ដរាបណានៅមានផែនដីនៅឡើយ ដរាបនោះ រដូវសាបព្រោះ រដូវច្រូតកាត់ ត្រជាក់ ក្តៅ រដូវប្រាំង រដូវវស្សា ថ្ងៃ និងយប់ នឹងនៅតែមាន មិនដែលអាក់ខានឡើយ»។
ទំនុកតម្កើង 104:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គធ្វើឲ្យងងឹត ហើយនោះជារាត្រីកាល ជាពេលដែលសត្វនៅព្រៃទាំងប៉ុន្មាន សសៀរចេញមក។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គដាក់ភាពងងឹត នោះវាក៏ទៅជាយប់ ជាពេលដែលអស់ទាំងសត្វព្រៃវារចេញមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនាំភាពងងឹតចូលមក រាត្រីកាលក៏មកដល់ ពេលនោះ សត្វព្រៃចាប់ផ្ដើមសកម្មភាពរបស់វា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ធ្វើឲ្យងងឹត នោះគឺជាយប់ហើយ ជាពេលដែលគ្រប់ទាំងសត្វនៅព្រៃរមែងចេញមក អាល់គីតាប ទ្រង់នាំភាពងងឹតចូលមក រាត្រីកាលក៏មកដល់ ពេលនោះ សត្វព្រៃចាប់ផ្ដើមសកម្មភាពរបស់វា |
ដរាបណានៅមានផែនដីនៅឡើយ ដរាបនោះ រដូវសាបព្រោះ រដូវច្រូតកាត់ ត្រជាក់ ក្តៅ រដូវប្រាំង រដូវវស្សា ថ្ងៃ និងយប់ នឹងនៅតែមាន មិនដែលអាក់ខានឡើយ»។
ដ្បិតអស់ទាំងសត្វនៅក្នុងព្រៃ សុទ្ធតែជារបស់យើង ព្រមទាំងសត្វទាំងប៉ុន្មាននៅលើភ្នំទាំងពាន់ផង។
ពេលថ្ងៃជារបស់ព្រះអង្គ ហើយពេលយប់ក៏ជារបស់ព្រះអង្គដែរ ព្រះអង្គបានបង្កើតឲ្យមានពន្លឺ និងព្រះអាទិត្យ។
គឺយើងដែលបង្កើតពន្លឺ ហើយក៏ធ្វើឲ្យមានងងឹតផង យើងធ្វើឲ្យមានសន្តិសុខ ហើយឲ្យមានសេចក្ដីវេទនាដែរ គឺយើងនេះហើយ ជាយេហូវ៉ា ដែលធ្វើគ្រប់ការទាំងនេះ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់ពួកកូនចៅអាំម៉ូន អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានវះពោះរបស់ពួកស្រីៗ ដែលមានទម្ងន់នៅស្រុកកាឡាត ដើម្បីឲ្យបានវាតព្រំដែនរបស់ខ្លួនឲ្យធំ។