ណាហ៊ុម 2:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុងនីនីវេប្រៀបដូចជាស្រះ ដែលទឹកធ្លាយហូរចេញអស់ គេស្រែកថា "ឈប់សិន ឈប់សិន" តែគ្មាននរណាមួយបែរក្រោយឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជននៅក្រុងនីនីវេនាំគ្នារត់ចេញ ពីទីក្រុង ប្រៀបដូចជាអាងទឹកដែលធ្លាយ ទោះបីមានគេហៅឲ្យឈប់ ក៏គ្មាននរណាបែរក្រោយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តាំងពីចាស់បុរាណ ក្រុងនីនីវេប្រៀបដូចជាស្រះទឹក ប៉ុន្តែ ឥឡូវ គេរត់ចោលចេញទៅវិញ មានគេស្រែកថា ឈប់សិន ឈប់សិន តែគ្មានអ្នកណាបែរមើលខាងក្រោយឡើយ អាល់គីតាប ប្រជាជននៅក្រុងនីនីវេនាំគ្នារត់ចេញ ពីទីក្រុង ប្រៀបដូចជាអាងទឹកដែលធ្លាយ ទោះបីមានគេហៅឲ្យឈប់ ក៏គ្មាននរណាបែរក្រោយដែរ។ |
នោះគេនឹងបានដូចជាប្រើសដែលត្រូវគេប្រដេញ ហើយដូចជាហ្វូងចៀមដែលឥតមានគង្វាល គ្រប់គ្នានឹងវិលទៅឯសាសន៍របស់ខ្លួនវិញ ហើយរត់ទៅឯស្រុករបស់ខ្លួនគ្រប់ៗគ្នា។
យើងបានយំចេចចាចដូចជាសត្វត្រចៀកកាំ ឬដូចជាក្រសារ ក៏បានថ្ងូរដូចព្រាបដែរ ឯភ្នែកយើងបានស្រវាំងទៅ ដោយងើយមើលទៅលើ ឱព្រះយេហូវ៉ាអើយ ទូលបង្គំត្រូវសង្កត់សង្កិន សូមធានាឲ្យទូលបង្គំផង
អ្នកមានការនឿយណាយចិត្ត ដោយគំនិតយោបល់គ្រូហោរជាច្រើនរបស់អ្នក ចូរឲ្យពួកគ្រូទាយ ពួកគ្រូជតារាសី និងពួកគ្រូថ្លែងទំនាយដោយខែពេញបូណ៌ ឈរឡើងឥឡូវ ហើយសង្គ្រោះអ្នកឲ្យរួចពីការដែលត្រូវមកលើអ្នកចុះ។
ចូរចេញពីក្រុងបាប៊ីឡូន ហើយរត់ចេញពីកណ្ដាលពួកខាល់ដេ ចូរប្រកាសប្រាប់ ដោយឡើងសំឡេងច្រៀង ចូរថ្លែងពីរឿងនេះ ហើយបញ្ជូនរហូតដល់ចុងផែនដីផង ចូរប្រាប់ថា ព្រះយេហូវ៉ាបានប្រោសលោះពួកយ៉ាកុប ជាអ្នកបម្រើរបស់ព្រះអង្គហើយ។
យើងខ្ញុំគ្រហឹមទាំងអស់គ្នា ដូចជាខ្លាឃ្មុំ ហើយថ្ងូរជាខ្លាំង ដូចជាព្រាប យើងខ្ញុំរង់ចាំសេចក្ដីយុត្តិធម៌ តែគ្មានសោះ ក៏រង់ចាំសេចក្ដីសង្គ្រោះ តែសេចក្ដីនោះនៅឆ្ងាយពីយើងខ្ញុំណាស់។
ហេតុអ្វីបានជាយើងត្រូវឃើញដូច្នេះ គេត្រូវស្លុតចិត្ត ហើយបានថយចេញទៅ ពួកខ្លាំងពូកែរបស់គេបានត្រូវវាយផ្ដួលចុះ ក៏រត់ទៅឥតងាកបែរទៅខាងក្រោយឡើយ ព្រោះមានសេចក្ដីស្ញែងខ្លាចនៅគ្រប់ជុំវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
ដោយឮសូរព្រូសព្រឹបនៃជើងសេះដ៏ខ្លាំងពូកែរបស់គេ ដោយសូររន្ថាន់របស់រទេះចម្បាំងគេ និងសូររ៉ូងរ៉ាងនៃកង់រទេះផង ឪពុកទាំងប៉ុន្មាននឹងមិនងាកទៅក្រោយមើលកូនឡើយ ដោយព្រោះខ្សោយដៃ
ត្រូវកាត់អ្នកដែលសាបព្រោះ និងអ្នកដែលកាន់កណ្តៀវក្នុងរដូវចម្រូត ចេញពីក្រុងបាប៊ីឡូនទៅ គេនឹងវិលទៅឯសាសន៍របស់គេរៀងខ្លួន ហើយរត់ទៅឯស្រុកគេគ្រប់គ្នា ដោយខ្លាចដាវដែលកំពុងតែធ្វើទុក្ខ។
ឱក្រុងដែលតាំងនៅលើទីទឹកជាច្រើន ហើយមានទ្រព្យសម្បត្តិដ៏បរិបូរអើយ ចុងបំផុតរបស់អ្នកបានមកដល់ហើយ សេចក្ដីលោភរបស់អ្នកក៏ដល់កំណត់ដែរ។
ពួកខ្លាំងពូកែរបស់ក្រុងបាប៊ីឡូន គេបានអាក់ខានតស៊ូ គេនៅតែក្នុងទីមាំមួនរបស់គេ កម្លាំងគេស្បើយហើយ ក៏បានត្រឡប់ដូចជាស្រីវិញ ផ្ទះនៅក្នុងទីក្រុងបានឆេះអស់ហើយ រនុកទ្វារក្រុងទាំងអស់ត្រូវបាក់។
នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ចំពោះក្រុងនីនីវេ គឺជាសៀវភៅសម្ដែងពីនិមិត្តរបស់ហោរាណាហ៊ុម ជាអ្នកស្រុកអែលកូស។
ពួកចៅហ្វាយរបស់ឯងប្រៀបដូចជាចង្រិត ហើយពួកមេទ័ពរបស់ឯងក៏ដូចជាហ្វូងកណ្តូប ដែលទំនៅរបងក្នុងពេលថ្ងៃរងា តែកាលណាថ្ងៃរះឡើង នោះវាហើរបាត់ទៅ ហើយកន្លែងដែលទៅទំនៅនោះ គ្មានអ្នកណាដឹងទេ។
បន្ទាប់មក ទេវតាមួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ចូលមកនិយាយនឹងខ្ញុំថា៖ «ចូលមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញពីការជំនុំជម្រះស្ត្រីពេស្យាដ៏ល្បីអសោច ដែលអង្គុយនៅលើមហាសាគរ
ទេវតានោះពោលមកកាន់ខ្ញុំថា៖ «មហាសមុទ្រដែលអ្នកបានឃើញ ជាកន្លែងដែលស្ត្រីពេស្យាអង្គុយលើនោះ គឺជាប្រជាជន មហាជន ជាតិសាសន៍ និងភាសានានា។