មើល៍ ព្រះធំណាស់ យើងរាល់គ្នាមិនស្គាល់ព្រះអង្គទេ ចំនួនឆ្នាំនៃព្រះជន្មព្រះអង្គ នោះរកកំណត់មិនបាន។
ទំនុកតម្កើង 102:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ចំពោះព្រះអង្គវិញ ព្រះអង្គនៅតែដដែល ហើយព្រះជន្មរបស់ព្រះអង្គ គ្មានទីបញ្ចប់ឡើយ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះអង្គនៅដដែល ព្រះជន្មាយុរបស់ព្រះអង្គមិនចេះអស់ឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះព្រះអង្គវិញ ព្រះអង្គនៅតែដដែល ព្រះជន្មាយុរបស់ព្រះអង្គគ្មានទីបញ្ចប់ទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ ឯទ្រង់ៗនៅដដែល ហើយព្រះជន្មទ្រង់មិនចេះផុតឡើយ អាល់គីតាប ចំពោះទ្រង់វិញ ទ្រង់នៅតែដដែល អាយុរបស់ទ្រង់គ្មានទីបញ្ចប់ទេ។ |
មើល៍ ព្រះធំណាស់ យើងរាល់គ្នាមិនស្គាល់ព្រះអង្គទេ ចំនួនឆ្នាំនៃព្រះជន្មព្រះអង្គ នោះរកកំណត់មិនបាន។
ដ្បិតនៅចំពោះព្រះនេត្រព្រះអង្គ មួយពាន់ឆ្នាំប្រៀបដូចជាថ្ងៃម្សិល ដែលកន្លងផុតទៅ ឬដូចជាយាមមួយក្នុងពេលយប់។
ដ្បិតយើង គឺយេហូវ៉ា យើងមិនប្រែប្រួលឡើយ ហេតុនោះ ឱពួកកូនចៅយ៉ាកុបអើយ អ្នករាល់គ្នាមិនត្រូវវិនាសទេ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា មុនលោកអ័ប្រាហាំកើតមក មានខ្ញុំរួចស្រេចទៅហើយ»។
ដ្បិតព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែល គឺថ្ងៃម្សិល ថ្ងៃនេះ និងរហូតអស់កល្បជានិច្ច។
គ្រប់ទាំងអ្វីៗល្អដែលព្រះប្រទានមក និងគ្រប់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលព្រះអង្គមិនចេះប្រែប្រួល សូម្បីតែស្រមោលនៃការផ្លាស់ប្រែក៏គ្មានដែរ។
ព្រះអម្ចាស់ជាព្រះ ដែលគង់នៅសព្វថ្ងៃ ក៏គង់នៅពីដើម ហើយដែលត្រូវយាងមក ជាព្រះដ៏មានព្រះចេស្តាបំផុត ព្រះអង្គមានព្រះបន្ទូលថា៖ «យើងជាអាលផា និងជាអូមេកា»។