ព្រះអង្គជួយអ្នកដែលមានសេចក្ដីទុក្ខ ឲ្យរួចដោយការរងទុក្ខរបស់គេនោះ ក៏បើកត្រចៀកគេក្នុងគ្រា ដែលកើតមានសេចក្ដីសង្កត់សង្កិន។
ដានីយ៉ែល 6:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គរំដោះ ហើយសង្គ្រោះ ព្រះអង្គធ្វើទីសម្គាល់ និងការអស្ចារ្យ នៅស្ថានសួគ៌ ហើយនៅផែនដី គឺព្រះអង្គដែលបានសង្គ្រោះដានីយ៉ែល ឲ្យរួចពីអំណាចសិង្ហ»។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់រំដោះ និងសង្គ្រោះ ព្រះអង្គទ្រង់ធ្វើទីសម្គាល់ និងការអស្ចារ្យ នៅលើមេឃ និងនៅលើផែនដី។ គឺព្រះអង្គហើយ ដែលរំដោះដានីយ៉ែលពីក្រញាំតោ”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គសង្គ្រោះ និងរំដោះមនុស្សលោក ព្រះអង្គសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ នៅលើមេឃ និងនៅលើផែនដី គឺព្រះអង្គនេះហើយដែលបានសង្គ្រោះ លោកដានីយ៉ែលឲ្យរួចពីក្រញាំតោ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ប្រោសឲ្យរួច ហើយក៏ជួយសង្គ្រោះ ទ្រង់ធ្វើទីសំគាល់ នឹងការអស្ចារ្យនៅស្ថានសួគ៌ ហើយនៅផែនដី គឺទ្រង់ដែលបានប្រោសឲ្យដានីយ៉ែលរួចពីអំណាចសិង្ហ។ អាល់គីតាប ទ្រង់សង្គ្រោះ និងរំដោះមនុស្សលោក ទ្រង់សំដែងទីសំគាល់ និងឫទ្ធិអំណាច នៅលើមេឃ និងនៅលើផែនដី គឺទ្រង់នេះហើយដែលបានសង្គ្រោះ ដានីយ៉ែលឲ្យរួចពីក្រញាំតោ»។ |
ព្រះអង្គជួយអ្នកដែលមានសេចក្ដីទុក្ខ ឲ្យរួចដោយការរងទុក្ខរបស់គេនោះ ក៏បើកត្រចៀកគេក្នុងគ្រា ដែលកើតមានសេចក្ដីសង្កត់សង្កិន។
ព្រះរាជ្យរបស់ព្រះអង្គ ជារាជ្យដ៏ស្ថិតស្ថេរអស់កល្បជានិច្ច ហើយអំណាចរបស់ព្រះអង្គ ក៏នៅស្ថិតស្ថេរគ្រប់ជំនាន់តរៀងទៅ។ [ព្រះយេហូវ៉ាស្មោះត្រង់ក្នុងគ្រប់សេចក្ដី ដែលព្រះអង្គមានព្រះបន្ទូល ហើយក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការ ដែលព្រះអង្គធ្វើ។ ]
ព្រះអង្គបានរំដោះទូលបង្គំ ឲ្យរួចពីពួកខ្មាំងសត្រូវ អើ ព្រះអង្គបានលើកទូលបង្គំ ឡើងខ្ពស់ជាងអស់អ្នក ដែលលើកគ្នាទាស់នឹងទូលបង្គំ ព្រះអង្គសង្គ្រោះទូលបង្គំ ឲ្យរួចពីមនុស្សឃោរឃៅ។
ព្រះអង្គប្រទានជ័យជម្នះយ៉ាងធំដល់ស្តេច ដែលព្រះអង្គបានតែងតាំង ក៏សម្ដែងព្រះហឫទ័យសប្បុរស ដល់អ្នកដែលព្រះអង្គបានចាក់ប្រេងតាំង គឺដល់ដាវីឌ និងពូជពង្សតរៀងទៅ។
ព្រះអង្គជាទីពួនជ្រកសម្រាប់ទូលបង្គំ ព្រះអង្គការពារទូលបង្គំ ឲ្យរួចពីទុក្ខលំបាក ព្រះអង្គហ៊ុមព័ទ្ធទូលបង្គំ ដោយចម្រៀងជ័យជម្នះ។ –បង្អង់
ឱព្រះអម្ចាស់អើយ តើព្រះអង្គធ្វើព្រងើយដល់កាលណាទៀត? សូមរំដោះព្រលឹងទូលបង្គំ ឲ្យរួចពីការបំផ្លាញរបស់គេ ហើយសង្គ្រោះជីវិតទូលបង្គំ ឲ្យរួចពីពួកសិង្ហទាំងនោះផង។
