៙ សូមនឹកចាំពីសេចក្ដីដែលព្រះអង្គ មានព្រះបន្ទូលមកកាន់អ្នកបម្រើព្រះអង្គ ជាសេចក្ដីដែលនាំឲ្យទូលបង្គំមានសង្ឃឹម។
ទំនុកតម្កើង 33:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមឲ្យព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ សណ្ឋិតលើយើងខ្ញុំ ព្រោះយើងខ្ញុំបានសង្ឃឹមដល់ព្រះអង្គហើយ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ ដូចដែលយើងខ្ញុំបានរំពឹងលើព្រះអង្គ សូមឲ្យសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គស្ថិតលើយើងខ្ញុំផង!៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ! សូមសម្តែងព្រះហឫទ័យមេត្តាករុណា មកលើយើងខ្ញុំផង ព្រោះយើងខ្ញុំផ្ញើជីវិតលើព្រះអង្គហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមឲ្យសេចក្ដីសប្បុរសរបស់ទ្រង់ សណ្ឋិតនៅលើយើងខ្ញុំ តាមដែលយើងខ្ញុំបានសង្ឃឹមដល់ទ្រង់។ អាល់គីតាប ឱអុលឡោះតាអាឡាអើយ! សូមសំដែងចិត្តមេត្តាករុណា មកលើយើងខ្ញុំផង ព្រោះយើងខ្ញុំផ្ញើជីវិតលើទ្រង់ហើយ។ |
៙ សូមនឹកចាំពីសេចក្ដីដែលព្រះអង្គ មានព្រះបន្ទូលមកកាន់អ្នកបម្រើព្រះអង្គ ជាសេចក្ដីដែលនាំឲ្យទូលបង្គំមានសង្ឃឹម។
សូមឲ្យព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ កម្សាន្តចិត្តទូលបង្គំ តាមសេចក្ដីដែលព្រះអង្គបានសន្យា ដល់អ្នកបម្រើរបស់ព្រះអង្គ។
ប៉ុន្តែ ទូលបង្គំបានទុកចិត្តនឹងព្រះហឫទ័យ សប្បុរសរបស់ព្រះអង្គ ចិត្តទូលបង្គំនឹងត្រេកអរ ព្រោះតែការសង្គ្រោះរបស់ព្រះអង្គ។
មនុស្សអាក្រក់ត្រូវរងទុក្ខវេទនាជាច្រើន តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះព្រះហឫទ័យសប្បុរស របស់ព្រះអង្គព័ទ្ធជុំវិញ។
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គផ្តល់ព្រះគុណដល់យើងខ្ញុំរាល់គ្នា យើងខ្ញុំបានរង់ចាំព្រះអង្គ សូមព្រះអង្គការពារយើងខ្ញុំ ដោយព្រះពាហុរាល់ៗព្រឹក ហើយជួយសង្គ្រោះយើងខ្ញុំនៅក្នុងគ្រាវេទនាដែរ។
ពេលនោះ ព្រះអង្គក៏ពាល់ភ្នែកគេ ទាំងមានព្រះបន្ទូលថា៖ «ចូរឲ្យបានសម្រេចតាមជំនឿរបស់អ្នកចុះ»។