ឱព្រះដ៏ចាំយាមមនុស្សអើយ បើទូលបង្គំបានធ្វើបាប តើទូលបង្គំបានធ្វើអ្វីទាស់នឹងព្រះអង្គ? ហេតុអ្វីបានជាព្រះអង្គដាក់ទូលបង្គំ ទុកដូចជាផ្ទាំងស៊ីបរបស់ព្រះអង្គ? ហេតុអ្វីបានជាទូលបង្គំ ក្លាយជាអ្នករំខានព្រះអង្គ?
ទំនុកតម្កើង 21:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះករុណាធ្វើឲ្យពួកគេដកខ្លួនរត់ ទ្រង់នឹងដំឡើងធ្នូតម្រង់ចំមុខរបស់គេ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះករុណានឹងធ្វើឲ្យពួកគេបែរខ្នង; ព្រះករុណានឹងតម្រង់ធ្នូចំមុខពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះករុណាបានធ្វើឲ្យពួកគេបរាជ័យ ហើយព្រះអង្គយឹតធ្នូបាញ់ពួកគេចំពីមុខ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះទ្រង់នឹងធ្វើឲ្យគេត្រឡប់បែរខ្នងវិញ ទ្រង់នឹងដំឡើងធ្នូដំរង់ចំមុខគេ អាល់គីតាប ដ្បិតស្តេចបានធ្វើឲ្យពួកគេបរាជ័យ ហើយស្តេចយឹតធ្នូបាញ់ពួកគេចំពីមុខ។ |
ឱព្រះដ៏ចាំយាមមនុស្សអើយ បើទូលបង្គំបានធ្វើបាប តើទូលបង្គំបានធ្វើអ្វីទាស់នឹងព្រះអង្គ? ហេតុអ្វីបានជាព្រះអង្គដាក់ទូលបង្គំ ទុកដូចជាផ្ទាំងស៊ីបរបស់ព្រះអង្គ? ហេតុអ្វីបានជាទូលបង្គំ ក្លាយជាអ្នករំខានព្រះអង្គ?
ព្រះអង្គបាញ់ព្រួញរបស់ព្រះអង្គ ទៅកម្ចាត់កម្ចាយគេ ព្រះអង្គបាញ់ផ្លេកបន្ទោរទៅបំបាក់ពួកគេ។
ព្រះអង្គបានធ្វើឲ្យពួកខ្មាំងសត្រូវ របស់ទូលបង្គំដកថយ ហើយទូលបង្គំបានប្រហារអស់អ្នក ដែលស្អប់ទូលបង្គំ។
ព្រះអង្គបានធ្វើឲ្យយើងខ្ញុំដកថយពីសត្រូវ ហើយអស់អ្នកដែលស្អប់យើងខ្ញុំ គេរឹបអូសយកទ្រព្យសម្បត្តិរបស់យើងខ្ញុំ។
ពេលនោះ ខ្មាំងសត្រូវរបស់ទូលបង្គំនឹងដកថយ នៅថ្ងៃដែលទូលបង្គំស្រែករកព្រះអង្គ ហើយទូលបង្គំដឹងច្បាស់ថា ព្រះអង្គគង់ខាងទូលបង្គំ។
ប៉ុន្តែ ព្រះនឹងបាញ់គេដោយព្រួញរបស់ព្រះអង្គ មិនឲ្យគេដឹងខ្លួន ហើយគេនឹងត្រូវរបួស។
ចូរប្រឹក្សាគ្នា នោះការសម្រេចរបស់អ្នក នឹងត្រូវសាបសូន្យទៅ ចូរចេញវាចាចុះ តែពាក្យសម្ដីនោះនឹងមិនស្ថិតស្ថេរនៅឡើយ ដ្បិតព្រះគង់ជាមួយយើង ។