ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 4:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​បាន​ប្រកាស​ដោយ​សំឡេង​ខ្លាំង​ៗ​ថា៖ ចូរ​កាប់​រំលំ​ដើម​ឈើនេះ ហើយ​លួស​មែក​វា​ចោល​ទៅ ចូរ​លះ​ស្លឹក​របស់​វាចេញ ហើយ​កម្ចាត់​កម្ចាយ​ផ្លែ​របស់​វា​ផង។ ចូរ​ឲ្យ​សត្វ​ទាំង​ឡាយ​ចេញ​ពី​ក្រោម​ម្លប់​របស់​វា ហើយ​ឲ្យ​សត្វ​ស្លាប​ហើរ​ចេញ​ពី​មែក​វា​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ក៏​ស្រែកឡើង​យ៉ាងខ្លាំង ហើយ​និយាយ​ដូច្នេះ​ថា​: ‘ចូរ​កាប់រំលំ​ដើមឈើ​នេះ ហើយ​កាត់​មែក​របស់វា​ចោល​! ចូរ​អង្រួនជម្រុះ​ស្លឹក​របស់វា ហើយ​កម្ចាត់កម្ចាយ​ផ្លែ​របស់វា​! ចូរឲ្យ​សត្វព្រៃ​រត់ចេញ​ពី​ក្រោម​វា ចូរឲ្យ​បក្សាបក្សី​រត់ចេញ​ពី​មែក​វា​!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ស្រែក​យ៉ាង​ខ្លាំងៗ​ថា: ចូរ​រំលំ​ដើម​ឈើ​នេះ និង​កាប់​មែក​វា​ចោល​ទៅ ចូរ​លះ​ស្លឹក ជម្រុះ​ផ្លែ​របស់​វា​ឲ្យ​ខ្ចាត់‌ខ្ចាយ ឲ្យ​សត្វ​ទាំង‌ឡាយ​រត់​ចេញ​ពី​ម្លប់​របស់​វា ហើយ​ឲ្យ​បក្សា‌បក្សី​ទាំង‌ឡាយ ហើរ​ចេញ​ពី​មែក​របស់​វា​ដែរ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​បន្លឺ​ឡើង​ជា​ខ្លាំង​ថា ចូរ​កាប់​ដើម​ឈើ​នោះ​ចុះ ត្រូវ​ឲ្យ​កាប់​ផ្តាច់​មែក​ចេញ ព្រម​ទាំង​អង្រួន​ជំរុះ​ស្លឹក ហើយ​កំចាត់‌កំចាយ​ផល​ផង ត្រូវ​ឲ្យ​សត្វ​ទាំង​ប៉ុន្មាន​ចេញ​ពី​ក្រោម ហើយ​សត្វ​ស្លាប​ពី​មែក​វា​ទៅ

សូមមើលជំពូក

អាល់គីតាប

គាត់​ស្រែក​យ៉ាង​ខ្លាំងៗ​ថា: ចូរ​រំលំ​ដើម​ឈើ​នេះ និង​កាប់​មែក​វា​ចោល​ទៅ ចូរ​លះ​ស្លឹក ជំរុះ​ផ្លែ​របស់​វា​ឲ្យ​ខ្ចាត់‌ខ្ចាយ ឲ្យ​សត្វ​ទាំង‌ឡាយ​រត់​ចេញ​ពី​ម្លប់​របស់​វា ហើយ​ឲ្យ​បក្សា‌បក្សី​ទាំង‌ឡាយ ហើរ​ចេញ​ពី​មែក​របស់​វា​ដែរ!

សូមមើលជំពូក



ដានី‌យ៉ែល 4:14
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្ទៃ​ម្តាយ​នឹង​ភ្លេច​អ្នក​នោះ​ទៅ ហើយ​ដង្កូវ​នឹង​ចោះ​គេ​យ៉ាង​ឆ្ងាញ់ គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​គេទៀត​ទេ យ៉ាង​នោះ​អំពើ​ទុច្ចរិត​នឹង​ត្រូវ​កាច់​ផ្តាច់ ដូច​ជា​ដើម​ឈើ។


យើង​បាន​បង្កើត​ផែនដី មនុស្ស និង​សត្វ​នៅ​លើ​ផែនដី​ទាំង​ឡាយ ដោយ‌សារ​ឫទ្ធិអំណាច​ដ៏​អស្ចារ្យ​របស់​យើង ហើយយើង​ចង់​ប្រគល់​ឲ្យ​អ្នក​ណា តាម​តែ​យើង​គិត​ថា​ត្រូវ។


