៙ សូមឲ្យមនុស្សទាំងអស់នៅលើផែនដី ទទួលស្គាល់ព្រះយេហូវ៉ា ហើយងាកបែរមករកព្រះអង្គ សូមឲ្យមនុស្សគ្រប់សាសន៍ទាំងអស់ ថ្វាយបង្គំព្រះអង្គ។
ទំនុកតម្កើង 2:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរសូមពីយើង នោះយើងនឹងឲ្យសាសន៍ទាំងឡាយ ទៅអ្នកទុកជាមត៌ក និងចុងផែនដីទាំងមូល ទុកជាកម្មសិទ្ធិរបស់អ្នក។ ព្រះគម្ពីរខ្មែរសាកល ចូរសុំពីយើង នោះយើងនឹងឲ្យប្រជាជាតិនានាដល់អ្នកជាមរតក ហើយឲ្យចុងបំផុតនៃផែនដីដល់អ្នកជាកម្មសិទ្ធិ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើព្រះអង្គសុំ យើងនឹងប្រគល់ប្រជាជាតិនានា ឲ្យព្រះអង្គទុកជាមត៌ក យើងក៏នឹងប្រគល់ផែនដីទាំងមូល ឲ្យព្រះអង្គទុកជាកម្មសិទ្ធិដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរសូមពីអញ នោះអញនឹងឲ្យសាសន៍ទាំងឡាយដល់ឯង ទុកជាមរដក ហើយអស់ទាំងចុងផែនដីទុកជាកេរ្តិ៍អាកររបស់ឯង អាល់គីតាប បើអ្នកសុំ យើងនឹងប្រគល់ប្រជាជាតិនានា ឲ្យអ្នកទុកជាមត៌ក យើងក៏នឹងប្រគល់ផែនដីទាំងមូល ឲ្យអ្នកទុកជាកម្មសិទ្ធិដែរ។ |
៙ សូមឲ្យមនុស្សទាំងអស់នៅលើផែនដី ទទួលស្គាល់ព្រះយេហូវ៉ា ហើយងាកបែរមករកព្រះអង្គ សូមឲ្យមនុស្សគ្រប់សាសន៍ទាំងអស់ ថ្វាយបង្គំព្រះអង្គ។
៙ សូមឲ្យព្រះរាជាមានអំណាច ចាប់តាំងពីសមុទ្រម្ខាង រហូតដល់សមុទ្រម្ខាង ហើយចាប់ពីទន្លេអឺប្រាត រហូតដល់ចុងបំផុតផែនដី!
ឱព្រះអើយ សូមក្រោកឡើង ជំនុំជម្រះផែនដីទៅ ដ្បិតព្រះអង្គនឹងគ្រប់គ្រង នគរទាំងអស់ទុកជាមត៌ក។
យើងនឹងតាំងគេឲ្យធ្វើជាកូនច្បងរបស់យើង ជាស្ដេចដ៏ខ្ពស់ជាងគេទាំងអស់នៅលើផែនដី។
ខ្ញុំក៏ឃើញក្នុងនិមិត្តនៅពេលយប់នោះ មានម្នាក់ដូចកូនមនុស្ស យាងមកក្នុងពពកនៅលើមេឃ ព្រះអង្គយាងមកជិតព្រះដ៏មានព្រះជន្មពីបុរាណនោះ ហើយមានគេនាំចូលទៅចំពោះព្រះអង្គ។