បេណាយ៉ា កូនយេហូយ៉ាដា ធ្វើជាមេលើពួកកេរេធីម និងពួកពេលេធីម ហើយបុត្រាទាំងប៉ុន្មានរបស់ដាវីឌ ធ្វើសេនាបតី។
ទំនុកតម្កើង 122:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតនៅទីនោះ មានតាំងបល្ល័ង្កវិនិច្ឆ័យ ជាបល្ល័ង្កនៃរាជវង្សរបស់ព្រះបាទដាវីឌ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតនៅទីនោះ មានបល្ល័ង្កនៃសេចក្ដីយុត្តិធម៌ត្រូវបានតាំងឡើង ជាបល្ល័ង្កនៃរាជវង្សដាវីឌ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅទីនេះក៏មានបល្ល័ង្កនៃព្រះរាជវង្ស របស់ស្ដេចដាវីឌ ដើម្បីគ្រប់គ្រងប្រជារាស្ត្រ ដោយយុត្តិធម៌ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតនៅទីនោះ មានបល្ល័ង្កតាំងឡើង សំរាប់ការវិនិច្ឆ័យ គឺជាបល្ល័ង្កទាំងប៉ុន្មាននៃរាជវង្សដាវីឌ អាល់គីតាប នៅទីនេះក៏មានបល្ល័ង្កនៃរាជវង្ស របស់ស្ដេចទត ដើម្បីគ្រប់គ្រងប្រជារាស្ត្រ ដោយយុត្តិធម៌ដែរ។ |
បេណាយ៉ា កូនយេហូយ៉ាដា ធ្វើជាមេលើពួកកេរេធីម និងពួកពេលេធីម ហើយបុត្រាទាំងប៉ុន្មានរបស់ដាវីឌ ធ្វើសេនាបតី។
ទ្រង់ក៏ធ្វើមន្ទីរថែវសម្រាប់បល្ល័ង្ក ជាកន្លែងដែលទ្រង់ស្តីការ គឺជាព្រះទីនាំងវិនិច្ឆ័យ ហើយក៏បិទដោយក្តារតាត្រៅ ចាប់តាំងពីក្រោមរហូតដល់ពិតាន។
ព្រះបាទរេហូបោមបានតែងតាំងអ័ប៊ីយ៉ា បុត្រារបស់ព្រះនាងម្អាកា ឲ្យធ្វើជាប្រធានលើពួកបងប្អូនទាំងប៉ុន្មាន ដ្បិតទ្រង់មានបំណងតាំងឡើងជាស្តេច។
មួយទៀត ព្រះបាទយេហូសាផាតតាំងឲ្យមានពួកលេវី ពួកសង្ឃ និងពួកអ្នកដែលជាកំពូលលើវង្សានុវង្សនៃសាសន៍អ៊ីស្រាអែលនៅក្រុងយេរូសាឡិម សម្រាប់ការវិនិច្ឆ័យនៃព្រះយេហូវ៉ា និងការកាត់រឿងក្តី រួចគេត្រឡប់មកនៅក្រុងយេរូសាឡិមវិញ។
កាលណាស្តេចបានឡើងគង់លើបល្ល័ង្ករាជ្យរបស់ព្រះអង្គហើយ ស្ដេចត្រូវចម្លងក្រឹត្យវិន័យនេះមួយច្បាប់ នៅមុខពួកលេវីដែលជាសង្ឃ ទុកក្នុងសៀវភៅមួយសម្រាប់ខ្លួន។
«ប្រសិនបើមានរឿងណាពិបាកពេកនឹងកាត់ក្ដី រវាងការបង្ហូរឈាមគ្នានឹងគ្នា ការប្ដឹងផ្ដល់គ្នា ការវាយតប់គ្នា ជារឿងដែលនាំឲ្យមានក្តីក្ដាំកើតឡើងនៅក្នុងក្រុងរបស់អ្នក នោះត្រូវក្រោកឡើង ហើយទៅឯកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹងជ្រើសរើស។