ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 9:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌អម្ចាស់​អើយ សេចក្ដី​អាម៉ាស់​មុខ​ជា​របស់​យើង​ខ្ញុំ គឺ​របស់​ស្តេច​យើង​ខ្ញុំ ពួក​នាម៉ឺន និង​ពួក​បុព្វ‌បុរស​របស់​យើង​ខ្ញុំ ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​អើយ ការអាម៉ាស់មុខយ៉ាងខ្លាំង​ជារបស់​យើងខ្ញុំ គឺ​ជារបស់​ពួក​ស្ដេច​យើងខ្ញុំ របស់​ពួក​មេដឹកនាំ​យើងខ្ញុំ និង​របស់​ពួក​ដូនតា​យើងខ្ញុំ ពីព្រោះ​យើងខ្ញុំ​បាន​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះអង្គ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បពិត្រ​ព្រះ‌អម្ចាស់ យើង​ខ្ញុំ​ទាំង​អស់​គ្នា ទាំង​ស្ដេច ទាំង​នាម៉ឺន ទាំង​បុព្វបុរស ត្រូវ​អាម៉ាស់​មុខ ព្រោះ​តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌អម្ចាស់​អើយ សេចក្ដី​ជ្រប់​មុខ​ជា​របស់​ផង​យើង​ខ្ញុំ​ហើយ គឺ​របស់​ពួក​ស្តេច ពួក​ចៅហ្វាយ នឹង​ពួក​ឰយុកោ​នៃ​យើង​ខ្ញុំ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​អើយ! យើង​ខ្ញុំ​ទាំង​អស់​គ្នា ទាំង​ស្ដេច ទាំង​នាម៉ឺន ទាំង​បុព្វ‌បុរស ត្រូវ​អាម៉ាស់​មុខ ព្រោះ​តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​បំណង​របស់​ទ្រង់។

សូមមើលជំពូក



ដានី‌យ៉ែល 9:8
15 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ដោយ​ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ភ្នែក​យើង ព្រម​ទាំង​បណ្ដាល​ឲ្យ​យើង​មាន​សេចក្ដី​ក្រោធ ចាប់​តាំង​ពី​ថ្ងៃ​ដែល​បុព្វ‌បុរស​គេ​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ»។


បើ​គេ​នឹក​ចាំ​នៅ​ក្នុង​ស្រុក​ដែល​បាន​នាំ​គេ​ទៅ​ជា​ឈ្លើយ​នោះ ហើយ​បែរ​ត្រឡប់​មក​វិញ ព្រម​ទាំង​ទូល​អង្វរ​ដល់​ទ្រង់​នៅ​ក្នុង​ស្រុក ដែល​គេ​នៅ​ជា​ឈ្លើយ​នោះ​ថា "យើង​ខ្ញុំ​បាន​ធ្វើ​បាប ព្រម​ទាំង​ប្រព្រឹត្ត​ក្រវិច‌ក្រវៀន ហើយ​ធ្វើ​ការ​អាក្រក់"


សូម​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌ ហើយ​បើក​ព្រះ‌នេត្រ ដើម្បី​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ ជា​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​ឥឡូវ​នេះ ទូល​បង្គំ​អធិស្ឋាន​នៅ​ចំពោះ​ព្រះ‌អង្គ​ទាំង​យប់​ទាំង​ថ្ងៃ ពី​ដំណើរប្រជា‌ជន​អ៊ីស្រា‌អែល ជា​អ្នក​បម្រើ​ព្រះ‌អង្គ ដោយ​លន់‌តួ​អំពើបាប​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល ដែល​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះ‌អង្គ។ ទូល‌បង្គំ និងក្រុម​គ្រួសារ​របស់​ឪពុក​ទូល‌បង្គំ​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ដែរ។


