ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទីតុស 3:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​រំឭក​ពួក​គេឲ្យ​ចុះ​ចូល​នឹង​ពួកមេ​ដឹកនាំ ចុះ​ចូល​នឹង​អាជ្ញាធរ ឲ្យ​គេ​ស្តាប់​បង្គាប់ ហើយ​ប្រុង​ប្រៀប​ធ្វើ​គ្រប់​ទាំង​ការ​ល្អ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ចូរ​រំលឹក​ពួកគេ​ឲ្យ​ចុះចូល​នឹង​មេគ្រប់គ្រង នឹង​សិទ្ធិអំណាច ហើយ​ឲ្យ​ស្ដាប់បង្គាប់ ព្រមទាំង​ឲ្យ​ត្រៀមខ្លួនជាស្រេច​ដើម្បី​ធ្វើ​ការល្អ​គ្រប់យ៉ាង

សូមមើលជំពូក

Khmer Christian Bible

ចូរ​រំលឹក​ពួកគេ​ឲ្យ​ចុះចូល​នឹង​ពួកអ្នក​ដឹកនាំ​ ចុះចូល​នឹង​ពួក​អាជ្ញាធរ​ ហើយ​ឲ្យ​ស្ដាប់​បង្គាប់​ ព្រមទាំង​ប្រុងប្រៀប​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​ល្អ​គ្រប់​បែប​យ៉ាង​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​រំឭក​ដាស់‌តឿន​បងប្អូន ឲ្យ​គោរព​ចុះ​ចូល​នឹង​អាជ្ញា‌ធរ ចុះ​ចូល​នឹង​រដ្ឋ​អំណាច ឲ្យ​គេ​ចេះ​ស្ដាប់​បង្គាប់ និង​ប្រុង​ប្រៀប​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​យ៉ាង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​រំឭក​គេ ឲ្យ​ចុះ​ចូល​នឹង​ពួក​នាម៉ឺន ហើយ​នឹង​ពួក​មាន​អំណាច​ទាំង​អស់ ព្រម​ទាំង​ស្តាប់​បង្គាប់ ហើយ​ប្រុង​ប្រៀប​ធ្វើ​គ្រប់​ទាំង​ការ​ល្អ

សូមមើលជំពូក

អាល់គីតាប

ចូរ​រំលឹក​ដាស់‌តឿន​បង​ប្អូន ឲ្យ​គោរព​ចុះ​ចូល​នឹង​អាជ្ញា‌ធរ ចុះ​ចូល​នឹង​រដ្ឋ​អំណាច​ឲ្យ​គេ​ចេះ​ស្ដាប់​បង្គាប់ និង​ប្រុង​ប្រៀប​ប្រព្រឹត្ដ​អំពើ​ល្អ​គ្រប់​យ៉ាង។

សូមមើលជំពូក



ទីតុស 3:1
29 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​អើយ ចូរ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​ដល់​ស្តេច​ផង កុំ​សេព‌គប់​នឹង​មនុស្ស​ដែល​តែង​តែ​សាវា​ឡើយ


បើ​អ្នក​គ្រប់‌គ្រង​កើត​មាន​ចិត្ត​មួម៉ៅ​នឹង​ឯង នោះ​កុំ​ថយ​ចេញ​ពី​ទីកន្លែង​របស់​ឯង​ឡើយ ព្រោះ​ការ​សម្លូត​រមែង​រម្ងាប់​ទោស​យ៉ាង​ធំ។


ចូរ​រំឭក​យើង ឲ្យ​យើង​បាន​តវ៉ា​គ្នា ចូរ​រៀប​រាប់‌ប្រាប់​ពី​ហេតុ​ផល​របស់​អ្នក ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​សុចរិត។


កុំ​ស្តាប់​តាម​គេ​ឡើយ ត្រូវ​បម្រើ​ស្តេច​បាប៊ីឡូន​ចុះ នោះ​នឹង​បាន​រួច​ជីវិត តើ​មាន​ទំនង​អ្វី ឲ្យ​ទី​ក្រុង​នេះ​ត្រូវ​ខូច‌បង់?


