​ការ​អាក្រក់ ទាស់​នឹង​មនុស្ស​សុចរិត ហើយ​សម្ញែង​ធ្មេញ​ដាក់​មនុស្ស​សុចរិត


ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​នាង បានហា​មាត់​ធំ​ដាក់​នាង គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​សង្កៀត​ធ្មេញ ដោយ​ពាក្យ​ថា «យើង​បាន​លេប​វា​បាត់​ហើយ ពិត​ប្រាកដ​ជា​ថ្ងៃ​នេះ​ហើយ ជា​ថ្ងៃ​ដែល​យើង​សង្ឃឹម​ចង់​បាន​នោះ ឥឡូវ​បាន​ប្រទះ បាន​ឃើញ​ហើយ!»។


បន្ទាប់​មក គេ​នាំ​ព្រះ‌យេស៊ូវ​ពី​ដំណាក់​លោក​កៃផា ទៅ​ឯ​បន្ទាយ​របស់​លោក​ទេសា​ភិបាល។ ពេលនោះ​ព្រលឹម​ស្រាង​ហើយ គេ​មិន​បាន​ចូល​ទៅ​ក្នុង​បន្ទាយ​នោះ​ទេ ក្រែង​គេ​ត្រូវ​សៅ‌ហ្មង ហើយ​មិន​អាច​បរិ‌ភោគ​បុណ្យ​រំលង​បាន ។


ពេល​គេ​បាន​ឮ​ដូច្នោះ គេ​មាន​ចិត្ត​ក្តៅ​ក្រហាយ​ជា​ខ្លាំង ហើយ​គេ​សង្កៀត​ធ្មេញ​ដាក់​លោក​ស្ទេផាន។


ដូច្នេះ យើង​ត្រូវ​ធ្វើ​ពិធី​បុណ្យ​នេះ មិន​មែន​ដោយ​ដំបែ​ចាស់ ឬ​ដំបែ​នៃ​សេចក្តី​អាក្រក់ និង​សេចក្តី​កំណាច​នោះ​ឡើយ គឺ​ដោយ​នំប៉័ង​ឥត​ដំបែ​នៃ​ចិត្ត​បរិសុទ្ធ និង​សេចក្តី​ពិត​វិញ។