ដ្បិត​ចាប់​តាំង​ពី​ចាស់​បុរាណ​មក មនុស្ស​លោក​មិន​ដែល​ឮ ក៏​មិន​ដែល​ដឹង​ដោយ‌សារ​ត្រចៀក ហើយ​ភ្នែក​មិន​ដែល​ឃើញ​ព្រះ​ឯ​ណា​ក្រៅ​ពី​ព្រះ‌អង្គ ដែល​ធ្វើ​ការ​ជំនួស​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះ‌អង្គ​ឡើយ។


ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​ទទួល​ស្គាល់​អំពើ​អាក្រក់​របស់​យើង​ខ្ញុំ​ហើយ ព្រម​ទាំង​អំពើ​ទុច្ចរិត​របស់​បុព្វ‌បុរស​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ‌អង្គ​ពិត។


ដោយ​ព្រោះ​អស់​ទាំង​អំពើ​អាក្រក់ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​កូន​ចៅ​យូដា​បាន​ប្រព្រឹត្ត ជា​ហេតុ​បណ្ដាល​ឲ្យ​យើង​ខឹង គឺ​ទាំង​ខ្លួន​គេ ស្តេច​គេ ពួក​ចៅ‌ហ្វាយ ពួក​សង្ឃ និង​ពួក​ហោរា​របស់​គេ អស់​ទាំង​ពួក​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ តើ​គេ​បណ្ដាល​ឲ្យ​យើង​មាន​សេចក្ដី​ក្រោធ​មែន​ឬ? តើ​មិន​មែន​ខ្លួន​គេ​ដែល​មាន​សេចក្ដី​ខ្មាស​ជ្រប់​មុខ​ទេ​ឬ?


ព្រះ‌យេហូវ៉ា​សុចរិត​ទេ ដ្បិត​ខ្ញុំ​បាន​បះ‌បោរ​នឹង​បញ្ញត្តិ​ព្រះ‌អង្គ ឱ​សាសន៍​ទាំង‌ឡាយ​អើយ សូម​ស្តាប់ ហើយ ពិចា‌រណា​មើល​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ពួក​ក្រមុំៗ និង​ពួក​កំលោះៗ​របស់​ខ្ញុំ គេ​បាន​ទៅ​ជា​ឈ្លើយ​អស់​ហើយ


យើង​ខ្ញុំ​បាន​រំលង ព្រម​ទាំង​បះ‌បោរ​ហើយ ព្រះ‌អង្គ​មិន​បាន​អត់​ទោស​ឲ្យ​ទេ។


មកុដ​បាន​ធ្លាក់​ចុះ​ពី​ក្បាល​យើង​ខ្ញុំ​ហើយ វរ​ហើយ​យើង​ខ្ញុំ ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​បាប។


ដើម្បី​ឲ្យ​អ្នក​បាន​នឹក​ចាំ ហើយ​ត្រូវ​ជ្រប់​មុខ​ឥត​ដែល​ហើប​មាត់​អ្នក​ទៀត​ឡើយ ដោយ​អ្នក​អៀន​ខ្មាស ក្នុង​កាល​ដែល​យើង​បាន​អត់​ទោស​ដល់​អ្នក ចំពោះ​គ្រប់​ទាំង​អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ត​នោះ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។


ប៉ុន្តែ គេ​បាន​រឹង​ទទឹង​នឹង​បញ្ញត្តិ​ច្បាប់​របស់​យើង ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់ លើស​ជាង​អស់​ទាំង​សាសន៍ ហើយ​រឹង​ទទឹង​នឹង​ក្រឹត្យ‌ក្រម​របស់​យើង លើស​ជាង​ប្រទេស​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន ដ្បិត​គេ​បាន​បោះ‌បង់​ចោល​បញ្ញត្តិ​ច្បាប់​របស់​យើង​ឥត​ដែល​ដើរ​តាម​សោះ»។


ឯ​សេចក្ដី​មេត្តា‌ករុណា និងការ​អត់​ទោស នោះ​ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គ