Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 4:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ពេល​នោះ ដានី‌យ៉ែល ដែល​មាន​ឈ្មោះ​ថា បេល‌ថិស្សា‌សារ ក៏​មាន​ចិត្ត​តក់​ស្លុត​មួយ​សម្ទុះ។ គំនិត​របស់​លោក​ធ្វើ​ឲ្យ​លោក​ភ័យរន្ធត់ តែ​ស្ដេច​មាន​រាជ​ឱង្ការ​ថា៖ «បេល‌ថិស្សា‌សារ​អើយ កុំ​ឲ្យ​សុបិន​នេះ ឬ​សេចក្ដី​កាត់​ស្រាយ​នាំ​ឲ្យ​អ្នក​ភ័យ​រន្ធត់​ឡើយ»។ បេល‌ថិស្សា‌សារ​ទូល​តប​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ សូម​ឲ្យ​សុបិន​នេះ​ធ្លាក់​ទៅ​លើ​អស់​អ្នក​ដែល​ស្អប់​ព្រះ​កុរណា ហើយ​សេចក្ដី​កាត់​ស្រាយ​ធ្លាក់​ទៅ​លើ​ខ្មាំង​សត្រូវ​របស់​ព្រះ‌ករុណា​វិញ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ពេលនោះ ដានីយ៉ែល​ដែល​មាន​ឈ្មោះ​ថា​បេលថិស្សាសារ ក៏​រន្ធត់​មួយ​សន្ទុះ ហើយ​គំនិត​របស់គាត់​ក៏​ធ្វើឲ្យ​គាត់​តក់ស្លុត​។ ស្ដេច​មានរាជឱង្ការ​ថា​៖ “បេលថិស្សាសារ​អើយ កុំឲ្យ​យល់សប្តិ​នេះ ឬ​ការកាត់ស្រាយ​នៃ​យល់សប្តិនេះ ធ្វើឲ្យ​អ្នក​តក់ស្លុត​ឡើយ”។ បេលថិស្សាសារ​ទូល​តប​ថា​៖ “ព្រះអម្ចាស់​នៃខ្ញុំព្រះបាទ​អើយ សូមឲ្យ​សុបិន​នេះ​បាន​សម្រាប់​អ្នកដែល​ស្អប់​ព្រះករុណា ហើយ​ឲ្យ​ការកាត់ស្រាយ​នៃ​សុបិននេះ​បាន​សម្រាប់​ពួក​បច្ចាមិត្ត​របស់ព្រះករុណា​វិញ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ពេល​នោះ លោក​ដានី‌យ៉ែល ហៅ​បេល‌ថិស្សាសារ​ក៏​តក់‌ស្លុត​អស់​មួយ​សន្ទុះ ដ្បិត​ការ​លាក់​កំបាំង​ដែល​លោក​ដឹង​នៅ​ក្នុង​ចិត្ត​គំនិត នាំ​ឲ្យ​លោក​ភ័យ​រន្ធត់​ជា​ខ្លាំង។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​សា​ជា​ថ្មី​ថា៖ «លោក​បេល‌ថិស្សា‌សារ​អើយ សូម​កុំ​ភ័យ​រន្ធត់ ព្រោះ​តែ​សុបិន​នេះ និង​អត្ថ‌ន័យ​របស់​វា​អី!»។ លោក​បេល‌ថិស្សា‌សារ​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ សូម​ឲ្យ​សុបិន​នេះ​ធ្លាក់​ទៅ​លើ​ខ្មាំង​សត្រូវ​របស់​ព្រះ‌ករុណា ហើយ​ឲ្យ​ន័យ​របស់​វា​ធ្លាក់​ទៅ​លើ​បច្ចា‌មិត្ត​របស់​ព្រះ‌ករុណា​វិញ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 លំដាប់​នោះ ដានី‌យ៉ែល ដែល​មាន​ឈ្មោះ​ថា បេល‌ថិស្សា‌សារ លោក​ត្រូវ​ងឿង​នៅ​១​សំទុះ ហើយ​គំនិត​របស់​លោក​ក៏​នាំ​ឲ្យ​បារម្ភ​ព្រួយ តែ​ស្តេច​ទ្រង់​មាន​បន្ទូល​ថា បេល‌ថិស្សា‌សារ​អើយ កុំ​ឲ្យ​សុបិន​នេះ ឬ​សេចក្ដី​សំរាយ​បាន​នាំ​ឲ្យ​អ្នក​បារម្ភ​ព្រួយ​ឡើយ នោះ​បេល‌ថិស្សា‌សារ​ទូល​តប​ថា បពិត្រ​ព្រះ‌អម្ចាស់​ជីវិត​នៃ​ទូលបង្គំ សូម​ឲ្យ​សុបិន​នេះ​បាន​កើត​ដល់​ពួក​អ្នក​ដែល​ស្អប់​ទ្រង់​វិញ​ចុះ ហើយ​សេចក្ដី​សំរាយ​បាន​ដល់​ពួក​សត្រូវ​របស់​ទ្រង់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ពេល​នោះ ដានី‌យ៉ែល ហៅ​បេល‌ថិស្សាសារ​ក៏​តក់‌ស្លុត​អស់​មួយ​សន្ទុះ ដ្បិត​ការ​លាក់​កំបាំង​ដែល​គាត់​ដឹង​នៅ​ក្នុង​ចិត្ត​គំនិត នាំ​ឲ្យ​គាត់​ភ័យ​រន្ធត់​ជា​ខ្លាំង។ ស្តេច​មាន​ប្រសាសន៍​មក​កាន់​គាត់​សា​ជា​ថ្មី​ថា៖ «លោក​បេល‌ថិស្សា‌សារ​អើយ សូម​កុំ​ភ័យ​រន្ធត់ ព្រោះ​តែ​សុបិន​នេះ និង​អត្ថ‌ន័យ​របស់​វា​អី!»។ លោក​បេល‌ថិស្សា‌សារ​ជម្រាប​ស្ដេច​ថា៖ «សូម​ជម្រាប​ស្តេច សូម​ឲ្យ​សុបិន​នេះ​ធ្លាក់​ទៅ​លើ​ខ្មាំង​សត្រូវ​របស់​ស្តេច ហើយ​ឲ្យ​ន័យ​របស់​វា​ធ្លាក់​ទៅ​លើ​បច្ចា‌មិត្ត​របស់​ស្តេច​វិញ!