គេ​ទូល​ឆ្លើយ​ថា៖ «របស់​សេសារ»។ ពេល​នោះ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ដូច្នេះ ចូរ​ថ្វាយ​របស់​សេសារ ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ ចូរ​ថ្វាយ​ទៅ​ព្រះ‌វិញ»។


ដូច្នេះ បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ឈរ​ឲ្យ​មាំ​មួន កុំ​រង្គើ ទាំង​ធ្វើ​ការ​ព្រះ‌អម្ចាស់​ឲ្យ​បរិបូរ​ជានិច្ច ដោយ​ដឹង​ថា កិច្ច‌ការ​ដែល​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ក្នុង​ព្រះ‌អម្ចាស់ នោះ​មិន​ឥត​ប្រយោជន៍​ឡើយ។


ដ្បិត​យើង​ជា​ស្នា​ព្រះ‌ហស្ត ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក​ក្នុង​ព្រះគ្រីស្ទ‌យេស៊ូវ​សម្រាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀប​ចំ​ទុក​ជា​មុន ដើម្បី​ឲ្យ​យើង​ប្រព្រឹត្ត​តាម។


អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​តែ​អំពើ​ចិត្ត មិនធ្វើ​តាម​ពាក្យ​សង្ឃ​ដែល​ឈរ​បម្រើ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នៅ​ទី​នោះ ឬ​តាម​ពាក្យ​ចៅ‌ក្រមទេ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់។ ធ្វើ​ដូច្នេះ អ្នក​នឹង​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល


ក៏​មាន​ពេញ​ដោយ​ផល​នៃ​សេចក្តី​សុចរិត មក​តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ សម្រាប់​ជា​សិរី‌ល្អ និង​ជា​ការ​សរសើរ​ដល់​ព្រះ។


ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ស័ក្ដិ‌សម​នឹង​ព្រះ‌អម្ចាស់ ទាំង​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​គ្រប់​ជំពូក ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ក្នុង​គ្រប់​ទាំង​ការ​ល្អ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ព្រះ​កាន់​តែ​ច្បាស់​ឡើង។


សម្រាប់​ស្តេច និង​អ្នក​កាន់​អំណាច​ទាំង​ប៉ុន្មាន​ផង ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ​ដោយ​សុខ​សាន្ត និងស្ងប់​ស្ងាត់ ទាំង​គោរព​ប្រតិបត្តិ​ដល់​ព្រះ ហើយ​មាន​ជីវិត​ថ្លៃ​ថ្នូរគ្រប់​ជំពូក។


ប្រសិន‌បើ​អ្នក​បង្ហាញ​សេចក្ដី​ទាំង​នេះ ឲ្យ​ពួក​បង‌ប្អូន​ស្គាល់ នោះ​អ្នក​នឹង​ធ្វើ​ជា​អ្នក​បម្រើដ៏​ល្អ​របស់​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​ព្រះ‌បន្ទូល​នៃ​ជំនឿ និង​សេចក្ដី​បង្រៀនដ៏​ត្រឹម​ត្រូវ​បាន​ចិញ្ចឹម​អ្នក ដោយ​អ្នក​បាន​កាន់​តាម។


គាត់​ត្រូវ​មាន​គេ​ធ្វើ​បន្ទាល់​ពី​អំពើ​ល្អ ជា​ស្ត្រី​ដែល​បាន​ចិញ្ចឹម​អប់​រំកូន ទទួល​អ្នក​ដទៃ​ដោយ​រាក់​ទាក់ លាង​ជើង​ពួក​បរិសុទ្ធ ជួយ​ទុក្ខ​ធុរៈ​អ្នក​មាន​ទុក្ខ​លំបាក ហើយ​យក​ចិត្ត​ទុក​ដាក់​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​បែប​យ៉ាង។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រំឭក​អ្នក ឲ្យ​ដាស់‌តឿន​អំណោយ‌ទាន​របស់​ព្រះ ដែល​នៅ​ក្នុង​អ្នក​ដោយ​ខ្ញុំ​ដាក់​ដៃ​លើ


ចូរ​រំឭក​គេ​ពី​សេចក្ដី​ទាំង​នេះ ហើយ​ហាម​គេ​យ៉ាង​ម៉ឺង​ម៉ាត់​នៅ​ចំពោះ​ព្រះ កុំ​ឲ្យឈ្លោះ​ប្រកែក​គ្នា​ពី​ន័យ​ពាក្យ ដែល​ជា​ការ​ឥត​ប្រយោជន៍ឡើយ គឺ​មាន​តែ​នាំ​ឲ្យ​ពួក​អ្នក​ស្តាប់​អន្តរាយ​ប៉ុណ្ណោះ។


