៙ ព្រះអង្គបានចាត់លោកម៉ូសេ ជាអ្នកបម្រើព្រះអង្គ និងលោកអើរ៉ុន ដែលព្រះអង្គបានជ្រើសរើស។
ជនគណនា 33:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាកន្លែងដែលកូនចៅអ៊ីស្រាអែលបានធ្វើដំណើរជាដំណាក់ៗ ចេញពីស្រុកអេស៊ីព្ទ តាមក្បួនទ័ព ក្រោមការដឹកនាំរបស់លោកម៉ូសេ និងអើរ៉ុន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប តាមរបៀបរៀបរយ ក្រោមការដឹកនាំរបស់លោកម៉ូសេ និងលោកអើរ៉ុន ពួកគេបានឈប់តាមដំណាក់ផ្សេងៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាផ្លូវទាំងប៉ុន្មានដែលពួកកូនចៅអ៊ីស្រាអែលបានធ្វើដំណើរតាមពួកពលគេ ដោយនូវសារម៉ូសេ ហើយនឹងអើរ៉ុន តាំងពីគេចេញពីស្រុកអេស៊ីព្ទមក អាល់គីតាប កាលជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប តាមរបៀបរៀបរយ ក្រោមការដឹកនាំរបស់ម៉ូសា និងហារូន ពួកគេបានឈប់តាមដំណាក់ផ្សេងៗ។ |
៙ ព្រះអង្គបានចាត់លោកម៉ូសេ ជាអ្នកបម្រើព្រះអង្គ និងលោកអើរ៉ុន ដែលព្រះអង្គបានជ្រើសរើស។
ព្រះអង្គបាននាំប្រជារាស្ត្រព្រះអង្គ ដូចជាហ្វូងចៀម ដោយដៃរបស់លោកម៉ូសេ និងលោកអើរ៉ុន។
កូនចៅអ៊ីស្រាអែលបានចេញដំណើរពីក្រុងរ៉ាមសេសដើរដោយជើង ទៅដល់ក្រុងស៊ូកូថ មានចំនួនប្រុសៗប្រមាណជាប្រាំមួយសែននាក់ ឥតរាប់ស្ត្រី និងកូនក្មេងឡើយ។
លុះផុតរយៈពេលបួនរយសាមសិបឆ្នាំនោះទៅ នៅថ្ងៃផុតកំណត់នោះឯង ពួកពលរបស់ព្រះយេហូវ៉ាក៏នាំគ្នាចេញពីស្រុកអេស៊ីព្ទ។
នៅថ្ងៃកំណត់នោះឯង ព្រះយេហូវ៉ាបាននាំកូនចៅអ៊ីស្រាអែល ចេញពីស្រុកអេស៊ីព្ទ ទាំងកងៗ។
ដូច្នេះ ព្រះបាននាំគេតាមផ្លូវវាង ឆ្លងកាត់ទីរហោស្ថាន ឆ្ពោះទៅសមុទ្រក្រហម ។ កូនចៅអ៊ីស្រាអែលក៏ឡើងចេញពីស្រុកអេស៊ីព្ទទៅ ទាំងកាន់គ្រឿងសស្ត្រាវុធ។
គឺអើរ៉ុន និងម៉ូសេនេះហើយ ដែលព្រះយេហូវ៉ាបានបង្គាប់ថា «ចូរនាំកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ ទាំងកងៗ»។
ដ្បិតយើងបាននាំឯងឡើងចេញពីស្រុកអេស៊ីព្ទមក ក៏លោះឯងចេញពីផ្ទះរបស់ពួកបាវបម្រើ ហើយបានចាត់ម៉ូសេ អើរ៉ុន និងម៉ារាមឲ្យនាំមុខឯង
លោកម៉ូសេបានកត់ត្រាពីកន្លែងចាប់ផ្ដើមរបស់ពួកគេ ពីមួយដំណាក់ទៅមួយដំណាក់ តាមបង្គាប់របស់ព្រះយេហូវ៉ា ហើយនេះជាកន្លែងចេញដំណើររបស់គេ ជាដំណាក់ៗ ដូចតទៅ៖
យើងចាត់ម៉ូសេ និងអើរ៉ុនឲ្យទៅឯស្រុកអេស៊ីព្ទ ហើយយើងវាយស្រុកនោះដោយគ្រោះកាច ដែលយើងបានធ្វើក្នុងចំណោមពួកគេ រួចយើងក៏នាំអ្នករាល់គ្នាចេញមក ។
គឺកាលយ៉ាកុបបានចូលទៅនៅស្រុកអេស៊ីព្ទ និងបុព្វបុរសរបស់អ្នករាល់គ្នាបានអំពាវនាវដល់ព្រះយេហូវ៉ា ព្រះអង្គក៏ចាត់លោកម៉ូសេ និងលោកអើរ៉ុនឲ្យទៅនាំបុព្វបុរសអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ព្រមទាំងឲ្យគេមានទីលំនៅនៅទីនេះ។