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 4:19
27 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​និយាយ​ទៅ​ឪពុក​ថា៖ «សូម​លោក​ម្ចាស់​កុំ​ខឹង​នឹង​កូន ដែល​កូន​ក្រោក​នៅ​មុខ​លោក​ឪពុក​ពុំ​បាន​ឡើយ ដ្បិត​កូន​កើត​មាន​ការ​ដូច​ស្រីៗ​ធ្លាប់​មាន»។ គាត់​ក៏​ខំ​រក​មើល តែ​មិន​ឃើញ​រូប​ថេរ៉ាភីម​ទាំង​នោះ​ឡើយ។


នោះ​ត្រូវ​ជម្រាប​ថា "សត្វ​ទាំង​នេះ​ជា​របស់​យ៉ាកុប ជា​អ្នក​បម្រើ​របស់​លោក គឺ​ជា​ជំនូន​ផ្ញើ​មក​ជូន​លោក​អេសាវ​ជា​ម្ចាស់​របស់​ខ្ញុំ ហើយ​មើល៍ លោក​ក៏​អញ្ជើញ​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ"»។


លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សប្តិ​នោះ​មាន​ន័យ​យ៉ាង​នេះ មែក​បី គឺ​បី​ថ្ងៃ


កាល​អូបា‌ឌាន​កំពុង​តែ​ដើរ​នៅ​តាម​ផ្លូវ លោក​អេលីយ៉ា​មកជួប​លោក ហើយ​លោក​ក៏​ស្គាល់​លោក​អេលីយ៉ា រួច​ក្រាប​ផ្កាប់​មុខ​ចុះ​សួរ​ថា៖ «តើ​នេះ​គឺ​លោក​អេលីយ៉ា ជា​ម្ចាស់​ខ្ញុំ​ឬ?»។


ប៉ុន្ដែ ឥឡូវ​នេះ សូម​ព្រះ‌អង្គ​អត់​ទោស​អំពើ​បាប​របស់​ពួក‌គេ​ផង បើ​មិន​ដូច្នោះ​ទេ សូម​លុប​ឈ្មោះ​ទូល‌បង្គំ​ចេញ​ពី​បញ្ជី​ដែល​ព្រះ‌អង្គ​បាន​កត់​ទុក​នោះ​ទៅ»។


ប៉ុន្តែ ចូរ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ទី​ក្រុង ដែល​យើង​បាន​ឲ្យ​គេ​ដឹក‌នាំ​អ្នក​ទៅ​ជា​ឈ្លើយ​នោះ បាន​សេចក្ដី​សុខ ហើយ​ត្រូវ​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​ទី​នោះ​ផង ដ្បិត​ក្នុង​សេចក្ដី​សុខ​របស់​ក្រុង​នោះ អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សុខ​ដែរ។