ឱអស់អ្នកដែលស្រឡាញ់ដល់ព្រះយេហូវ៉ាអើយ ចូរស្អប់អំពើអាក្រក់! ព្រះអង្គការពារជីវិតពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ ព្រះអង្គរំដោះគេឲ្យរួចពីកណ្ដាប់ដៃ មនុស្សអាក្រក់។
ប៉ុន្តែ ព្រះយេហូវ៉ាជាព្រះដ៏ពិត ព្រះអង្គជាព្រះដ៏មានព្រះជន្មរស់នៅ ក៏ជាមហាក្សត្រដ៏នៅអស់កល្បជានិច្ច ផែនដីក៏ញ័រចំពោះសេចក្ដីក្រោធរបស់ព្រះអង្គ ហើយអស់ទាំងសាសន៍មិនអាចនឹងធន់នៅ ចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ព្រះអង្គបានឡើយ។
ក្នុងរជ្ជកាលនៃស្តេចទាំងនោះ ព្រះនៃស្ថានសួគ៌នឹងតាំងរាជ្យមួយឡើង ដែលនឹងបំផ្លាញមិនបានឡើយ ហើយរាជ្យនោះក៏នឹងមិនត្រូវផ្ទេរទៅឲ្យសាសន៍ដទៃណាមួយដែរ គឺនឹងកម្ទេចរាជ្យទាំងប៉ុន្មាននោះវិញ ហើយធ្វើឲ្យវិនាសសាបសូន្យ រាជ្យនោះនឹងនៅស្ថិតស្ថេរជារៀងរហូត
កាលស្តេចកំពុងតែមានរាជឱង្ការពាក្យទាំងនោះនៅឡើយ នោះមានឮសំឡេងចេញពីលើមេឃមកថា៖ «ម្នាលស្តេចនេប៊ូក្នេសាអើយ មានសេចក្ដីប្រកាសប្រាប់អ្នកថា រាជ្យបានចេញផុតពីអ្នកហើយ
លុះពេលកំណត់កន្លងផុតទៅ យើងនេប៊ូក្នេសាងើបភ្នែកឡើងទៅលើមេឃ ហើយស្មារតីរបស់យើង ក៏ត្រឡប់មករកយើងវិញ។ យើងថ្វាយព្រះពរដល់ព្រះដ៏ខ្ពស់បំផុត ហើយសរសើរ និងលើកតម្កើង ព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច។ ដ្បិតអំណាចគ្រប់គ្រងរបស់ព្រះអង្គ ស្ថិតស្ថេរនៅជាដរាប ហើយរាជ្យរបស់ព្រះអង្គ ក៏នៅគង់វង្សគ្រប់ជំនាន់តរៀងទៅ។
មនុស្សលោកទាំងអស់នៅផែនដី រាប់ដូចជាគ្មានអ្វីសោះ ព្រះអង្គធ្វើតាមតែព្រះហឫទ័យ ក្នុងចំណោមពលបរិវារនៅស្ថានសួគ៌ ហើយក្នុងចំណោមមនុស្សលោកនៅផែនដី គ្មានអ្នកណាអាចនឹងទប់ព្រះហស្តរបស់ព្រះអង្គ ឬពោលទៅព្រះអង្គថា "ទ្រង់ធ្វើអ្វីដូច្នេះ?" បានឡើយ។
កាលស្ដេចយាងចូលទៅជិតរូង ទ្រង់ក៏ស្រែកហៅដានីយ៉ែល ដោយសំឡេងយ៉ាងក្ដុកក្ដួលថា៖ «ឱដានីយ៉ែល ជាអ្នកបម្រើរបស់ព្រះដ៏មានព្រះជន្មរស់អើយ តើព្រះរបស់លោក ដែលលោកគោរពបម្រើដោយចិត្តស្មោះត្រង់ ព្រះអង្គអាចសង្គ្រោះលោកឲ្យរួចពីពួកសិង្ហបានឬទេ?»
ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅលោកថា៖ «បើអ្នកមិនឃើញទីសម្គាល់ និងការអស្ចារ្យ អ្នកមិនជឿទេ»។
ក្នុងកាលដែលព្រះអង្គលូកព្រះហស្តប្រោសឲ្យបានជា និងទីសម្គាល់ ការអស្ចារ្យដែលបានកើតឡើង ដោយសារព្រះនាមព្រះយេស៊ូវ ជាអ្នកបម្រើបរិសុទ្ធរបស់ព្រះអង្គ»។
ព្រះបានធ្វើបន្ទាល់ជាមួយពួកគេ ដោយសម្តែងការអស្ចារ្យ និងឫទ្ធិបារមីជាច្រើនយ៉ាង ទាំងចែកព្រះវិញ្ញាណបរិសុទ្ធមក តាមព្រះហឫទ័យរបស់ព្រះអង្គ។
ដូច្នេះ ដាវីឌក៏សួរដល់ពួកអ្នកឈរនៅជិតថា៖ «តើអ្នកដែលនឹងសម្លាប់សាសន៍ភីលីស្ទីននេះ ហើយដកសេចក្ដីដំណៀលពីអ៊ីស្រាអែល ទទួលបានអ្វីខ្លះ? ដ្បិតតើសាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះជាអ្វី បានជាហ៊ានប្រកួតនឹងពលទ័ពរបស់ព្រះដ៏មានព្រះជន្មរស់ដូច្នេះ?»