ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 22:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ព្រះ‌អង្គ​មិន​បាន​មើល‌ងាយ ឬ​ស្អប់​ខ្ពើម មនុស្ស​ទុគ៌ត​មាន​ទុក្ខ​វេទនា​ឡើយ ក៏​មិន​បាន​លាក់​ព្រះ‌ភក្ត្រ​នឹង​គេ​ដែរ កាល​អ្នក​នោះ​បាន​អំពាវ‌នាវ​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដ្បិត​ព្រះអង្គ​មិន​បាន​មើលងាយ មិន​បាន​ស្អប់ខ្ពើម​ទុក្ខវេទនា​របស់​មនុស្ស​រងទុក្ខ ហើយក៏​មិន​បាន​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​ពួកគេ​ឡើយ ផ្ទុយទៅវិញ នៅពេល​ពួកគេ​ស្រែករកជំនួយ​ពី​ព្រះអង្គ ព្រះអង្គ​ក៏​សណ្ដាប់​ពួកគេ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​មនុស្ស​ទុគ៌ត​មាន​ទុក្ខ​វេទនា ព្រះអង្គ​មិន​មាក់​ងាយ​ឬ​ព្រងើយ​កន្តើយ ព្រះអង្គ​មិន​លាក់​ព្រះ‌ភ័ក្ត្រ​ចំពោះ​គេ​ឡើយ ពេល​មនុស្ស​ទុគ៌ត​ស្រែក​អង្វរ​រក​ព្រះអង្គ ទ្រង់​ព្រះ‌សណ្ដាប់​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ទ្រង់​មិន​បាន​មើល‌ងាយ ឬ​ខ្ពើម​ឆ្អើម ចំពោះ​សេចក្ដី​ទុក្ខ​លំបាក​របស់​មនុស្ស ដែល​គេ​រង​ទុក្ខ​នោះ​ឡើយ ក៏​មិន​បាន​លាក់​ព្រះ‌ភក្ត្រ​នឹង​អ្នក​នោះ​ដែរ គឺ​កាល​អ្នក​នោះ​បាន​អំពាវ‌នាវ​រក​ទ្រង់ នោះ​ទ្រង់​បាន​ស្តាប់​តាម

សូមមើលជំពូក

អាល់គីតាប

ពេល​មនុស្ស​ទុគ៌ត​មាន​ទុក្ខ​វេទនា ទ្រង់​មិន​មាក់​ងាយ​ឬ​ព្រងើយ​កន្តើយ ទ្រង់​មិន​លាក់​មុខ​ចំពោះ​គេ​ឡើយ ពេល​មនុស្ស​ទុគ៌ត​ស្រែក​អង្វរ​រក​ទ្រង់ ទ្រង់​ស្តាប់​គេ។

សូមមើលជំពូក



ទំនុកតម្កើង 22:24
11 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​វេទនា​របស់​ខ្ញុំ ព្រះ‌យេហូវ៉ា បាន​ឆ្លើយ​តបមក​ខ្ញុំ ហើយ​បាន​ដោះ​ខ្ញុំ​ឲ្យ​មាន​សេរីភាព។


ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ស្រែក​អំពាវ​នាវ​នៅ​ពេល​ថ្ងៃ តែ​ព្រះ‌អង្គ​មិន​ឆ្លើយ​តប​ទេ ក៏​ស្រែក​នៅ​ពេល​យប់​ដែរ តែ​មិន​បាន​ស្រាក​ស្រាន្ត​ឡើយ។


ឯ​ទូល‌បង្គំវិញ ទូល‌បង្គំ​ជា​ដង្កូវ មិន​មែន​ជា​មនុស្ស​ទេ ត្រូវ​មនុស្ស​ត្មះ‌តិះ‌ដៀល ហើយ​ប្រជាជន​ស្អប់​ខ្ពើម។


មនុស្ស​វេទនា​នេះ​បាន​ស្រែក​ឡើង នោះ​ព្រះ‌យេហូវ៉ា​ព្រះ​សណ្ដាប់ ហើយ​សង្គ្រោះ​គេ​ឲ្យ​រួច ពីទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​របស់​ខ្លួន។


អស់​ទាំង​ឆ្អឹងរបស់​ទូល‌បង្គំ​នឹង​ពោល​ថា «ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មាន​អ្នក​ណា​ដូច​ព្រះ‌អង្គ? ព្រះ‌អង្គ​រំដោះ​មនុស្ស​ក្រីក្រ ឲ្យ​រួច​ពី​អ្នក​ដែល​ខ្លាំង​ជាង​ខ្លួន អើ ទាំង​ជន​ក្រីក្រ និង​កម្សត់​ទុគ៌ត​ឲ្យ​រួច​ពី​អ្នក​រឹប​ជាន់​ខ្លួន»។


សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​ពី​អ្នក​បម្រើ របស់​ព្រះ‌អង្គ​ឡើយ សូម​ឆ្លើយ​មក​ទូល‌បង្គំ​ជា​ប្រញាប់​ផង ដ្បិត​ទូល‌បង្គំ​មានអាសន្ន​ហើយ។


ព្រះ‌យេស៊ូវ​ស្រែក​ឡើង​ជា​ខ្លាំង​ថា៖ «ឱ​ព្រះ‌វរបិតា​អើយ ទូល‌បង្គំ​សូម​ប្រគល់​វិញ្ញាណ​របស់​ទូល​បង្គំ ទៅ​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ​វិញ»។ កាល​មាន​ព្រះ‌បន្ទូល​ពាក្យ​ទាំង​នេះ​ហើយ នោះ​ព្រះ‌អង្គ​ក៏​ផុត​ដង្ហើម​ទៅ។


កាល​ព្រះ‌អង្គ​គង់​នៅ​ក្នុង​សាច់​ឈាម​នៅ​ឡើយ ព្រះ‌អង្គ​បាន​ពោល​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ដោយ​សំឡេង​ជា​ខ្លាំង ទាំង​ទឹក​ភ្នែក ដល់​ព្រះ​ដែល​អាច​នឹង​ប្រោស​ឲ្យ​ព្រះ‌អង្គ​រួច​ពី​ស្លាប់ ហើយ​ដោយ​ព្រោះ​ព្រះ‌អង្គ​កោត​ខ្លាច ព្រះ​ក៏​ស្ដាប់​ពាក្យ​ព្រះ‌អង្គ។