ដានីយ៉ែល 4:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាសុបិនដែលយើងជាស្តេចនេប៊ូក្នេសាបានឃើញ។ ឥឡូវនេះ ឱបេលថិស្សាសារអើយ សូមកាត់ស្រាយប្រាប់យើងផង ព្រោះពួកអ្នកប្រាជ្ញទាំងប៉ុន្មានក្នុងនគរយើង មិនអាចកាត់ស្រាយប្រាប់យើងបានទេ គឺមានតែលោកម្នាក់ប៉ុណ្ណោះដែលអាចកាត់ស្រាយបាន ដ្បិតវិញ្ញាណរបស់ព្រះដ៏បរិសុទ្ធសណ្ឋិតនៅក្នុងខ្លួន"»។ ព្រះគម្ពីរខ្មែរសាកល “នេះហើយជាយល់សប្តិដែលយើងនេប៊ូក្នេសាជាស្ដេច បានឃើញ។ រីឯអ្នកវិញ បេលថិស្សាសារអើយ ចូរប្រាប់ការកាត់ស្រាយមក ដ្បិតអស់ទាំងអ្នកប្រាជ្ញនៃអាណាចក្ររបស់យើង មិនអាចឲ្យយើងដឹងការកាត់ស្រាយនេះបានទេ មានតែអ្នកប៉ុណ្ណោះដែលអាចធ្វើបាន ដ្បិតវិញ្ញាណរបស់បណ្ដាព្រះដ៏វិសុទ្ធនៅក្នុងអ្នក”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាសុបិនដែលយើង ស្ដេចនេប៊ូក្នេសា បាននិមិត្តឃើញ។ ឥឡូវនេះ សុំលោកបេលថិស្សាសារកាត់ស្រាយអត្ថន័យឲ្យយើងបានដឹងផង ដ្បិតក្នុងចំណោមអ្នកប្រាជ្ញទាំងអស់នៅនគររបស់យើង គ្មាននរណាអាចកាត់ស្រាយបានទេ គឺមានតែលោកម្នាក់ប៉ុណ្ណោះទើបកាត់ស្រាយបាន ព្រោះលោកមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងនេះ ជាស្តេចនេប៊ូក្នេសា បានឃើញសុបិននេះ ដូច្នេះ ឱបេលថិស្សាសារអើយ ចូរកាត់ស្រាយទៅពីព្រោះអស់ទាំងពួកអ្នកប្រាជ្ញក្នុងនគរយើង មិនអាចនឹងកាត់ស្រាយឲ្យយើងបានយល់ទេ តែអ្នកអាចស្រាយបានវិញ ដ្បិតវិញ្ញាណរបស់ព្រះដ៏បរិសុទ្ធសណ្ឋិតនៅលើអ្នក។ អាល់គីតាប នេះជាសុបិនដែលយើង ស្ដេចនេប៊ូក្នេសា បាននិមិត្តឃើញ។ ឥឡូវនេះ សុំលោកបេលថិស្សាសារកាត់ស្រាយអត្ថន័យឲ្យយើងបានដឹងផង ដ្បិតក្នុងចំណោមអ្នកប្រាជ្ញទាំងអស់នៅនគររបស់យើង គ្មាននរណាអាចកាត់ស្រាយបានទេ គឺមានតែលោកម្នាក់ប៉ុណ្ណោះទើបកាត់ស្រាយបាន ព្រោះអ្នកមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន”»។ |
ផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបថា៖ «យើងបានយល់សប្តិ តែគ្មានអ្នកណាអាចកាត់ស្រាយបានឡើយ ហើយយើងបានឮថា ពេលគេតំណាលសប្តិប្រាប់អ្នក អ្នកអាចកាត់ស្រាយបាន»។
លុះព្រឹកឡើង ផារ៉ោនមានព្រះហឫទ័យខ្វល់ខ្វាយណាស់ ស្ដេចចាត់គេឲ្យទៅហៅពួកគ្រូទាយ និងពួកអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកអេស៊ីព្ទមក រួចផារ៉ោនតំណាលសប្ដិនោះប្រាប់ពួកគេ តែគ្មានអ្នកណាម្នាក់អាចកាត់ស្រាយថ្វាយស្ដេចបានឡើយ។
គំនិតរបស់សាសន៍អេស៊ីព្ទ នឹងសូន្យបាត់នៅកណ្ដាលគេ ហើយយើងនឹងបំផ្លាញសេចក្ដីប្រឹក្សារបស់គេដែរ នោះគេនឹងទៅរករូបព្រះ គ្រូសន្ធាប់ គ្រូខាប និងពួកគ្រូគាថារបស់គេ
ក្នុងគ្រប់ទាំងរឿងខាងឯប្រាជ្ញា និងយោបល់ ដែលស្ដេចសួរដល់ពួកគេ នោះក៏ឃើញថា យុវជនទាំងនោះពូកែជាងពួកគ្រូមន្តអាគម និងគ្រូអង្គុយធម៌ទាំងប៉ុន្មាននៅក្នុងនគររបស់ស្ដេច មួយជាដប់។
ហើយកន្លែងណាដែលមានមនុស្សជាតិ មានសត្វព្រៃនៅទីវាល និងសត្វហើរលើអាកាសរស់នៅ ព្រះបានប្រទានមកក្នុងព្រះហស្តរបស់ព្រះករុណា គឺព្រះអង្គបានប្រទានឲ្យព្រះករុណាមានអំណាចលើរបស់ទាំងអស់នោះ គឺទ្រង់ហើយដែលជាក្បាលដែលធ្វើពីមាសនោះ។
ពួកគេទូលឆ្លើយម្ដងទៀតថា៖ «សូមព្រះករុណាប្រាប់សុបិននោះមកយើងខ្ញុំ ជាបាវបម្រើចុះ យើងខ្ញុំនឹងកាត់ស្រាយថ្វាយព្រះករុណា»។
គេបាននាំពួកអ្នកប្រាជ្ញ ពួកគ្រូអង្គុយធម៌ចូលមកចំពោះយើង ដើម្បីអានអក្សរនេះ ហើយកាត់ស្រាយអត្ថន័យប្រាប់យើង តែគេមិនអាចកាត់ស្រាយអត្ថន័យបានឡើយ។
ពេលនោះ អ្នកប្រាជ្ញទាំងប៉ុន្មានរបស់ស្តេចក៏ចូលមក តែគេមិនអាចអានអក្សរនោះបានឡើយ ក៏មិនអាចកាត់ស្រាយថ្វាយស្តេចបានដែរ។
ដ្បិតព្រះយេហូវ៉ាមិនធ្វើអ្វី ដោយមិនសម្ដែងការលាក់កំបាំងរបស់ព្រះអង្គ ប្រាប់ពួកហោរាជាអ្នកបម្រើព្រះអង្គនោះឡើយ។