ឱ​ពោះ​ខ្ញុំ ពោះ​ខ្ញុំ​អើយ ខ្ញុំ​មាន​ការ​ឈឺ​ចាប់​នៅ​ក្នុង​ចិត្ត បេះ‌ដូង​ខ្ញុំ​ប្រដំ​នៅ​ក្នុង​ខ្លួន ខ្ញុំ​នៅ​ស្ងៀម​មិន​បាន​ទេ ដ្បិត​ខ្ញុំ បាន​ឮ​សូរ​ត្រែ ជា​សូរ​អឺង‌កង​នៃ​ចម្បាំង​ហើយ។


ចៅ‌ហ្វាយ​លើ​ពួក​មហា‌តលិក​បាន​ដាក់​ឈ្មោះ​អ្នក​ទាំង​នោះ​ដូច​តទៅ៖ លោក​ដាក់​ឈ្មោះ​ដានី‌យ៉ែល​ថា បេលថិ‌ស្សាសារ ដាក់​ឈ្មោះ​ហាណា‌នាថា សាដ្រាក់ ដាក់​ឈ្មោះ​មីសា‌អែលថា មែសាក់ ហើយ​ដាក់​ឈ្មោះ​អ័‌សារា​ថា អ័បេឌ-នេកោ។


ស្ដេច​មានរាជ​ឱង្ការ​មក​កាន់​ដានី‌យ៉ែល ដែល​លោក​មាន​ឈ្មោះ​បេលថិ‌ស្សាសារ​ថា៖ «តើ​លោក​អាច​ប្រាប់​ពី​សុបិន​ដែល​យើង​បាន​ឃើញ ហើយ​កាត់​ស្រាយ​សុបិន​នោះ​បាន​ឬ​ទេ?»


បពិត្រ​ព្រះ‌ករុណា ទ្រង់​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ជា​ស្តេច​ដែល​ព្រះ​នៃ​ស្ថាន‌សួគ៌​បាន​ប្រទាន​ឲ្យ​មាន​រាជ្យ ព្រះ‌ចេស្តា ឥទ្ធិ‌ឫទ្ធិ និង​សិរី‌ល្អ


បពិត្រ​ព្រះ‌ករុណា សេចក្ដី​កាត់​ស្រាយ​មាន​ន័យ​បែប​នេះ គឺ​ជា​រាជ​បញ្ជា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ការ​ដែល​ត្រូវ​កើត​មាន​ដល់​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ


ព្រោះ​ឃើញ​ថា នៅ​ក្នុង​អ្នក​នោះ​មាន​វិញ្ញាណ​មួយ​ដ៏​វិសេស មាន​ចំណេះ​ជ្រៅ​ជ្រះ និង​មាន​យោបល់​ចេះ​កាត់​ស្រាយ​សុបិន ដោះ​ស្រាយ​ប្រស្នា និង​ដោះ​ស្រាយ​បញ្ហា​ស្មុគ‌ស្មាញ​បាន។ ស្ដេច​ប្រទាន​ឈ្មោះ​ឲ្យ​អ្នក​នោះ​ថា បេល‌ថិស្សា‌សារ ដូច្នេះ សូម​ឲ្យ​គេ​ហៅ​ដានី‌យ៉ែល​នោះ​មក លោក​នឹង​កាត់​ស្រាយ​ន័យ​ថ្វាយព្រះ​ករុណា»។


បពិត្រ​ព្រះ‌រាជា ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រទាន​រាជ្យ‌សម្បត្តិ ភាព​ឧត្ដុងឧត្ដម សិរី‌ល្អ និងតេជា​‌នុភាព​ដល់​ព្រះ​បាទ​នេប៊ូ‌ក្នេសា ជា​បិតា​របស់​ព្រះ​ករុណា។


ដោយ​ព្រោះ​តែ​ភាព​ឧត្ដុង​ឧត្ដម ដែល​ព្រះ​បាន​ប្រទាន​ឲ្យស្ដេច ប្រជា‌ជន​ទាំង‌អស់ ជាតិ​សាសន៍​ទាំង​ឡាយ មនុស្ស​គ្រប់​ភាសា​ក៏​ញាប់‌ញ័រ ហើយ​កោត​ខ្លាច​ចំពោះ​ស្ដេច។ អ្នក​ណា​ដែល​ទ្រង់​ចង់​សម្លាប់ នោះ​ក៏​សម្លាប់ ហើយ​អ្នក​ណា​ដែល​ទ្រង់​ចង់​ទុក​ជីវិត នោះ​ក៏​ទុក អ្នក​ណា​ដែល​ទ្រង់​ចង់​តាំង​ឡើង នោះ​ក៏​តាំង ហើយ​អ្នក​ណា​ដែល​ទ្រង់​ចង់​ទម្លាក់​ចុះ នោះ​ក៏​ទម្លាក់។


