Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 9:8 - ព្រះគម្ពីរខ្មែរសាកល

8 ព្រះយេហូវ៉ា​អើយ ការអាម៉ាស់មុខយ៉ាងខ្លាំង​ជារបស់​យើងខ្ញុំ គឺ​ជារបស់​ពួក​ស្ដេច​យើងខ្ញុំ របស់​ពួក​មេដឹកនាំ​យើងខ្ញុំ និង​របស់​ពួក​ដូនតា​យើងខ្ញុំ ពីព្រោះ​យើងខ្ញុំ​បាន​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ឱ​ព្រះ‌អម្ចាស់​អើយ សេចក្ដី​អាម៉ាស់​មុខ​ជា​របស់​យើង​ខ្ញុំ គឺ​របស់​ស្តេច​យើង​ខ្ញុំ ពួក​នាម៉ឺន និង​ពួក​បុព្វ‌បុរស​របស់​យើង​ខ្ញុំ ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 បពិត្រ​ព្រះ‌អម្ចាស់ យើង​ខ្ញុំ​ទាំង​អស់​គ្នា ទាំង​ស្ដេច ទាំង​នាម៉ឺន ទាំង​បុព្វបុរស ត្រូវ​អាម៉ាស់​មុខ ព្រោះ​តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឱ​ព្រះ‌អម្ចាស់​អើយ សេចក្ដី​ជ្រប់​មុខ​ជា​របស់​ផង​យើង​ខ្ញុំ​ហើយ គឺ​របស់​ពួក​ស្តេច ពួក​ចៅហ្វាយ នឹង​ពួក​ឰយុកោ​នៃ​យើង​ខ្ញុំ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អុលឡោះ‌តាអាឡា​អើយ! យើង​ខ្ញុំ​ទាំង​អស់​គ្នា ទាំង​ស្ដេច ទាំង​នាម៉ឺន ទាំង​បុព្វ‌បុរស ត្រូវ​អាម៉ាស់​មុខ ព្រោះ​តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​បំណង​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 9:8
15 ការដាក់ឲ្យឆ្លើយតបគ្នា  

តាំងពីបុរាណមក មនុស្ស​មិនដែល​ឮ មិនដែល​ស្ដាប់ ភ្នែក​ក៏មិនដែល​ឃើញ​ព្រះ​ណា​ក្រៅពី​ព្រះអង្គ​ដែល​ធ្វើការ​សម្រាប់​អ្នកដែល​ទន្ទឹងរង់ចាំ​ព្រះអង្គ​នោះ​ឡើយ​។


សេចក្ដីមេត្តា និង​ការលើកលែងទោស​ជារបស់​ព្រះអម្ចាស់​ដ៏ជា​ព្រះ​នៃយើងខ្ញុំ ទោះបីជា​យើងខ្ញុំ​បាន​បះបោរ​នឹង​ព្រះអង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម