ត្រូវយកអាហារគ្រប់មុខដែលធ្លាប់បរិភោគ ប្រមូលមកទុកជាស្បៀងសម្រាប់អ្នក និងសម្រាប់សត្វទាំងនោះដែរ»។
ទំនុកតម្កើង 147:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គប្រទានឲ្យសត្វពាហនៈមានអាហារ ហើយក៏ប្រទានឲ្យកូនក្អែកដែលយំដែរ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គប្រទានចំណីដល់សត្វព្រៃ និងដល់កូនក្អែកនៅពេលវាយំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គប្រទានចំណីដល់សត្វពាហនៈ ហើយពេលកូនក្អែកយំ ព្រះអង្គក៏ប្រទានចំណីដល់វាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ប្រទានអាហារដល់សត្វទាំងប៉ុន្មាន ព្រមទាំងដល់កូនក្អែកដែលយំផង អាល់គីតាប ទ្រង់ប្រទានចំណីដល់សត្វពាហនៈ ហើយពេលកូនក្អែកយំ ទ្រង់ក៏ប្រទានចំណីដល់វាដែរ។ |
ត្រូវយកអាហារគ្រប់មុខដែលធ្លាប់បរិភោគ ប្រមូលមកទុកជាស្បៀងសម្រាប់អ្នក និងសម្រាប់សត្វទាំងនោះដែរ»។
តើអ្នកណាផ្គត់ផ្គង់អាហារឲ្យក្អែក ក្នុងកាលដែលកូនវាស្រែកសូមដល់ព្រះ ហើយហើរចុះឡើង ដោយព្រោះខ្វះអាហារ?
ព្រះអង្គជាព្រះដែលប្រទានអាហារ ដល់អស់ទាំងសាច់ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។
ចូរមើលទៅសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលទុកដាក់ក្នុងជង្រុកផង តែព្រះវរបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ចុះអ្នករាល់គ្នា តើមិនមានតម្លៃលើសជាងសត្វទាំងនោះទេឬ?
ចូរពិចារណាពីក្អែក ដ្បិតវាមិនដែលសាបព្រោះ ឬច្រូតកាត់ឡើយ ក៏គ្មានឃ្លាំង គ្មានជង្រុកអ្វីផង តែព្រះចិញ្ចឹមវា ចំណង់បើអ្នករាល់គ្នា តើមានតម្លៃលើសជាងសត្វស្លាបអម្បាលម៉ានទៅទៀត?