លោកក៏បែរមើលមកក្រោយឃើញ ហើយដាក់បណ្ដាសាដល់វា ដោយនូវព្រះនាមព្រះយេហូវ៉ា ស្រាប់តែមានខ្លាឃ្មុំញីពីរក្បាល ចេញពីព្រៃមក ហែកក្មេងទាំងនោះ អស់សែសិបពីរនាក់ទៅ។
ដានីយ៉ែល 7:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ មានសត្វមួយទៀត ជាសត្វទីពីរ មានសណ្ឋានជាខ្លាឃ្មុំ វាឈរលើជើងម្ខាង ទាំងពាំឆ្អឹងជំនីរ បីនៅក្នុងមាត់ ខាំដោយធ្មេញ ហើយមានគេប្រាប់វាថា "ចូរក្រោកឡើង ហើយត្របាក់ស៊ីសាច់ឲ្យច្រើនទៅ"។ ព្រះគម្ពីរខ្មែរសាកល “មើល៍! មានសត្វមួយទៀតជាសត្វទីពីរ ដូចខ្លាឃ្មុំ។ វាត្រូវបានធ្វើឲ្យឈរដោយចំហៀងខ្លួនម្ខាង ហើយមានឆ្អឹងជំនីរបីនៅក្នុងមាត់របស់វា នៅចន្លោះធ្មេញរបស់វា។ មានបា្រប់ដល់វាដូច្នេះថា: ‘ចូរក្រោកឡើងត្របាក់ស៊ីសាច់ច្រើនចុះ!’។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វទីពីរមានរូបរាងដូចខ្លាឃ្មុំ វាឈរលើជើងម្ខាង ព្រមទាំងពាំឆ្អឹងជំនីរបីក្នុងមាត់ផង។ មានគេប្រាប់វាថា “ចូរក្រោកឡើង ហើយត្របាក់ស៊ីសាច់ឲ្យច្រើនទៅ!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចឃើញសត្វ១ទៀត ជាសត្វទី២ មានសណ្ឋានជាខ្លាឃ្មុំ ក៏ឈរចំខែងពាំឆ្អឹងជំនីរ៣នៅក្នុងមាត់ ខាំដោយធ្មេញ ហើយមានគេប្រាប់ដល់វាថា ចូរក្រោកឡើង ហើយត្របាក់ស៊ីសាច់ឲ្យច្រើនៗទៅ អាល់គីតាប សត្វទីពីរមានរូបរាងដូចខ្លាឃ្មុំ វាឈរលើជើងម្ខាង ព្រមទាំងពាំឆ្អឹងជំនីរបីក្នុងមាត់ផង។ មានគេប្រាប់វាថា “ចូរក្រោកឡើង ហើយត្របាក់ស៊ីសាច់ឲ្យច្រើនទៅ!”។ |
លោកក៏បែរមើលមកក្រោយឃើញ ហើយដាក់បណ្ដាសាដល់វា ដោយនូវព្រះនាមព្រះយេហូវ៉ា ស្រាប់តែមានខ្លាឃ្មុំញីពីរក្បាល ចេញពីព្រៃមក ហែកក្មេងទាំងនោះ អស់សែសិបពីរនាក់ទៅ។
ស៊ូឲ្យប្រទះនឹងមេខ្លាឃ្មុំដែលបាត់កូន គ្រាន់បើជាងប្រទះនឹងមនុស្សល្ងីល្ងើ ដែលកំពុងតែប្រព្រឹត្តការចម្កួតរបស់ខ្លួន។
ឥឡូវនេះ ខ្ញុំនឹងបង្ហាញសេចក្ដីពិតប្រាប់លោក។ មើល៍ ស្តេចបីអង្គទៀតនឹងឡើងសោយរាជ្យនៅស្រុកពើស៊ី។ ស្តេចទីបួននឹងមានទ្រព្យសម្បត្តិច្រើនជាងស្ដេចឯទៀតទាំងអស់ ហើយពេលស្ដេចនោះមានអំណាចខ្លាំងដោយសារមានទ្រព្យសម្បត្តិច្រើន ទ្រង់នឹងធ្វើឲ្យមនុស្សទាំងអស់ងើបឡើង ទាស់នឹងអាណាចក្រក្រិក។
បន្ទាប់ពីព្រះករុណាទៅ នោះនឹងមានរាជ្យមួយទៀតកើតឡើង ដែលខ្សោយជាងព្រះករុណា ហើយក៏នៅមានរាជ្យមួយទៀត ជារាជ្យទីបីដែលជាលង្ហិន រាជ្យនោះនឹងមានអំណាចគ្រប់គ្រងលើផែនដីទាំងមូល។
"ពេរេស" ប្រែថា ព្រះបែងចែករាជ្យរបស់ព្រះករុណា ឲ្យដល់សាសន៍មេឌី និងសាសន៍ពើស៊ីហើយ»។
សត្វទីមួយមានរាងដូចជាសិង្ហ ហើយមានស្លាបជាស្លាបឥន្ទ្រី។ ពេលខ្ញុំតាមមើល ខ្ញុំឃើញគេដកស្លាបវា ហើយគេលើកវាឡើងផុតពីដី ក៏ដាក់ឲ្យឈរជើងពីរដូចមនុស្ស រួចគេឲ្យវាមានចិត្តដូចមនុស្ស។
ក្រោយមក ខ្ញុំសម្លឹងមើលទៅ ឃើញសត្វមួយទៀតមានសណ្ឋានជាខ្លារខិន នៅលើខ្នងវាមានស្លាបបួន ជាស្លាបសត្វហើរ វាមានក្បាលបួនដែរ ហើយគេឲ្យអំណាចគ្រប់គ្រងដល់វា។
យើងនឹងសង្រ្គុបលើគេ ដូចខ្លាឃ្មុំដែលព្រាត់កូន យើងនឹងហែកស្រោមបេះដូងរបស់គេ នៅទីនោះ យើងនឹងត្របាក់ស៊ីគេ ដូចសិង្ហញី គឺនឹងហែកគេ ដូចសត្វព្រៃហែកចំណី។
សត្វដែលខ្ញុំឃើញនោះ មើលទៅដូចជាខ្លារខិន ជើងវាដូចជាជើងខ្លាឃ្មុំ ហើយមាត់វាដូចជាមាត់សិង្ហ នាគក៏ឲ្យឫទ្ធិ និងបល្ល័ង្ករបស់វា ព្រមទាំងអំណាចយ៉ាងធំដល់សត្វនោះ។