ចូរ​ឲ្យ​គ្រប់​មនុស្ស​រត់​ចេញ​ពី​កណ្ដាល​ក្រុង​បាប៊ីឡូន ដើម្បី​ឲ្យ​រួច​ជីវិត​ចុះ កុំ​ឲ្យ​ខ្លួន​ត្រូវ​កាត់​ចេញ ដោយ​អំពើ​ទុច្ចរិត​របស់​គេ​ឡើយ ដ្បិត​នេះ​គឺ​វេលា​កំណត់​នៃ​សេចក្ដី​សង‌សឹក របស់​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​នឹង​តប​ស្នង​ដល់​គេ។


យើង​រាល់​គ្នា​ចង់​តែ​មើល៍​បាប៊ីឡូន​ឲ្យ​ជា​ដែរ តែ​វា​មិន​បាន​ជា​សោះ ចូរ​យើង​លះ​ចោល​វា​ទៅ ហើយ​ត្រឡប់​ទៅ​ស្រុក​យើង​រៀង​ខ្លួន​វិញ ដ្បិត​ទោស​វា​លូត​រហូត​ដល់​លើ គឺ​បាន​ឡើង​ទៅ​ដល់​ផ្ទៃ​មេឃ​តែ​ម្តង។


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​វា បាន​ធំ​ឡើង​យ៉ាង​ខ្ពស់ ហើយ​ចុងរបស់​វា​លូត​ឡើង​ខ្ពស់​កប់​ពពក ហើយ​មាន​ចិត្ត​ប៉ោង​ឡើង​ខ្ពស់


ព្រះ‌អង្គ​ផ្លាស់​ប្ដូរ​ពេល​វេលា និង​រដូវ​កាល ព្រះ‌អង្គ​ដក​ស្តេច​ចេញ ហើយ​ក៏​តាំង​ស្តេច​ឡើង ព្រះ‌អង្គ​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នក​ប្រាជ្ញ និង​ចំណេះ​ដល់​អស់​អ្នក​ដែល​មាន​យោបល់។


មាន​ម្នាក់​ស្រែក​ប្រកាស​យ៉ាង​ខ្លាំង​ថា៖ «ម្នាល​ប្រជា‌ជន​ទាំង‌ឡាយ ជាតិ​សាសន៍​ទាំង​ឡាយ និង​មនុស្ស​គ្រប់​ភាសា​អើយ ស្ដេច​ចេញ​រាជ​បញ្ជា​ថា


ស្លឹក​ឈើ​នោះ​ល្អ​ស្រស់ ហើយ​មាន​ផ្លែ​យ៉ាង​ច្រើន​បរិបូរ សម្រាប់​ជា​អាហារ​ដល់​មនុស្ស​ទាំង​អស់។ សត្វ​ទាំង​ឡាយ​នៅ​ទី​វាល បាន​មក​ជ្រកកោន​ក្រោម​ម្លប់​របស់​វា សត្វ​ហើរ​លើ​អាកាស​ទំ​នៅ​តាម​មែក​របស់​វា ហើយ​សត្វ​លោក​ទាំង​អស់ បាន​អាហារ​ចិញ្ចឹម​ជីវិត​ពី​ដើម​ឈើ​នេះ។


ឯ​ដំណើរ​ដែល​ព្រះ‌ករុណា​បាន​ឃើញ​អ្នក​ត្រួត​ពិនិត្យ​មួយ​រូប គឺ​អ្នក​បរិសុទ្ធ​មួយ​រូប ចុះ​ពី​ស្ថាន‌សួគ៌​មក ហើយ​ពោល​ថា "ចូរ​កាប់​រំលំ​ដើម​ឈើ​នេះ ហើយ​បំផ្លាញ​វា​ទៅ តែ​ត្រូវ​ទុក​គល់ និង​ឫស​របស់​វា​នៅ​ក្នុង​ដី ហើយ​យក​វ័ណ្ឌ‌ដែក និង​លង្ហិន​ចង​ព័ទ្ធ​ជុំ​វិញ នៅ​កណ្ដាល​វាល​ស្មៅ ឲ្យ​ទទឹក​ជោក​ដោយ​ទឹក​សន្សើម​ពី​លើ​មេឃ ព្រម​ទាំង​ឲ្យ​មាន​ចំណែក​ជា​មួយ​សត្វ​នៅ​ទីវាល រហូត​ទាល់​តែ​កន្លង​ផុត​ប្រាំពីរ​ខួប"


កន្លង​មក​បាន​ដប់ពីរ​ខែ កាល​ស្ដេច​កំពុង​យាង​ក្រសាល​ក្នុង​រាជ‌វាំង​នៅ​ក្រុង​បាប៊ី‌ឡូន


ប៉ុន្ដែ កាល​ព្រះ‌ហឫ‌ទ័យស្ដេច​បាន​ប៉ោង​ឡើង ហើយ​មាន​ចិត្ត​រឹង​រូស រហូត​ដល់​ទ្រង់​វាយ​ឫក​ខ្ពស់ ស្ដេចក៏​ត្រូវ​គេ​ទម្លាក់​ចុះ​ពី​បល្ល័ង្ក​រាជ្យ ហើយ​គេ​ក៏​ដក​សិរីល្អ​របស់​ស្ដេច​ចេញ។


ទ្រង់​ត្រូវ​គេ​បណ្តេញ​ពី​ចំណោម​មនុស្ស ហើយ​គំនិត​របស់​ស្ដេច​បាន​ត្រឡប់​ដូច​ជា​គំនិត​របស់​សត្វ ទ្រង់​មាន​ទី​លំ‌នៅ​ជា​មួយ​លា​ព្រៃ ក៏​សោយ​ស្មៅ​ដូច​គោ ហើយ​ព្រះ​កាយ​ទទឹក​ជោក​ដោយ​ទឹក​សន្សើម​ពី​លើ​មេឃ ដរាប​ដល់​ទ្រង់​បាន​ជ្រាប​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ថា ទ្រង់​តាំង​អ្នក​ណា​ឡើង​ឲ្យ​គ្រប់‌គ្រង ក៏​តាម​តែ​ព្រះ‌ហឫ‌ទ័យ។


ប៉ុន្តែ ឥឡូវ​នេះ ពូថៅ​ដាក់​នៅ​នឹង​ឫស​ឈើ​ជា​ស្រេច​ហើយ ដូច្នេះ អស់​ទាំង​ដើម​ណា​ដែល​មិន​ផ្តល់​ផ្លែ​ល្អ នោះ​ត្រូវ​កាប់​រំលំ​ចោល ហើយ​បោះ​ទៅ​ក្នុង​ភ្លើង។


អស់​ទាំង​ដើម​ឈើ​ណា​ដែល​មិន​ផ្តល់​ផ្លែ​ល្អ ត្រូវ​កាប់​ចោល ហើយ​បោះ​ទៅ​ក្នុង​ភ្លើង។


សូម្បី​តែ​ឥឡូវ​នេះ ពូថៅ​បាន​ដាក់​នៅ​ឫស​ដើម​ឈើ​ជា​ស្រេច​ហើយ ដូច្នេះ អស់​ទាំង​ដើម​ណា​ដែល​មិន​មាន​ផ្លែ​ល្អ នោះ​ត្រូវ​កាប់​រំលំ ហើយ​បោះ​ទៅ​ក្នុង​ភ្លើង»។


លោក​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំង ដូច​សំឡេង​សិង្ហ​គ្រហឹម។ ពេល​ទេវតា​នោះបន្លឺ​សំឡេង​ឡើង ផ្គរ​លាន់​ទាំង​ប្រាំពីរ​ក៏​លាន់​ឮ​ឡើង​ដែរ។


ទេវតា​នោះ​បន្លឺ​ឡើង ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «រលំ​ហើយ ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ​បាន​រលំ​ហើយ! ។ ក្រុង​នេះ​បាន​ក្លាយ​ជា​លំនៅ​របស់​ពួក​អារក្ស ជា​កន្លែង​របស់​អស់​ទាំង​វិញ្ញាណ​អសោច ជា​កន្លែង​របស់​អស់​ទាំង​សត្វ​ស្លាប​អសោ​ច និង​ជា​កន្លែង​របស់​អស់​ទាំង​សត្វ​សាហាវ​អសោច ហើយ​គួរ​ឲ្យ​ខ្ពើម។