ឯ​ខ្ញុំ ដានី‌យ៉ែល ចិត្ត​ខ្ញុំ​កើត​មាន​សេចក្ដី​តប់‌ប្រមល់​នៅ​ក្នុង​ខ្លួន ហើយ​និមិត្ត​ក្នុង​គំនិត​ខ្ញុំ ក៏​នាំ​ឲ្យ​ខ្ញុំ​តក់​ស្លុត។


សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណេះ។ ចំណែក​ឯ​ខ្ញុំ ដានី‌យ៉ែល គំនិត​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​តក់​ស្លុត​ជា​ខ្លាំង ហើយ​មុខ​ខ្ញុំ​ក៏​ស្លេក​ស្លាំង តែ​ខ្ញុំ​រក្សា​រឿង​នោះ​ទុក​នៅ​ក្នុង​ចិត្ត។


ដូច្នេះ ខ្ញុំ​ដានី‌យ៉ែល ក៏​ខ្សោះ​ល្វើយ ហើយ​ឈឺ​អស់​បួន​ដប់​ថ្ងៃ រួច​ខ្ញុំ​ក្រោក​ឡើង​ទៅ​បំពេញកិច្ច​ការ​របស់​ស្តេច​វិញ តែ​ខ្ញុំ​តក់​ស្លុត​ជា​ខ្លាំង​ដោយ​សារ​និមិត្ត​នោះ ហើយ​គ្មាន​អ្នក​ណា​អាច​យល់​បាន។


ភ្នំ​ទាំង​ប៉ុន្មាន​បាន​ឃើញព្រះ‌អង្គ ហើយ​ក៏​ភ័យ​ខ្លាច ព្យុះ​ភ្លៀង​ក៏​បង្ហួស​ទៅ ទី​ជម្រៅ​ក៏​បញ្ចេញ​សំឡេង ហើយ​បាន​លើក​ដៃ​ឡើង​ទៅ​លើ


តែ​ហា‌ណា​ឆ្លើយ​តប​ថា៖ «ទេ លោក​ម្ចាស់​អើយ ខ្ញុំ​ជា​ស្ត្រី​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង ខ្ញុំ​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ គឺ​ខ្ញុំ​បាន​ប្លុង​ចិត្ត​ទៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទេ​តើ។


ឯ​ដាវីឌ​ក៏​ចេញ​ពី​រអាង​តាម​ក្រោយ ស្រែក​ទូល​ដល់​សូល​ថា៖ «បពិត្រ​ព្រះ‌រាជា ជា​ម្ចាស់​នៃ​ទូល‌បង្គំ​អើយ» ពេល​ស្ដេច​សូល​បែរ​ទត​មក​ក្រោយ ដាវីឌ​ក៏​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី ថ្វាយ‌បង្គំ​ស្តេច


ដាវីឌ​ឆ្លើយ​តប​ទៅ​អ័ប៊ី‌នើរ​ថា៖ «តើ​ឯង​មិន​មែន​ជា​មនុស្ស​ទេ​ឬ? តើ​មាន​អ្នក​ណា​ដូច​ជា​ឯង ក្នុង​ចំណោម​សាសន៍​អ៊ីស្រា‌អែល? ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​រក្សា​ស្ដេច ជា​ចៅ‌ហ្វាយ​របស់​ឯង? ដ្បិត​មាន​មនុស្ស​ម្នាក់​បាន​ចូល​មក ចង់​បំផ្លាញ​ស្តេច ជា​ចៅ‌ហ្វាយ​របស់​ឯង។


លោកអេលី​សួរ​ថា៖ «តើ​ព្រះ​បាន​មាន​ព្រះ‌បន្ទូល​ប្រាប់​អ្នក​អ្វី​ខ្លះ? សូម​កុំ​លាក់​នឹង​ខ្ញុំ បើ​អ្នក​លាក់​ខ្ញុំ​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ប្រាប់​អ្នក សូម​ព្រះ​ធ្វើ​ដល់​អ្នក​ដូច្នោះ​ដែរ និង​លើស​ទៅ​ទៀត​ផង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម