ពេលព្រះអង្គបន្ទោស ទឹកទាំងនោះក៏រត់ចេញ ពេលមានសូរផ្គររបស់ព្រះអង្គ វាក៏រត់ទៅបាត់។
ទំនុកតម្កើង 114:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ សមុទ្របានឃើញ ហើយក៏រត់បាត់ទៅ ទន្លេយ័រដាន់ក៏ដកថយ។ ព្រះគម្ពីរខ្មែរសាកល សមុទ្របានឃើញ ក៏រត់គេច ទន្លេយ័រដាន់ក៏ហូរត្រឡប់ទៅក្រោយវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលឃើញពួកគេ សមុទ្រក៏រត់បាត់ទៅ ហើយទន្លេយ័រដាន់ក៏ដកខ្លួនថយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សមុទ្របានឃើញ ហើយក៏រត់បាត់ទៅ ទន្លេយ័រដាន់ក៏ហូរថយច្រាសវិញ អាល់គីតាប ពេលឃើញពួកគេ សមុទ្រក៏រត់បាត់ទៅ ហើយទន្លេយ័រដាន់ក៏ដកខ្លួនថយដែរ។ |
ពេលព្រះអង្គបន្ទោស ទឹកទាំងនោះក៏រត់ចេញ ពេលមានសូរផ្គររបស់ព្រះអង្គ វាក៏រត់ទៅបាត់។
ព្រះអង្គបានបន្ទោសសមុទ្រក្រហម សមុទ្រនោះក៏រីងទៅ ហើយព្រះអង្គបាននាំគេដើរកាត់ទីជម្រៅ ដូចដើរកាត់វាលខ្សាច់។
ព្រះអង្គបានធ្វើឲ្យមានទឹកផុស និងទឹកជ្រោះចេញមក ក៏ធ្វើឲ្យទន្លេដែលហូរជានិច្ច ប្រែជារីងស្ងួត។
៙ ឱព្រះអើយ សមុទ្របានឃើញព្រះអង្គ គឺកាលសមុទ្របានឃើញព្រះអង្គ នោះក៏មានសេចក្ដីភិតភ័យ មែន ទីជម្រៅក៏ញាប់ញ័រដែរ។
ពពកបានបង្អុលទឹកចេញមក ផ្ទៃមេឃក៏បញ្ចេញផ្គរលាន់ ហើយព្រួញរបស់ព្រះអង្គជះពន្លឺទៅគ្រប់ទិស។
លោកម៉ូសេក៏លើកដៃទៅលើសមុទ្រ ហើយព្រះយេហូវ៉ាច្រានផាត់សមុទ្រចេញ ដោយកម្លាំងខ្យល់ពីទិសខាងកើត ដែលបក់យ៉ាងខ្លាំងពេញមួយយប់ ធ្វើឲ្យសមុទ្រទៅជាដីគោក ហើយទឹកក៏ញែកចេញពីគ្នា។
ដោយសារកម្លាំងខ្យល់ពីព្រះនាសាព្រះអង្គ ទឹកក៏ឈរឡើងជាគំនរ ទឹកធំបានពូនឡើងដូចកំផែង អស់ទាំងទីជម្រៅក៏បានកកខះនៅបាតសមុទ្រ។
គឺព្រះអង្គដែលឲ្យព្រះពាហុរុងរឿងឧត្តម របស់ព្រះអង្គអមដៃស្តាំម៉ូសេទៅ ជាព្រះដែលញែកទឹកចេញពីគ្នានៅមុខគេ ដើម្បីធ្វើឲ្យព្រះអង្គមាននាមដ៏ស្ថិតស្ថេរនៅអស់កល្បតទៅនោះ
ព្រះអង្គបានជាន់ឈ្លីសមុទ្រ ដោយសេះទាំងប៉ុន្មានរបស់ព្រះអង្គ គឺអស់ទាំងរលកដែលបោកឡើងយ៉ាងធំ។