Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 122:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 នៅ​ទី​នេះ​ក៏​មាន​បល្ល័ង្ក​នៃ​ព្រះ‌រាជ‌វង្ស របស់​ស្ដេច​ដាវីឌ ដើម្បី​គ្រប់‌គ្រង​ប្រជា‌រាស្ត្រ ដោយ​យុត្តិធម៌​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ដ្បិត​នៅ​ទីនោះ មាន​បល្ល័ង្ក​នៃ​សេចក្ដីយុត្តិធម៌​ត្រូវបាន​តាំងឡើង ជា​បល្ល័ង្ក​នៃ​រាជវង្ស​ដាវីឌ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដ្បិត​នៅ​ទី​នោះ មាន​តាំង​បល្ល័ង្ក​វិនិច្ឆ័យ ជា​បល្ល័ង្ក​នៃ​រាជ‌វង្ស​របស់​ព្រះ​បាទ​ដាវីឌ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដ្បិត​នៅ​ទី​នោះ មាន​បល្ល័ង្ក​តាំង​ឡើង សំរាប់​ការ​វិនិច្ឆ័យ គឺ​ជា​បល្ល័ង្ក​ទាំង​ប៉ុន្មាន​នៃ​រាជ‌វង្ស​ដាវីឌ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 នៅ​ទី​នេះ​ក៏​មាន​បល្ល័ង្ក​នៃ​រាជ‌វង្ស របស់​ស្ដេច​ទត ដើម្បី​គ្រប់‌គ្រង​ប្រជា‌រាស្ត្រ ដោយ​យុត្តិធម៌​ដែរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 122:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​សេរ៉ាយ៉ា​ជា​លេខា‌ធិការ​របស់​ស្ដេច។ លោក​បេណា‌យ៉ា​ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ​បញ្ជា​ការ​លើ​ក្រុម​កេរេ‌ធីម និង​ក្រុម​ពេរេ‌ធីម។ រីឯ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​ដាវីឌ​មាន​មុខងារ​ជា​បូជា‌ចារ្យ។


ព្រះ‌រាជា​សង់​បន្ទប់​ល្វែង​មួយ ជា​កន្លែង​គ្រង​រាជ្យ និង​កាត់​ក្ដី មាន​ឈ្មោះ​ថា «ទី‌នាំង​វិនិច្ឆ័យ» ដែល​ពាស​ឈើ​តាត្រៅ​ពី​ក្រោម​រហូត​ដល់​លើ។


ព្រះ‌បាទ​រេហូ‌បោម​លើក​សម្ដេច​អប៊ី‌យ៉ា ជា​បុត្រ​របស់​ព្រះ‌នាង​ម៉ាកា ឲ្យ​មាន​ឋានៈ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ព្រះ‌រាជ‌វង្ស គឺ​ធ្វើ​ជា​ប្រមុខ​លើ​បុត្រ​ឯ​ទៀតៗ ដ្បិត​ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​សម្ដេច​អប៊ី‌យ៉ា​ឡើង​គ្រង​រាជ្យ។


ពេល​វិល​មក​ដល់​ក្រុង​យេរូ‌សាឡឹម​វិញ ព្រះ‌បាទ​យ៉ូសា‌ផាត​តែង‌តាំង​ក្រុម​លេវី ក្រុម​បូជា‌ចារ្យ និង​មេ​លើ​ក្រុម​គ្រួសារ​អ៊ីស្រា‌អែល​នៅ​ក្រុង​យេរូ‌សាឡឹម ឲ្យ​កាត់​ក្ដី ក្នុង​នាម​ព្រះ‌អម្ចាស់ ព្រម​ទាំង​ដោះ​ស្រាយ​ជម្លោះ​ដែរ។


ពេល​ណា​ស្ដេច​ឡើង​គ្រង​រាជ​សម្បត្តិ​ហើយ ត្រូវ​ឲ្យ​ស្ដេច​យក​ក្រឹត្យ‌វិន័យ​នេះ​ពី​បូជា‌ចារ្យ​លេវី ទៅ​ចម្លង​ទុក​ក្នុង​សៀវភៅ​មួយ។


«ចំពោះ​ឃាត‌កម្ម ការ​ប្ដឹង​ផ្ដល់​គ្នា និង​ការ​វាយ​គ្នា​ឲ្យ​មាន​របួស ជា​ករណី​ដែល​ពិបាក​កាត់​ក្ដី នៅ​ក្នុង​ក្រុង​របស់​អ្នក ត្រូវ​នាំ​យក​រឿង​នេះ​ទៅ​កន្លែង​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ជ្រើស​រើស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម