ព្រះអង្គបានធ្វើឲ្យទន្លេ និងព្រែករបស់គេទៅជាឈាម ហើយគេមិនអាចផឹកពីទឹកនោះបានឡើយ។
ទំនុកតម្កើង 105:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានធ្វើឲ្យទឹកនៅស្រុកគេ ត្រឡប់ទៅជាឈាម ហើយធ្វើឲ្យត្រីនៅស្រុកគេទាំងប៉ុន្មានស្លាប់អស់។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានធ្វើឲ្យទឹករបស់ពួកគេទៅជាឈាម ហើយធ្វើឲ្យត្រីរបស់ពួកគេងាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានប្រែទឹកឲ្យទៅជាឈាម ព្រះអង្គធ្វើឲ្យត្រីនៅស្រុកគេវិនាសអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ធ្វើឲ្យទឹកនៅស្រុកគេត្រឡប់ទៅជាឈាម ហើយឲ្យត្រីទាំងអស់ស្លាប់ទៅ អាល់គីតាប ទ្រង់បានប្រែទឹកឲ្យទៅជាឈាម ទ្រង់ធ្វើឲ្យត្រីនៅស្រុកគេវិនាសអស់។ |
ព្រះអង្គបានធ្វើឲ្យទន្លេ និងព្រែករបស់គេទៅជាឈាម ហើយគេមិនអាចផឹកពីទឹកនោះបានឡើយ។
ពេលយើងមកដល់ ហេតុអ្វីបានជាគ្មានអ្នកណាមួយសោះ? ពេលយើងហៅ ហេតុអ្វីបានជាគ្មានអ្នកណាឆ្លើយតប? តើដៃរបស់យើងរួញខ្លីជួយលោះអ្នកមិនបានឬ? តើយើងគ្មានអំណាចនឹងរំដោះឲ្យរួចទេឬ? ពេលណាយើងគំរាម នោះសមុទ្រក៏រីងស្ងួត ហើយទន្លេហួតហែងដែរ ត្រីក៏ធុំស្អុយ ដោយគ្មានទឹក ហើយស្លាប់ទៅដោយស្រេក។
ទេវតាទីពីរយកពែងរបស់ខ្លួន ចាក់ទៅក្នុងសមុទ្រ ស្រាប់តែសមុទ្រត្រឡប់ទៅជាឈាម ដូចជាឈាមខ្មោច ហើយគ្រប់ទាំងសត្វនៅក្នុងសមុទ្រក៏ស្លាប់អស់។