ព្រះអង្គកែព្រលឹង ខ្ញុំឡើងវិញ ព្រះអង្គនាំខ្ញុំតាមផ្លូវដ៏សុចរិត ដោយយល់ដល់ព្រះនាមព្រះអង្គ។
ទំនុកតម្កើង 139:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏គង់តែព្រះហស្តរបស់ព្រះអង្គ នឹងនាំទូលបង្គំនៅទីនោះ ហើយព្រះហស្តស្តាំរបស់ព្រះអង្គ នឹងក្តាប់ទូលបង្គំជាប់។ ព្រះគម្ពីរខ្មែរសាកល សូម្បីតែនៅទីនោះ ព្រះហស្តរបស់ព្រះអង្គនឹងដឹកនាំទូលបង្គំ ហើយព្រះហស្តស្ដាំរបស់ព្រះអង្គនឹងកាន់ទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ព្រះអង្គគង់នៅទីនោះ ដើម្បីដឹកនាំទូលបង្គំ ហើយជួយទូលបង្គំ ដោយព្រះបារមីរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គង់តែព្រះហស្តទ្រង់នឹងនាំទូលបង្គំនៅទីនោះ ហើយព្រះហស្តស្តាំទ្រង់នឹងក្តាប់ទូលបង្គំដែរ អាល់គីតាប ក៏ទ្រង់នៅទីនោះ ដើម្បីដឹកនាំខ្ញុំ ហើយជួយខ្ញុំ ដោយអំណាចរបស់ទ្រង់។ |
ព្រះអង្គកែព្រលឹង ខ្ញុំឡើងវិញ ព្រះអង្គនាំខ្ញុំតាមផ្លូវដ៏សុចរិត ដោយយល់ដល់ព្រះនាមព្រះអង្គ។
ព្រលឹងទូលបង្គំតាមព្រះអង្គប្រកិត ព្រះហស្តស្តាំរបស់ព្រះអង្គ ក៏ទ្រទ្រង់ទូលបង្គំ។
ប៉ុន្តែ ទូលបង្គំនៅជាប់ជាមួយព្រះអង្គជានិច្ច ព្រះអង្គកាន់ដៃស្តាំរបស់ទូលបង្គំ។
ដ្បិតយើងនេះ គឺយេហូវ៉ាជាព្រះនៃអ្នក យើងនឹងកាន់ដៃស្តាំអ្នក ដោយពោលនឹងអ្នកថា កុំឲ្យភ័យខ្លាចឡើយ យើងនឹងជួយអ្នក
ទោះបើគេពួនខ្លួននៅលើកំពូលភ្នំកើមែលក៏ដោយ ក៏យើងនឹងរកគេ ហើយយកគេចេញពីទីនោះ ទោះបើគេលាក់ខ្លួនពីភ្នែករបស់យើង នៅទីបាតាលនៃសមុទ្រក៏ដោយ ក៏យើងនឹងបញ្ជាដល់នាគ ហើយវានឹងខាំគេនៅទីនោះ។