ដូច្នេះ ប្រសិន‌បើ​អ្នក​ណា​បាន​សម្អាត​ខ្លួន​ពី​អំពើ​អាក្រក់ អ្នក​នោះ​នឹងត្រឡប់​ជា​គ្រឿង​ប្រដាប់​ដ៏​វិសេស ដោយ​បាន​ញែក​ជា​បរិសុទ្ធ មាន​ប្រយោជន៍​ដល់​ម្ចាស់ ជា​គ្រឿង​ប្រដាប់​ដែល​បាន​រៀបចំ​ជា​ស្រេច សម្រាប់​ការ​ល្អ​គ្រប់​ជំពូក។


គេ​ប្រកាស​ថា​ខ្លួន​ស្គាល់​ព្រះ តែ​កិរិយា​ប្រព្រឹត្ត​របស់​គេ​មិន​ព្រម​ស្គាល់​ព្រះ​ទេ ដ្បិត​គេ​ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម ហើយ​រឹង​ចចេស ជា​មនុស្ស​មិន​សម​នឹងអំពើ​ល្អ​ឡើយ។


ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ​អង្គ​ទ្រង់​ជំនួស​យើង ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​ទទឹង​ច្បាប់ ហើយ​សម្អាត​មនុស្ស​មួយ​ពួក ទុក​ជា​ប្រជា‌រាស្ត្រ​មួយ​របស់​ព្រះ‌អង្គ​ផ្ទាល់ ដែល​មាន​ចិត្ត​ខ្នះ​ខ្នែង​ធ្វើ​ការ​ល្អ។


ត្រូវ​ឲ្យ​បង​ប្អូន​របស់​យើង​រៀន​ធ្វើ​ការ​ល្អ​ឲ្យ​អស់​ពី​ចិត្ត ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការដ៏​ចាំ​បាច់ ប្រយោជន៍​កុំ​ឲ្យ​គេ​ទៅ​ជា​មនុស្ស​ដែល​ឥត​បង្កើត​ផល។


ពាក្យ​នេះ​គួរ​ឲ្យ​ជឿ ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​និយាយ​ហើយ​និយាយ​ទៀត​អំពី​សេចក្ដី​ទាំង​នេះ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ បាន​ខំ​ប្រឹង​ធ្វើ​ការ​ល្អ​អស់​ពី​ចិត្ត។ សេចក្ដី​ទាំង​នេះល្អ​ប្រសើរ​ណាស់ ក៏​មាន​ប្រយោជន៍​ដល់​មនុស្ស​ផង។


ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​គ្រប់​ទាំង​ការ​ល្អ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដោយ​ធ្វើ​ការ​នៅ​ក្នុង​យើង ជា​កិច្ច‌ការ​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​នៅ​ចំពោះ​ព្រះ‌អង្គ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ សូម​លើក​តម្កើង​សិរី‌ល្អ​របស់​ព្រះ‌អង្គ អស់​កល្ប​ជានិច្ច​រៀង​រាប​តទៅ។ អាម៉ែន។


ដូច្នេះ ខ្ញុំ​នឹង​រំឭក​ដាស់​តឿន​អ្នក​រាល់​គ្នាអំពី​គុណ​សម្បត្តិ​ទាំង​នេះ​ជា‌និច្ច ទោះ​បើ​អ្នក​រាល់​គ្នា​ដឹង ហើយ​បាន​តាំង​យ៉ាង​ខ្ជាប់​ខ្ជួន តាម​សេចក្ដី​ពិត​ដែល​អ្នក​រាល់​គ្នា​មាន​ហើយ​ក៏​ដោយ។


ឥឡូវ​នេះ ខ្ញុំ​ចង់​រំឭក​អ្នក​រាល់​គ្នា ដែល​បាន​ជ្រាប​សេចក្ដី​ទាំង​នេះ​ម្ដង​រួច​មក​ហើយ​ថា ព្រះ‌អម្ចាស់ ដែល​បាន​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ចេញ​ពី​ស្រុក​អេស៊ីព្ទ ក្រោយ​មក​ព្រះ‌អង្គ​បាន​បំផ្លាញ​អស់​អ្នក​ដែល​មិន​ជឿ ឲ្យ​ត្រូវ​វិនាស។