ទឹកឃ្មុំ ខ្លាញ់ទឹកដោះគោ សត្វចៀម ទឹកដោះគោខះមក សម្រាប់ព្រះបាទដាវីឌ និងប្រជាជនដែលនៅជាមួយបានបរិភោគ ដោយថា៖ «ពួកប្រជាជនឃ្លានណាស់ ហើយល្វើយនៅទីរហោស្ថាន»។
ទំនុកតម្កើង 107:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រលឹងគេក៏ហេវទៅ ដោយស្រេកឃ្លាន ព្រះគម្ពីរខ្មែរសាកល ពួកគេឃ្លានផងស្រេកផង ហើយព្រលឹងរបស់ពួកគេក៏ចុះខ្សោយនៅក្នុងពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេឃ្លានអាហារ ស្រេកទឹក ហើយបាត់បង់ទឹកចិត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រលឹងគេក៏ហេវទៅ ដោយស្រេកឃ្លាន អាល់គីតាប ពួកគេឃ្លានអាហារ ស្រេកទឹក ហើយបាត់បង់ទឹកចិត្ត។ |
ទឹកឃ្មុំ ខ្លាញ់ទឹកដោះគោ សត្វចៀម ទឹកដោះគោខះមក សម្រាប់ព្រះបាទដាវីឌ និងប្រជាជនដែលនៅជាមួយបានបរិភោគ ដោយថា៖ «ពួកប្រជាជនឃ្លានណាស់ ហើយល្វើយនៅទីរហោស្ថាន»។
កូនចៅអ៊ីស្រាអែលពោលទៅកាន់ពួកលោកថា៖ «ស៊ូឲ្យយើងស្លាប់ដោយព្រះហស្តនៃព្រះយេហូវ៉ានៅស្រុកអេស៊ីព្ទ កាលដែលយើងអង្គុយនៅជិតឆ្នាំងមានសាច់ ហើយទទួលទានអាហារឆ្អែតជាជាង ដ្បិតដែលលោកនាំពួកយើងមកក្នុងទីរហោស្ថាននេះ គឺដើម្បីសម្លាប់ក្រុមជំនុំនេះទាំងមូលដោយអត់ឃ្លានទេ»។
នៅទីនោះ ប្រជាជនស្រេកទឹកយ៉ាងខ្លាំង ហើយគេត្អូញត្អែរដាក់លោកម៉ូសេថា៖ «ហេតុអ្វីបានជាលោកនាំពួកយើងចេញពីស្រុកអេស៊ីព្ទមក ដើម្បីសម្លាប់ពួកយើង ព្រមទាំងកូនចៅ និងហ្វូងសត្វរបស់យើង ដោយស្រេកទឹកដូច្នេះ?»
ជាងដែកធ្វើពូថៅមួយ គាត់ធ្វើការដោយធ្យូង គាត់យកញញួរដំឡើងជារាង ទាំងធ្វើការដោយដើមដៃដ៏មានកម្លាំងរបស់ខ្លួន អើ គាត់ក៏ឃ្លាន ហើយអស់កម្លាំង គាត់មិនបានផឹកទឹក ហើយក៏ហេវ។
បើខ្ញុំចេញទៅវាល មើល៍ មានសុទ្ធតែសាកសពដែលស្លាប់ដោយដាវ ហើយបើខ្ញុំចូលទៅក្នុងទីក្រុងវិញ មានសុទ្ធតែមនុស្សដែលឈឺដោយអត់ឃ្លាន ដ្បិតពួកហោរា និងពួកសង្ឃ តែងតែចុះឡើងក្នុងស្រុកឥតដឹងអ្វីទេ។
ចូរក្រោកឡើងទាំងយប់ ហើយស្រែកនៅពេលដើមយាមចុះ ត្រូវឲ្យចាក់ចិត្តនាងចេញ ដូចជាទឹកនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ចូរប្រទូលដៃឡើងទៅឯព្រះអង្គ ដើម្បីអង្វរឲ្យបានជីវិតនៃក្មេងតូចៗរបស់នាង ដែលសន្លប់ទៅដោយឃ្លាន ត្រង់គ្រប់ទាំងក្បាលផ្លូវ ឲ្យបានគង់នៅវិញ។