ព្រះអង្គចាក់ធ្នឹមព្រះដំណាក់របស់ព្រះអង្គ លើជលសា ព្រះអង្គយកពពកធ្វើជារាជរថរបស់ព្រះអង្គ ហើយព្រះអង្គយាងលើស្លាបនៃខ្យល់
ទំនុកតម្កើង 18:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គគង់លើចេរូប៊ីម ហើយហោះមក ព្រះអង្គហោះសំកាំងនៅលើខ្យល់។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គហោះដោយជិះលើចេរ៉ូប ហើយសំកាំងឡើងដោយស្លាបនៃខ្យល់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គយាងគង់លើចេរូប៊ីន* ហើយហោះមក ព្រះអង្គគង់នៅលើវាយោ ដូចគង់នៅលើស្លាបបក្សី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់គង់លើចេរូប៊ីនហោះមក អើ ទ្រង់ក៏សំកាំងនៅលើខ្យល់ អាល់គីតាប ទ្រង់នៅលើម៉ាឡាអ៊ីកាត់ មានស្លាប ហើយហោះមក ទ្រង់នៅលើវាយោ ដូចនៅលើស្លាបបក្សី។ |
ព្រះអង្គចាក់ធ្នឹមព្រះដំណាក់របស់ព្រះអង្គ លើជលសា ព្រះអង្គយកពពកធ្វើជារាជរថរបស់ព្រះអង្គ ហើយព្រះអង្គយាងលើស្លាបនៃខ្យល់
៙ ឱព្រះយេហូវ៉ាអើយ សូមផ្អៀងផ្ទៃមេឃ ហើយយាងចុះមក! សូមពាល់ភ្នំទាំងប៉ុន្មាន ដើម្បីឲ្យមានផ្សែងហុយឡើង!
ឱព្រះដែលជាគង្វាលសាសន៍អ៊ីស្រាអែលអើយ ជាព្រះដែលនាំមុខពួកយ៉ូសែប ដូចជា នាំហ្វូងចៀមអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ ឱព្រះដែលគង់នៅកណ្ដាលចេរូប៊ីមអើយ សូមភ្លឺមក
ព្រះយេហូវ៉ាសោយរាជ្យ ចូរឲ្យប្រជាជនទាំងឡាយញាប់ញ័រ! ព្រះអង្គគង់ពីលើចេរូប៊ីម ចូរឲ្យផែនដីកក្រើករំពើកចុះ!
យើងខ្ញុំរាល់គ្នាបានត្រឡប់ដូចជាពួកអ្នក ដែលព្រះអង្គមិនបានគ្រប់គ្រង គឺដូចជាពួកអ្នកដែលមិនបានហៅតាម ព្រះនាមរបស់ព្រះអង្គ។