ទំនុកតម្កើង 114:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱផែនដីអើយ ចូរញ័ររន្ធត់នៅចំពោះព្រះអម្ចាស់ គឺនៅចំពោះព្រះរបស់លោកយ៉ាកុប ព្រះគម្ពីរខ្មែរសាកល ផែនដីអើយ ចូរញ័ររន្ធត់នៅចំពោះព្រះអម្ចាស់ ចូរញ័ររន្ធត់នៅចំពោះព្រះរបស់យ៉ាកុប! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផែនដីអើយ ចូរញាប់ញ័រនៅចំពោះព្រះភ័ក្ត្រ ព្រះអម្ចាស់! ចូរញាប់ញ័រនៅចំពោះ ព្រះភ័ក្ត្រព្រះរបស់លោកយ៉ាកុប ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱផែនដីអើយ ចូរញ័ររន្ធត់នៅចំពោះព្រះអម្ចាស់ គឺនៅចំពោះព្រះនៃយ៉ាកុបចុះ អាល់គីតាប ផែនដីអើយ ចូរញាប់ញ័រនៅចំពោះ អុលឡោះតាអាឡា! ចូរញាប់ញ័រនៅចំពោះ អុលឡោះជាម្ចាស់របស់យ៉ាកកូប |
កាលព្រះអង្គទតមកផែនដី នោះផែនដីក៏ញាប់ញ័រ កាលព្រះអង្គពាល់ភ្នំ នោះភ្នំក៏ហុយផ្សែងឡើង។
សូរសៀងផ្គរលាន់របស់ព្រះអង្គ នៅក្នុងខ្យល់កួច ផ្លេកបន្ទោររបស់ព្រះអង្គចាំងបំភ្លឺពិភពលោក ផែនដីក៏រញ្ជួយ ហើយញាប់ញ័រ។
ចូរថ្វាយបង្គំព្រះយេហូវ៉ា ដោយពាក់គ្រឿងដ៏បរិសុទ្ធ ឱផែនដីទាំងមូលអើយ ចូរញាប់ញ័រនៅចំពោះព្រះអង្គចុះ!
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ តើអ្នករាល់គ្នាមិនកោតខ្លាចដល់យើងទេឬ? តើអ្នករាល់គ្នាមិនញាប់ញ័រនៅចំពោះយើងទេឬ? ដែលយើងបានដាក់ខ្សាច់ធ្វើជាព្រំខណ្ឌសមុទ្រ ដោយបញ្ញត្តិនៅជានិច្ច ដើម្បីមិនឲ្យហូររំលង ហើយទោះបើរលកបោកមាត់ច្រាំង គង់តែនឹងឈ្នះមិនបាន ទោះបើឮសន្ធឹកយ៉ាងណា គង់តែនឹងហូររំលងមិនបានដែរ