ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 119:58 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទូល‌បង្គំ​សូម​អង្វរ​ដល់​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត សូម​ប្រណី​សន្ដោស​ទូល‌បង្គំ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទូលបង្គំ​បាន​សុំក្ដីសន្ដោស​ពី​ព្រះអង្គ​អស់ពី​ចិត្ត​; សូម​មេត្តា​ដល់​ទូលបង្គំ​ស្របតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ផង​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទូលបង្គំ​សូម​អង្វរ‌ករ​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត​ថា សូម​ប្រណី​សន្ដោស​ទូលបង្គំ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ​ផង!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទូលបង្គំ​បាន​ទូល‌អង្វរ​ដល់​ទ្រង់​អស់​ពី​ចិត្ត សូម​ទ្រង់​មេត្តា​ប្រោស​ដល់​ទូលបង្គំ តាម​ព្រះ‌បន្ទូល​ទ្រង់

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​សូម​អង្វរ‌ករ​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត​ថា សូម​ប្រណី​សន្ដោស​ខ្ញុំ តាម​បន្ទូល​សន្យា​របស់​ទ្រង់​ផង!

សូមមើលជំពូក



ទំនុកតម្កើង 119:58
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​សំណព្វ​របស់​ព្រះ​ថា៖ «សូម​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ហើយ​អធិ‌ស្ឋាន​ឲ្យ​ខ្ញុំ​ផង ដើម្បី​ឲ្យ​ដៃ​ខ្ញុំ​បាន​ជា​ឡើង​វិញ»។ អ្នក​សំណព្វ​របស់​ព្រះ​ក៏​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា រួច​ព្រះ‌ហស្ត​ស្តេច​បាន​ជា​ដូច​កាល​ដើម​វិញ។


អ្នក​នឹង​ដេក​ដោយ​ឥត​មាន​អ្នក​ណា បំភ័យ​អ្នក​ឡើយ ហើយ​មនុស្ស​ជា​ច្រើន​នឹង​មក​អង្វរ​ដល់​អ្នក។


ទូល‌បង្គំ​បាន​ស្វែង​រក​ព្រះ‌អង្គយ៉ាង​អស់​ពី​ចិត្ត សូម​កុំ​ឲ្យ​ទូល‌បង្គំ​វង្វេង​ចេញ​ពី​បទ‌បញ្ជា របស់ព្រះ‌អង្គ​ឡើយ។


៙ ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឆ្លើយ​មក​ទូល‌បង្គំ​ផង ទូល‌បង្គំ​នឹង​ប្រតិ‌បត្តិ​តាម​ច្បាប់​របស់​ព្រះ‌អង្គ។


សូម​ឲ្យ​ពាក្យ​អង្វរ​របស់​ទូល‌បង្គំ បាន​ចូល​ទៅ​ដល់​ព្រះ‌អង្គ សូម​រំដោះ​ទូល‌បង្គំ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង។


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ផ្សាយ​មក​ដល់​ទូល‌បង្គំ គឺការ​សង្គ្រោះ​របស់​ព្រះ‌អង្គ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ប្រោស​ប្រណី​អ្នក​បម្រើ​ព្រះ‌អង្គ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។


សូម​ឲ្យ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ កម្សាន្ត​ចិត្ត​ទូល‌បង្គំ តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​សន្យា ដល់​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។


ទូល‌បង្គំ​ក្រាប​ថ្វាយ‌បង្គំ តម្រង់​ទៅ​ឯ​ព្រះ‌វិហារ​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​លើក​តម្កើង ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ខ្ពស់​លើស​ជាង​ព្រះ‌នាម​របស់​ព្រះ‌អង្គ​ទៅ​ទៀត។


កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា «ចូរ​ស្វែង​រក​មុខ​យើង!» នោះ​ចិត្ត​ទូល‌បង្គំ​បាន​ទូល​តប​ថា «ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ស្វែង​រក​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ហើយ»។


មាន​មនុស្ស​ជា​ច្រើន​ពោល​ថា៖ «តើ​អ្នក​ណាបង្ហាញ​ឲ្យ​យើង​ឃើញ​សេចក្ដី​ល្អ? ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ភ្លឺ​មក​លើ​យើង​ខ្ញុំ​ផង!»


៙ នៅ​ក្នុង​ព្រះ ខ្ញុំ​សរសើរ​តម្កើង ព្រះ‌បន្ទូល​ព្រះ‌អង្គ នៅ​ក្នុង​ព្រះ‌យេហូវ៉ា ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌បន្ទូល​ព្រះ‌អង្គ


៙ នៅ​ក្នុង​ព្រះ ខ្ញុំ​សរសើរ​តម្កើង ព្រះ‌បន្ទូល​ព្រះ‌អង្គ នៅ​ក្នុង​ព្រះ ខ្ញុំ​ទុក​ចិត្ត ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ។ តើ​សាច់​ឈាម​អាចធ្វើ​អ្វី​ដល់​ខ្ញុំ​បាន?


គេ​មិន​បាន​ស្រែក​រក​យើង​ដោយ​ស្មោះ​ពី​ចិត្ត​ទេ តែ​គេ​បែរ​ជា​ស្រែក​ទ្រហោ នៅ​លើ​ដំណេក​របស់​គេ​ទៅ​វិញ គេ​ឆូត​សាច់​របស់​ខ្លួន​ឲ្យ​បាន​ស្រូវ និងស្រា​ទឹក​ទំពាំង‌បាយ‌ជូរថ្មី គេ​បះ‌បោរ​ប្រឆាំង​នឹង​យើង។


ផ្ទៃ​មេឃ និង​ផែនដី នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​កន្លង​បាត់​ឡើយ»។


នោះ​ត្រូវ​ឲ្យ​យើង​ចូល​ទៅ​ជិត ដោយ​ចិត្ត​ទៀង​ត្រង់ ពេញ​ដោយ​ជំនឿ ព្រម​ទាំង​មាន​ចិត្ត​បរិសុទ្ធ ប្រោះ​ញែក​ជា​ស្អាត​ពី​មនសិការ​សៅ‌ហ្មង ហើយ​រូប‌កាយ​របស់​យើង​បាន​លាង​ដោយ​ទឹក​ដ៏​បរិសុទ្ធ។