ដូច្នេះ សូមព្រះករុណារកបុរសណាម្នាក់ដែលមានតម្រិះប្រាជ្ញា ហើយតែងតាំងគាត់ឲ្យគ្រប់គ្រងលើស្រុកអេស៊ីព្ទ។
ទំនុកតម្កើង 105:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឲ្យមានអំណាចនឹងចាប់ចងពួកមន្ត្រី របស់ស្តេចបានតាមចិត្ត ហើយនឹងបង្ហាត់បង្រៀនឲ្យពួកចាស់ទុំ របស់ស្តេចមានប្រាជ្ញា។ ព្រះគម្ពីរខ្មែរសាកល ទាំងឲ្យចាប់ចងពួកមេដឹកនាំរបស់ទ្រង់តាមចិត្តគាត់ ហើយបង្រៀនប្រាជ្ញាដល់ពួកចាស់ទុំរបស់ទ្រង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចប្រទានឲ្យលោកត្រួតត្រា លើមន្ត្រីទាំងអស់ ហើយឲ្យលោកប្រៀនប្រដៅ ពួកព្រឹទ្ធាចារ្យរបស់ស្ដេចទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យមានអំណាចនឹងចាប់ចងពួកវង្សនៃស្តេចតាមចិត្តបាន ហើយនឹងបង្ហាត់បង្រៀនឲ្យពួកចាស់ទុំនៃស្តេច មានប្រាជ្ញា អាល់គីតាប ស្ដេចប្រទានឲ្យគាត់ត្រួតត្រា លើមន្ត្រីទាំងអស់ ហើយឲ្យគាត់ប្រៀនប្រដៅ ពួកព្រឹទាចារ្យរបស់ស្ដេចទៀតផង។ |
ដូច្នេះ សូមព្រះករុណារកបុរសណាម្នាក់ដែលមានតម្រិះប្រាជ្ញា ហើយតែងតាំងគាត់ឲ្យគ្រប់គ្រងលើស្រុកអេស៊ីព្ទ។
ផារ៉ោនមានរាជឱង្ការទៅកាន់ពួកមន្ត្រីថា៖ «តើយើងអាចរកអ្នកណាទៀតឲ្យដូចអ្នកនេះ ដែលមានព្រះវិញ្ញាណរបស់ព្រះគង់នៅជាមួយបាន?»
ផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបទៀតថា៖ «យើងជាផារ៉ោន នៅក្នុងស្រុកអេស៊ីព្ទទាំងមូល បើគ្មានការអនុញ្ញាតពីលោក គ្មានអ្នកណាម្នាក់នឹងកម្រើកដៃ ឬកម្រើកជើងឡើយ»។
ពួកចៅហ្វាយនៃក្រុងសូអាន គេសុទ្ធតែជាមនុស្សកំរោលទទេ គំនិតរបស់អ្នកប្រឹក្សាដែលស្រៀវស្រួចជាងគេ របស់ផារ៉ោន នោះបានវង្វេងចេញហើយ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាទូលទៅផារ៉ោនបានថា ទូលបង្គំជាកូនរបស់អ្នកប្រាជ្ញ គឺជាពូជពង្សនៃស្តេចពីបុរាណ