រូបេន កូនជាកូនច្បង ជាឫទ្ធិ និងជាផលដំបូងនៃកម្លាំងរបស់ពុក កូនមានកិត្តិយស និងមានឥទ្ធិឫទ្ធិលើសគេ។
ទំនុកតម្កើង 105:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានប្រហារអស់ទាំងកូនច្បង នៅក្នុងស្រុកគេ គឺជាផលដំបូងនៃកម្លាំងទាំងប៉ុន្មានរបស់គេ។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ព្រះអង្គបានវាយសម្លាប់អស់ទាំងកូនច្បងនៅក្នុងស្រុករបស់ពួកគេ គឺផលដំបូងនៃអស់ទាំងកម្លាំងរបស់ពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះអង្គបានប្រហារកូនច្បងទាំងប៉ុន្មាន នៅក្នុងស្រុករបស់គេ គឺកូនដែលកើតមកក្នុងពេលគេ នៅពេញកម្លាំងនៅឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានប្រហារអស់ទាំងកូនច្បងនៅក្នុងស្រុកគេ គឺជាដើមកំឡាំងរបស់គេទាំងប៉ុន្មាន អាល់គីតាប បន្ទាប់មក ទ្រង់បានប្រហារកូនច្បងទាំងប៉ុន្មាន នៅក្នុងស្រុករបស់គេ គឺកូនដែលកើតមកក្នុងពេលគេ នៅពេញកម្លាំងនៅឡើយ។ |
រូបេន កូនជាកូនច្បង ជាឫទ្ធិ និងជាផលដំបូងនៃកម្លាំងរបស់ពុក កូនមានកិត្តិយស និងមានឥទ្ធិឫទ្ធិលើសគេ។
៙ ព្រះអង្គហើយដែលបានប្រហារ អស់ទាំងកូនច្បងរបស់សាសន៍អេស៊ីព្ទ ទាំងមនុស្ស ទាំងសត្វ។
៙ គឺដល់ព្រះអង្គដែលបានប្រហារ អស់ទាំងកូនច្បងរបស់ពួកអេស៊ីព្ទ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច
ព្រះអង្គបានប្រហារអស់ទាំងកូនច្បង នៅស្រុកអេស៊ីព្ទ គឺជាដើមកម្លាំងរបស់ហាំនៅក្នុងជំរំគេ។
នៅយប់នោះ យើងនឹងឆ្លងកាត់ស្រុកអេស៊ីព្ទ ហើយវាយអស់ទាំងកូនច្បងក្នុងស្រុកអេស៊ីព្ទ ទាំងមនុស្សទាំងសត្វ យើងនឹងដាក់ទោសព្រះទាំងអស់របស់ស្រុកអេស៊ីព្ទ គឺយើងនេះជាព្រះយេហូវ៉ា។
ហើយយើងប្រាប់អ្នកថា ចូរបើកឲ្យកូនរបស់យើងចេញទៅ ដើម្បីឲ្យគេថ្វាយបង្គំយើង។ តែប្រសិនបើអ្នកមិនព្រមទេ នោះមើល៍ យើងនឹងប្រហារកូនច្បងរបស់អ្នក"»។
ដោយសារជំនឿ លោកបានធ្វើពិធីបុណ្យរំលង ហើយប្រោះឈាម ដើម្បីកុំឲ្យមេបំផ្លាញពួកកូនច្បង មកពាល់ពួកគេឡើយ។